យុវជន និងអាជីវកម្ម

AIESEC ត្រៀមរៀបចំពិព័រណ៍ធុរកិច្ចធំមួយ ជំរុញការអភិវឌ្ឍចំណេះដឹង និងជំនាញសម្រាប់យុវជន


AIESEC មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសនូវ ពិព័រណ៍ធុរកិច្ចដ៏ធំមួយដែលមានឈ្មោះថា "វេទិកាយុវជនទៅរកអាជីវកម្ម" ឬ Youth To Business Cambodia Forum ដែលមានគោលបំណងផ្តល់ជូនឪកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍ ចំណេះដឹង ជំនាញ និង បណ្តាញដ៏មានតម្លៃផ្សេងៗ ដើម្បីរៀបចំពួកគេសម្រាប់ ភាពជោគជ័យនៅក្នុងពិភពអាជីវកម្មនៅថ្ងៃអនាគត។
AIESEC ត្រៀមរៀបចំពិព័រណ៍ធុរកិច្ចធំមួយ ជំរុញការអភិវឌ្ឍចំណេះដឹង និងជំនាញសម្រាប់យុវជន
ដោយ
អំពី យុវជន

ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 28-29 ខែតុលា ឆ្នាំ 2023 នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ (សាលាតិចណូ) រាជធានីភ្នំពេញ។ Youth to Business នឹងដាក់ជូននូវសិក្ខាសាលាបន្តបបន្ទាប់គ្នា ដែលមាន​ដូចជា ការពិភាក្សាពីក្រុមអ្នកជំនាញនិងសកម្មភាពចូលរួ​ម ដែលត្រូវបានរចនាឡើងដើម្បីបំផុស និងផ្តល់​ការយល់ដឹងបន្ថែមដល់សហគ្រិនវ័យក្មេង។

ក្នុងអំឡុងពេលសិក្ខាសាលា អ្នកចូលរួមនឹងមានឱកាសសិក្សារៀនសូត្រពីសហគ្រិនដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងឧស្សាហកម្មដែលនឹងចែករំលែកការយល់ដឹង យុទ្ធសាស្ត្រ និងដំបូន្មានជាក់ស្តែង​លើទិដ្ឋភាពផ្សេងៗនៃភាពជាសហគ្រិន។ ប្រធានបទនឹងរួមបញ្ចូលការធ្វើផែនការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីលើវគ្គអប់រំ Youth to Business នឹងផ្តល់នូវឱកាសបណ្តាញដ៏ធំទូលាយ ក៏ដូចជា កម្មវិធីប្រកួតប្រជែង​ផងដែរ។ អ្នកចូលរួមនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនវ័យក្មេង អ្នកណែនាំសក្តានុពល និងអ្នកជំនាញ​ក្នុងឧស្សាហកម្ម ជំរុញទំនាក់ទំនងដ៏សំខាន់ៗជាមួយបុគ្គលដែលមានសក្តានុពល រួមទាំង​ការបញ្ជ្រៀបខ្លួនចូលក្នុងការប្រកួតគំនិតអាជីវកម្ម។

គោលបំណងរបស់ AIESEC គឺផ្តល់ជូនសហគ្រិនវ័យ​ក្មេង​នូវឧបករណ៍ ចំណេះដឹង និងការតភ្ជាប់ដែល​ពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងដំណើរសហគ្រិនភាព។ Youth To Business នៅកម្ពុជា នឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការសិក្សា រីកចម្រើន និងបង្កើតទំនាក់ទំនង​ជាមួយបុគ្គលដែលមានគំនិតដូចគ្នា និង អ្នក​ជំនាញ​មកពីគ្រប់វិស័យ​។

វាទិកានេះ នឹងបើកឱកាសទូលាយដល់សហគ្រិនវ័យក្មេង សិស្ស និស្សិត អ្នកអប់រំ និង បុគ្គលទាំងអស់ដែលចាប់អារម្មណ៍ ក្នុងការគាំទ្រទៅលើសហគ្រិនភាពវ័យក្មេង។ សម្រាប់​ការ​ចូល​រួមវិញ គឺ​តម្រូវ​ឱ្យ​មានការចុះឈ្មោះ​ និងទិញសំបុត្រត្រឹមត្រូវ ក្នុងតម្លៃចាប់ពី 3-4$ តែប៉ុណ្ណោះ ព្រោះ​កន្លែង​មាន​កំណត់។

សូមបញ្ជាក់ថា AIESEC​ មានវត្តមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា 111ផ្សេងៗទៀត និងមានសមាជិកជាង 100,000​ នាក់​ ហើយក៏ជាអង្គការដែលដឹកនាំដោយយុវជនដ៏ធំបំផុតរបស់ពិភពលោកផងដែរ ដោយផ្តោតលើការផ្តល់វេទិកាសម្រាប់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន AIESEC ផ្តល់ជូនយុវជនទូទាំង​ ពិភពលោក ដើម្បីផ្លាស់ប្តូរពិភពលោក ដើម្បីទទួលបានបទពិសោធន៍ និងជំនាញដែលមានសារៈសំខាន់នាពេលបច្ចុប្បន្ននេះ។




អត្ថបទបន្ទាប់


អម្រឹត ម៉ូបាលជំនាន់ថ្មី បានដាក់ដំណើរការជាផ្លូវការ ជាមួយ មុខងារសម្បូរបែបរហ័ស ហើយងាយស្រួល

ព័ត៌មាន
រយៈពេល ១ទស្សវត្សរ៍ចុងក្រោយ បច្ចេកវិទ្យា មានការ រីកចម្រើនយ៉ាងខ្លាំង ដែលបានចូលរួមផ្លាស់ប្តូរប្រតិបត្តិការ អាជីវកម្មជាច្រើន ពីបែបប្រពៃណី ទៅជា…

មនុស្សយ៉ាងហោចណាស់ជិត ៥០០នាក់ហើយ ត្រូវបានបាត់បង់ជីវិតជុំវិញការវាយប្រហារគ្នាដ៏ខ្លាំងក្លា រវាងកងទ័ពអ៊ីស្រាអែល និងក្រុម Hamas

ព័ត៌មាន
ជាព្រឹត្តិការណ៍មួយដ៏គួរឲ្យរន្ធត់ និងមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ដែលប្រទេសអ៊ីស្រាអែលបានរងនូវការវាយប្រហារដ៏អាក្រក់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ