វិស័យអចលនទ្រព្យ

ការរាលដាលឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឲ្យការទិញ-លក់អចលនទ្រព្យហាក់ស្ងប់ស្ងាត់ ខណៈតម្លៃបន្ដនៅទ្រឹង


ក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា ការរាលដាលឆ្លងនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ព្រឹត្តការណ៍២០កុម្ភៈ ប្រមាណជាង ៣សប្ដាហ៍កន្លងមកនេះ បានធ្វើឲ្យចរន្ដនៃការទិញ-លក់អចលនទ្រព្យនៅគ្រប់រាជធានីខេត្តនានាទូទាំងប្រទេសកម្ពុជាហាក់បីដូចជាមានសភាពស្ងប់ស្ងាត់កាន់តែខ្លាំងឡើងៗ។ ទោះយ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញរកស៊ីនៅក្នុងវិស័យអចលនទ្រព្យជាងច្រើនទាំងអស់នោះបានបញ្ជាក់អះអាងថា តម្លៃអចលនទ្រព្យនៅតែរក្សាភាពទ្រឹងដដែល មិនទាន់ឃើញមានសញ្ញាណាមួយធ្លាក់ចុះខ្លាំងគួរឲ្យតកត់សម្គាល់អ្វីនោះទេ។
សំណង់អាគារក្នុងរាជធានីភ្នំពេញ
ដោយ

ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​វាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​សង្កេត​ឃើញ​ថា នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​កន្លង​មកនេះ ចលនា​នៃ​ការ​ទិញ​-​លក់ និង ជួល​អចលនទ្រព្យ​មានការ​ធ្លាក់​ចុះ​មួយ​ចំនួន​ពិតមែន ដោយសារ​អំឡុង​ពេល​នេះ​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​ការ​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​មានការ​បិទ​អាជីវកម្ម និង​រឹត​បណ្តឹង​ក្នុង​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។ ទោះ​យ៉ាងណា ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ផង​ដែរ​នោះ បាន​បន្ត​អះអាង​ថា ទោះបី​មានការ​ធ្លាក់​ចុះ​នៃ​ចរន្ត​ទិញ​លក់ ក៏​ពិតមែន ប៉ុន្តែ​តម្លៃ​អចលនទ្រព្យ​ហាក់​នៅ​ទ្រឹង ពោល​គឺ​មិន​ឡើង ហើយ​ក៏​មិន​ចុះ​ដែរ​។

ស្រ​ដៀង​គ្នា​នឹង​ការ​លើក​ឡើង របស់​ឧកញ៉ា ចេ​ង ខេ​ង​ដែរ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​បាន​សង្កេត​ឃើញ​ថា ចរន្ត​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​ក្នុងអំឡុងពេល​កម្ពុជា​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោ​នេះ ពិតជា​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ធម្មតា​មែន​។ ទោះ​យ៉ាងណា លោក​សង្ឃឹមថា ស្ថានការណ៍​ឆ្លង​រីក​រាលដាល​នេះ នឹង​ត្រូវ​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន និង​អាច​ស្ដារ​មក​រក​ភាព​ប្រសើរ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​នេះ​។

ជុំវិញ​នឹង​និន្នាការ​ចរន្ដ​ទិញ​-​លក់​អចលនវត្ថុ​នៅ​អំឡុង​ពេល​នេះ លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង ក្រុមហ៊ុន​អចល​ទ្រព្យ CBRE Cambodia  ដែល​មាន​ក្រុមហ៊ុនមេ​នៅ​ហុងកុង បាន​បញ្ជាក់​ដែរ​ថា ក្នុង​កាលៈទេសៈ​នេះ ការ​ទិញ​លក់​អចលនទ្រព្យ ដែល​មាន​តម្លៃ​សមរម្យ​មិនសូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ដូច​អចលនទ្រព្យ ដែល​មាន​តម្លៃ​ខ្ពស់​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ទស្សនៈ​របស់​អ្នកជំនាញ​អចលនទ្រព្យ​សុទ្ធតែ​បាន​វាយតម្លៃ​ថា ស្ថានភាព​ទិញ​លក់ ឬ​ជួល​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​អាច​វិល​មក​រក​ស្ថានភាព​ធម្មតា​វិញ​នៅ​ចុងឆ្នាំ​២០២១​នេះ ក្រោយ​ពេល​ដែល កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ គ្រប់គ្រាន់​ក្នុង​ការ​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរកម្ពុជាថា រោងចក្រនៅតែដំណើរការជាធម្មតាទោះបីកូវីដ វាយលុកខ្លាំងយ៉ាងណាក្ដី

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា(GMAC) បានលើកឡើងថា បើទោះបីជាមានការកើនឡើងនៃការរាលដាលឆ្លងជំងឺកូវីដ-១៩ នៅក្…

អង្គការ OPEC បង្កើនការព្យាករពីកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១

ព័ត៌មាន
អង្គការប្រទេសនាំចេញប្រេង OPEC ថ្មីៗនេះ បានបង្កើនការព្យាកររបស់ខ្លួនទៅលើកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១។ ជាក់ស្ដែង នៅក្នុងរបាយការណ៍ប្រចាំខែ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ