វិស័យអចលនទ្រព្យ

តើអ្នកវិនិយោគគួរមើលលើចំណុចអ្វីខ្លះ ដើម្បីបញ្ចៀសហានិភ័យលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ?


វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកជំនាញវាយតម្លៃថា នៅតែមានតម្រូវការពីអ្នកវិនិយោគនានា ប៉ុន្តែនៅពុំទាន់មានសកម្មភាពផុសផុលដូចមុនឆ្នាំ២០១៩ នៅឡើយទេ។ ទោះបីនៅពុំទាន់មានសកម្មភាពផុសផុលក៏ពិតមែន តែអ្នកជំនាញអះអាងថា នៅក្នុងអំឡុងពេលនេះវាជាឱកាសសម្រាប់អ្នកមានធនធានសម្រាប់វិនិយោគទុកចំណេញនាពេលខាងមុខ។ តើអ្នកវិនិយោគគួរមើលលើចំណុចអ្វីខ្លះ ដើម្បីបញ្ចៀសហានិភ័យលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ?
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ CPL បានផ្តល់ជាគំនិតថា មុនសម្រេចចិត្តវិនិយោគលើវិស័យអចលនវត្ថុ អតិថិជនត្រូវសិក្សាឱ្យបានច្បាស់លាស់ពីភាពស្របច្បាប់របស់ក្រុមហ៊ុននីមួយៗ និងត្រូវប្រាកដថា ក្រុមហ៊ុនទាំងនោះមានការទទួលស្គាល់ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាអាជ្ញាធរទទួលបន្ទុកផ្តល់អាជ្ញាបណ្ណលើការប្រកបអាជីវកម្ម។

សម្រាប់អ្នកជំនាញចាស់វស្សារូបនេះ ការវិនិយោគជាមួយក្រុមហ៊ុនស្របច្បាប់ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យលើការខាតបង់ថវិកាប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រពីអាជ្ញាធរក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងផងដែរ។

​ស្រដៀងគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា មុនសម្រេចចិត្តវិនិយោគក្នុងវិស័យអចលនទ្រព្យ អ្នកវិនិយោគគួរសិក្សាស្រាវជ្រាវរកក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។

បើតាមប្រធានសមាគមរូបនេះ អ្នកវិនិយោគអាចស្វែងរកភាពស្របច្បាប់របស់ក្រុមហ៊ុនអចលនទ្រព្យទាំងនោះនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងនៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ខណៈក្រុមហ៊ុនដែលមានអាជ្ញាបណ្ណតែផុតសុពលភាព គឺមិនអាចក្លាយជាសមាជិករបស់សមាគមពេញសិទ្ធិបាននោះទេ។

​បើតាមការអះអាងរបស់លោក សន សៀប ឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានសក្ដានុពលខ្ពស់។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា វិស័យនេះនៅតែទាមទារឱ្យមានការពង្រឹងនូវជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដើម្បីផ្ដល់សេវាកម្មឱ្យបានច្បាស់លាស់ជូនដល់អ្នកវិនិយោគ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីរាជរដ្ឋាភិបាល កាត់បន្ថយការផ្តល់អាជ្ញាបណ្ណបើកកាស៊ីណូនៅកម្ពុជា?

ព័ត៌មាន
ចាប់តាំងពីឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានធ្វើពិពិធកម្មក្នុងវិស័យល្បែងពាណិជ្ជកម្មជាបន្តបន្ទាប់តាមរយៈការចុះធ្វើបច្ចុប្បភាព និង…

មូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក បានជួបប្រទះការដកទុនចេញយ៉ាងច្រើនបំផុតមិនធ្លាប់មានក្នុងពេល៤ឆ្នាំមកនេះ

ព័ត៌មាន
មូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក បានជួបប្រទះការដកទុនចេញយ៉ាងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២០ នៅពេលដែលទីផ្សារនានាទូទាំងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ