វិស័យអចលនទ្រព្យ

តម្លៃផ្ទះកើនខ្ពស់គួបផ្សំអត្រាការប្រាក់កម្ចីទិញផ្ទះកើនឡើង បានធ្វើឱ្យរាំងស្ទះដល់ការលក់ផ្ទះនៅអាម៉េរិក


ការលក់ផ្ទះនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ៣ខែជាប់គ្នា គិតត្រឹមខែឧសភា ដោយការលក់ផ្ទះកាលពីខែឧសភា ក្រោយតម្លៃផ្ទះកើនឡើងខ្ពស់ គួបផ្សំអត្រាការប្រាក់កម្ចីទិញផ្ទះចេះតែកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

ការលក់ផ្ទះនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ០.៧% កាលពីខែមុនដោយលក់បានតែជាង៤,១១លានយូនីត។ ក្រុមអ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ បានព្យាករថា ការលក់ផ្ទះនឹងបន្តធ្លាក់ចុះដល់៤,១០លានយូនីត ខណៈដែលការលក់ផ្ទះបន្ត ដែលជាចំណែកដ៏ធំមួយនៃការលក់ផ្ទះនៅអាម៉េរិកបានធ្លាក់ចុះជិត៣% កាលពីខែឧសភា បើធៀបនឹងឆ្នាំមុន។

មានកត្តាសំខាន់ៗ២ ដែលធ្វើឱ្យការទិញផ្ទះនៅសហរដ្ឋអាម៉េរិក មានការធ្លាក់ចុះ គឺដោយសារតម្លៃផ្ទះកើនឡើងខ្ពស់ និងការកើនឡើងអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ។ តម្លៃផ្ទះជាមធ្យមបានកើនឡើងជិត៦% ដោយឡើងដល់ជិត៤២ម៉ឺនដុល្លារ ក្នុង១យូនីតនៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៣។ ភាគរយនៃការកើនឡើងនេះគឺជាកម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២២ ហើយផ្ទះភាគច្រើនដែលបានលក់កាលពីខែមុន មានតម្លៃ៧៥ម៉ឺនដុល្លារ ឬខ្ពស់ជាងនេះ។

ទិន្នន័យពីទីភ្នាក់ងារហិរញ្ញវត្ថុកម្ចីទិញផ្ទះមួយបានបង្ហាញថា អត្រាជាមធ្យមលើកម្ចីទិញផ្ទះថេររយៈពេល៣០ឆ្នាំដ៏ពេញនិយមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៦ខែ គឺឡើងដល់ជាង ៧% កាលពីដើមខែឧសភា។ សារពើភ័ណ្ឌលំនៅឋាន ឬការផ្គត់ផ្គង់លើសតម្រូវការបានកើនឡើងកាលពីខែមុនដល់កម្រិតខ្ពស់បំផុតក្នុងពេលជិត២ឆ្នាំមកនេះ។ ការកើនឡើងនូវការផ្គត់ផ្គង់លំនៅឋានអាចទប់ស្កាត់ការកើនឡើងនូវតម្លៃផ្ទះ និងធ្វើឱ្យមានតម្លៃសមរម្យផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសអាស៊ីចំនួន១០ ដែលមានសុវត្ថិភាព និងចំណាយទាបក្រោម២ពាន់ដុល្លារក្នុង១ខែ សម្រាប់អ្នកចូលនិវត្តន៍មានប្រទេសណាខ្លះ

ព័ត៌មាន
ប្រទេសចំនួន១០នៅតំបន់អាស៊ី រួមទាំងកម្ពុជា ផងដែរ ត្រូវបានគេវាយតម្លៃថា គឺជាកន្លែងមានតម្លៃសមរម្យ សុវត្ថិភាព និងភាពសម្បូរបែបនៃវប្បធម៌សម្រាប់…

តម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅកម្ពុជា ធ្លាក់ចុះបន្តិចវិញ ក្រោយប្រទេសកូឌីវ័រ បើកការនាំចេញឡើងវិញ

ព័ត៌មាន
តម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅកម្ពុជា ដែលបានហក់ឡើងដល់ប្រមាណ៨ពាន់រៀលក្នុង១គីឡូក្រាម បានធ្លាក់ចុះបន្តិចវិញហើយមកនៅត្រឹមជាង៧ពាន់រៀលក្នុង១គីឡូក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ