លោក ពូទីន

វៀតណាម ក្លាយជាប្រទេសនៅអាស៊ានតែមួយគត់ ដែលទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិន អាម៉េរិក និងរុស្ស៊ី


បន្ទាប់ពីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្តដំណើរមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងសប្ដាហ៍នេះ ហើយបានចុះកិច្ចព្រមព្រៀងជាមួយវៀតណាមរហូតដល់ទៅជាង១០ឯណោះ ដើម្បីផ្គត់ផ្គត់ឥន្ធនៈហ្វូស៊ីល រួមទាំងឧស្ម័នធម្មជាតិផងដែរ ដោយធ្វើឱ្យវៀតណាម ក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំនៃមហាអំណាចយោធាកំពូលទាំងបីរបស់ពិភពលោក ពោលគឺមហាយក្សចិន សហរដ្ឋអាម៉េរិក និងរុស្ស៊ី ក្នុងពេលមួយឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nik
លោក ពូទីន
ដោយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា ក្នុងជំនួបមួយនៅវិមានប្រធានាធិបតីក្នុងទីក្រុងហាណូយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីវៀតណាម លោក តូ ឡាំ (To Lam) បានសង្កត់ធ្ងន់លើសារសំខាន់ និងភាពចាំបាច់នៃសន្តិភាព ហើយបានចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរជាគោលនយោបាយអាទិភាព។

កាសែតវៀតណាម ទួយ ត្រេ (Tuoi Tre) បានដកស្រង់សម្តីរបស់លោក ពូទីន ដែលបានលើកឡើងថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាអាទិភាពមួយរបស់រុស្ស៊ី ហើយរុស្ស៊ី គោរពការពិភាក្សាជាមួយអាស៊ាន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន១១ ក្នុងវិស័យអប់រំ ការស្រាវជ្រាវបច្ចេកវិទ្យានុយក្លេអ៊ែរ ការបង្ការ និងទប់ស្កាត់ជំងឺ ការរុករកប្រេង និងយុត្តិធម៌ ដោយមានការចូលរួមពីក្រុមហ៊ុនឈានមុខជាច្រើនរបស់រុស្ស៊ី ដូចជាក្រុមហ៊ុននុយក្លេអ៊ែររបស់រដ្ឋ រ៉ូសាទូម (Rosatom) ក្រុមហ៊ុនឧស្ម័នធម្មជាតិ ណូវ៉ាតេក (Novatek) និងក្រុមហ៊ុនប្រេងរដ្ឋ ហ្សារូបេសណេហ្វ (Zarubezhneft) ជាដើម។

លោក ពូទីន បានកោតសរសើរវៀតណាម ចំពោះការប្រកាន់ជំហរប្រកបដោយតុល្យភាពលើវិបត្តិអ៊ុយក្រែន និងគោលនយោបាយមិនជ្រៀតជ្រែក ហើយនិយាយថា ជាយូរមកហើយដែលប្រទេសរុស្ស៊ី បានគាំទ្រការតស៊ូរបស់ប្រជាជនវៀតណាម ប្រឆាំងនឹងការឈ្លានពានរបស់បរទេស។

សូមបញ្ជាក់ថា លោក ពូទីន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក ហើយបានចាកចេញពីទីក្រុងហាណូយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា។

ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា ទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាម បានចាក់ឫសគល់នៅក្នុងសង្គ្រាមត្រជាក់ ដោយប្រទេសទាំងពីរចង់បង្ហាញឱ្យពិភពលោកដឹងថា ពួកគេមានជម្រើសនៅក្នុងការការពារសន្តិសុខជាតិរបស់ខ្លួនដោយមិនចាំបាច់ពឹងផ្អែកលើមហាយក្សចិន ឬសហរដ្ឋអាម៉េរិក។

ហើយជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរលើកនេះ បានគូសបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់ក្រុងហាណូយ ខណៈដែលវៀតណាម ព្យាយាមរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកុម្មុយនីស្តផ្សេងទៀត និងបណ្ដាប្រទេសប្រជាធិបតេយ្យដែលជាគូប្រជែងនឹងគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណាំកសិកម្មជាង១ម៉ឺន៣ពាន់ហិកតានៅក្នុងខេត្តចំនួន១២ រងការវាយប្រ.ហារពីដង្កូវហ្វូង

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអះអាងថា មកទល់ពេលនេះដង្កូវហ្វូងបានពង្រីកការវាយលុកលើដំណាំកសិកម្មនៅក្នុងខេត្តចំនួន១២ទូ…

ក្រុមហ៊ុន Jetour Cambodia សម្ពោធរថយន្តសេរ៊ីឆ្នាំ ២០២៤ JETOUR DASHING ឥឡូវនេះមានប្រូម៉ូសិនត្រឹមតែជាង ៣ម៉ឺនដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Jetour Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃដាក់សម្ពោធជាផ្លូវការ រថយន្តទំនើរបស៊េរីថ្មី បែបអនាគត JETOUR DASHING ឆ្នាំ ២០២៤ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ