អត្ថបទក្រុមហ៊ុន

កម្មវិធីពិសេសចំណេញផ្ទួនៗ សម្រាប់ 18ផ្ទះចុងក្រោយ ពីគម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម អេកូ មេឡូឌី


ការផ្តល់ជូនពិសេសចំណេញផ្ទួនៗ អតិថិជននឹងទទួលបានទាំងការបញ្ចុះតម្លៃ និងឱកាសបង្វិលកងសំណាង ជាទឹកប្រាក់រហូតដល់ 8,000 ដុល្លារ សម្រាប់ 18 ផ្ទះចុងក្រោយ ទិញភ្លាម ចូលនៅភ្លាម ពីគម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម អេកូ មេឡូឌី។
កម្មវិធីពិសេសចំណេញផ្ទួនៗ សម្រាប់ 18ផ្ទះចុងក្រោយ ពីគម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម អេកូ មេឡូឌី

មិនត្រឹមតែការផ្តល់ជូនពិសេសេខាងលើប៉ុណ្ណោះទេ អតិថិជនក៏នឹងទទួលបានការផ្ដល់ជូនគោលការណ៍បង់់ប្រាក់ដែលមានភាពងាយស្រួលជាងមុនមិនធ្លាប់មាន ឬជម្រើសបង់រំលស់ជាមួយធនាគារដៃគូទាំង10 ក្នុងអត្រាការប្រាក់សមរម្យ និងកម្ចីឆាប់រហ័ស។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញអតិថិជនមកសាកសួរព័ត៌មានផ្ទាល់អំពីកម្មវិធីដ៏វិសេសនេះ ដែលធ្វើឡើងចំនួន 3 ថ្ងៃ ចាប់ពីថ្ងៃទី18 រហូតដល់ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2022 នៅការិយាល័យលក់ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 5ល្ងាច ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth​​ ។

សូមបញ្ជាក់ផងដែរថា គម្រោងស្តាផ្លាទីនីម អេកូ មេឡូឌី ជាគម្រោងអេកូធម្មជាតិ ត្រូវបានបង្កើតឡើងជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានរួមបញ្ចូលនូវក្បូរក្បាច់រចនាដូចទៅនឹងឧបករណ៍តន្ត្រីយ៉ាងផ្ចិតផ្ចង់ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានប្រណិតមួយ ក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូលិកសិន” ដែលនឹងផ្តល់ជូននូវប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិ ពិតជាផ្តល់ជូននូវបទពិសោធន៍ថ្មីប្លែក និងភាពសម្បូរបែបនៃការរស់នៅបែបថ្មី។

ក្នុងគម្រោងស្តាផ្លាទីនីម អេកូ មេឡូឌី នេះផ្ទាល់ មានប្រភេទផ្ទះដូចជា វីឡាឃីង អេ វីឡាឃ្វីន វីឡាព្រីន ប៊ី វីឡាព្រីន និងវីឡាភ្លោះ។ លំនៅដ្ឋានទាំងនេះ ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកពីវិស្វករជំនាញ ប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន៕




អត្ថបទបន្ទាប់


តើរុស្ស៊ីពិតជាផ្គើនអន្តរជាតិបាញ់មីស៊ីលដល់ទឹកដីប៉ូឡូញ អំឡុងពេលមានកិច្ចជុំកំពូល G20 នៅកោះបាលី មែន ឬយ៉ាងណា?

ព័ត៌មាន
នៅអំឡុងពេលដែល ប្រទេសសេដ្ឋកិច្ចធំៗទាំង២០ កំពុងជួបប្រជុំគ្នានៅនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនោះ និងជជែកគ្នាពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនន…

អង្ករ«ផ្ការំដួល»របស់កម្ពុជា ឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុតលំដាប់ពិភពលោកសម្រាប់ឆ្នាំ២០២២

ព័ត៌មាន
អង្ករកម្ពុជាពូជ«ផ្ការំដួល» ទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ