លោក ពូទីន

លោក ពូទីន ជាន់ទឹកដីម៉ុងហ្គោលី ដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយសុវត្ថិភាព


វិមានក្រឹមឡាំងបានអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសម៉ុងហ្គោលី ដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសុវត្ថិភាព សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅប្រទេសនេះ ដើម្បីរំលឹកខួបចំណងការទូតផង និងដើម្បីពិភាក្សាពីការបង្កើតបំពង់បង្ហូរឧស្ម័នតភ្ជាប់ពីរុស្ស៊ីទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសម៉ុងហ្គោលីផង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
លោក ពូទីន
ដោយ

ប្រទេសរុស្ស៊ីបានពិភាក្សាជាច្រើនឆ្នាំមកហើយអំពីការសាងសង់បំពង់បង្ហូរប្រេង និងឧស្ម័ន ដើម្បីបញ្ជូនឧស្ម័នធម្មជាតិចំនួន៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំចេញពីតំបន់យ៉ាម៉ាល់ (Yamal) របស់រុស្ស៊ីឆ្ពោះទៅប្រទេសចិនដោយឆ្លងកាត់ប្រទេសម៉ុងហ្គោលី។ គម្រោងនេះស្ថិតនៅក្រោមគម្រោងថាមពល Power of Siberia 2 ហើយវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីទូទាត់គ្នានឹងការខាតបង់លើការលក់ឧស្ម័នរបស់ខ្លួនទៅឱ្យអឺរ៉ុប បន្ទាប់ពីប្រទេសនេះបានវាយចូលឈ្លានពានអ៊ុយក្រែន។

មិនតែប៉ុណ្ណោះគម្រោងថ្មីនេះ ក៏ផែនការបន្តវេននៃគម្រោង Power of Siberia 2 តាមការគ្រោងទុកសម្រាប់បំពង់បង្ហូរប្រេង ដែលរុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នរួចហើយទៅឱ្យចិន ហើយរុស្ស៊ីគ្រោងនឹងបង្កើនសតម្ថភាពនៃគម្រោងចាស់នេះក្នុងការផ្គត់ផ្គង់ដល់ចិនឱ្យបាន៣៨ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំរាប់ចាប់ពីឆ្នាំ២០២៥ តទៅផងដែរ។

ការបណ្តាក់ទុនថ្មីនេះ បានជាប់គាំងជាយូរមកហើយដោយសារបញ្ហាសំខាន់ៗមួយចំនួនដូចជាតម្លៃឧស្ម័នជាដើម។ ទោះជាយ៉ាងណា លោក ពូទីន បាននិយាយនៅមុនមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ម៉ុងហ្គោលី ថា លោកនឹងលើកឡើងពីការសិក្សាអំពីលទ្ធភាព និងវិស្វកម្ម នៅពេលលោកជួបពិភាក្សាជាមួយនឹងប្រធានាធិបតីម៉ុងហ្គោលី លោក អ៊ុកណាគីន ឃូរែលស៊ុក (Ukhnaagiin Khurelsukh) នៅថ្ងៃអង្គារសប្តាហ៍នេះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈជាផ្លូវការរបស់តេលាខ្មែរ

ព័ត៌មាន
តេលាខ្មែរ ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ខ្មែរ បានរៀបចំកម្មវិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ ជាមួយនិងលោកស្រី ឱក សុគន្ធកញ្ញ…

តើការជំរុញការផ្ដល់កម្ចីសិក្សាដល់សិស្ស និស្សិត បានរួមចំណែកសំខាន់យ៉ាងណាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា?

ព័ត៌មាន
គ្រឹះស្ថានផ្តល់កម្ចីជនមួយ បានបង្កើតកម្មវិធីផ្តល់កម្ចីដោយផ្ដោតលើអតិថិជនគោលដៅជាសិស្ស និស្សិត និងសិក្ខាកាម ដើម្បីរួមចំណែកជួយបង្កើនលទ្ធភាពសិក្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ