អត្ថបទក្រុមហ៊ុន

សក្ដានុពលដ៏លេចធ្លោនៃគម្រោងលំនៅឋានបែបធម្មជាតិ អេកូ ខូលិកសិន


គម្រោងលំនៅឋានបែបធម្មជាតិដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងដ៏ធំសម្បើមមួយនេះមានឈ្មោះថា ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី2 អេកូ ខូលិកសិន ដែលមានវិសាលភាពលើផ្ទៃដីប្រមាណជាង 150 ហិកតា ស្ថិតក្នុងតំបន់បឹងស្នោ ខណ្ឌច្បារអំពៅ។
សក្ដានុពលដ៏លេចធ្លោនៃគម្រោងលំនៅឋានបែបធម្មជាតិ អេកូ ខូលិកសិន
ដោយ

តាមរបាយការណ៍ពីក្រុមហ៊ុន គម្រោង អេកូ ខូលិកសិន មានគម្រោងសំខាន់ៗចំនួន 5 ដែលបានបើកលក់រយៈពេល3ឆ្នាំមកហើយ ហើយក៏លក់អស់ស្ទើរតែទាំងស្រុងដែរ។ គេសង្កេតឃើញគម្រោងមេដ៏មហិមារនេះ មានចំណុចសំខាន់ជាច្រើនខុសប្លែកពីគម្រោងលំនៅឋានផ្សេងៗដូចជា មានផ្លូវជិះកង់ និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិបែងចែកដាច់ពីផ្លូវសម្រាប់ចរាចរណ៍ទូទៅក្នុងគម្រោង សួនច្បារសាធារណៈដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃគម្រោងទាំង5ផ្សេងៗពីគ្នា មហាវិថីអមដោយដើមក្ងោករាប់រយដើម មានប្រវែងជាង 2គ.ម មានសួនផ្កាចម្រុះពណ៌ ទីធ្លាសម្រាប់ធ្វើលំហាត់ប្រាណជាច្រើនកន្លែង ពិសេសមានឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទ និងមានភោជនីយដ្ឋានដែលមានម្ហូបមានរសជាតិឆ្ងាញ់ៗជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្នគ្រប់ៗគ្នាទាំងក្នុង និងក្រៅ បុរី ។

ក្រៅពីនេះ គម្រោង អេកូ ខូលិកសិន មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបនៅជុំវិញគម្រោងដូចជា សួនកម្សាន្តបែបអឺរ៉ុប អគារសន្និបាត និងប្រារព្ធពិធី លំដាប់ផ្កាយ5 សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលកីឡា តំបន់ពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺគ្រប់គម្រោងនៃ អេកូ ខូលិកសិន សុទ្ធតែត្រូវបានបំផុសគំនិតដ៏ល្អឥតខ្ចោះ ដោយភាពមហស្ចារ្យនៃធម្មជាតិដូចជា៖

- ភាពល្វតល្វន់នៃលំហូរទឹកពីធម្មជាតិ (អេកូ ឌែលតា)

- ក្ដីស្រលាញ់ដ៏ផ្អែមល្ហែមក្នុងធម្មជាតិ (អេកូ រ៉ូមែនស៍)

- សំឡេងតន្ត្រីដ៏ពិរោះរណ្ដំក្នុងធម្មជាតិ (អេកូ មេឡូឌី)

- អារម្មណ៍ស្រាកស្រាន្ត ប្រៀបបាននឹងផ្ទះលំហែក្នុងធម្មជាតិ (អេកូ វេរ៉ាន់ដា) និង

- ភាពចែងចាំងនៃពន្លឺព្រះអាទិត្យក្នុងធម្មជាតិ (អេកូ សាន់រ៉ាយ)

បច្ចុប្បន្ន គម្រោងធម្មជាតិដ៏ធំមួយនេះមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងមានការចូលរស់នៅកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែមនៃគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth




អត្ថបទបន្ទាប់


ចាប់រង្វាន់ផ្សងសំណាងដោយសេរី ពីហាងមេហ្គាឌីស ដើម្បីឈ្នះរង្វាន់សម្ភារៈបន្ទប់គេង និងផ្ទះបាយ

ព័ត៌មាន
អតិថិជន រហូតដល់ទៅ ១០០ នាក់ក្នុងមួយថ្ងៃ អាចចាប់រង្វាន់ក្នុងធុងឆ្នោតរបស់ ហាងមេហ្គាឌីស ហើយមានឱកាសឈ្នះរង្វាន់ជាច្រើនមុខដូចជា គ្រែ ម៉ាស៊ីន…

កម្ពុជារំពឹងទីផ្សារមៀននៅចិននឹងកាន់តែប្រសើរ ក្រោយក្រុមហ៊ុនយក្ស Alibaba យកមៀនកម្ពុជាដាក់លក់លើអនឡាញ

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងកសិកម្មកម្ពុជា អះអាងថា ទីផ្សារមៀនកម្ពុជានៅក្នុងប្រទេសចិន នឹងកាន់តែល្អប្រសើរ ក្រោយពេលដែលថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញតាមអន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ