អត្ថបទក្រុមហ៊ុន

ធនាគារ ស៊ិនហាន ចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេនរយៈពេលវែងជាមួយនឹង​​ ហ្វតតេ អុិនសួរឹនស៍ និង​ ហ្វតតេ ឡាយហ្វ៍ ដើម្បីការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត


ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ បានប្រកាសភាពជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេន ប្រកបដោយនវានុវត្តន៍ ជាមួយនឹងក្រុមហ៊ុន ហ្វតតេ អុិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.កក្នុងគោលបំណងផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ក្រោមទិសស្លោក៖ "រស់នៅដោយភាពជឿជាក់ជាមួយការការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត" ។
ធនាគារ ស៊ិនហាន ចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេនរយៈពេលវែងជាមួយនឹង ហ្វតតេ និង ហ្វតតេ ឡាយហ្វ៍ ដើម្បីការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត
ដោយ

កិច្ចសហការនេះ​ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការផ្តល់នូវសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង សមស្របទៅតាមតម្រូវការរបស់អតិថិជន និងអាជីវកម្មនៅកម្ពុជា។

ពិធីចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មយុទ្ធសាស្ត្រ ប៊េងកាសួរេន ប្រារព្ធឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា,

លោក អែម កំណាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា,

លោក លន់ សំអុល ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា,

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា,

លោក ហ៊ុយ​ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, ព្រមទាំងវត្តមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងបី៖

លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អុិនសួរឹនស៍ (ខេមបូឌា) ម.ក,

លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក,

លោក Park Hee Jin​ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក,

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និង

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អុិនសួរឹនស៍ (ខេមបូឌា) ម.ក។

គោលបំណងចម្បងនៃកិច្ចព្រមព្រៀងនេះ រួមមាន៖ ដើម្បីចែកចាយផលិតផល និងដំណោះស្រាយសេវាធនាគារ ព្រមទាំងលើកកម្ពស់សេវាធានារ៉ាប់រង រួមមានផលិតផលធានារ៉ាប់រងអាយុជីវិត និងផលិតផលធានារ៉ាប់រងទូទៅ ជាមួយនឹងជម្រើសដ៏សម្បូរបែប ប្រកបដោយភាពបត់បែន និងច្នៃប្រឌិត។ តាមរយៈការសំយោគគ្នា រវាងជំនាញ និងធនធានមនុស្ស យើងមានគោលបំណងផ្តល់នូវភាពងាយស្រួល និងមានតម្លៃ ដោយធានាសុវត្ថិភាពហិរញ្ញវត្ថុ និងសន្តិភាពផ្នែកស្មារតីជូនដល់អតិថិជន។ កិច្ចសហការក្រោមប្រធានបទ "រស់នៅដោយភាពជឿជាក់ជាមួយការការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត" ជាតឹកតាងដ៏សំខាន់ បញ្ជាក់ពីការផ្តល់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងដែលស័ក្តិសម និងឆ្លើយតបទៅតាមអ្វីដែលអតិថិជន ឬអាជីវកម្មនៅកម្ពុជាចង់បាន។

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានសម្តែងនូវអំណរគុណចំពោះគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និង ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ដោយលើកឡើងពីគុណតម្លៃ ក្រោមការណែនាំពីនិយ័តករធានារ៉ាប់រងកម្ពុជា និងធនាគារជាតិនៃកម្ពុជា។ លោកអគ្គនាយក បានសង្កត់ធ្ងន់លើភាពស៊ីមេទ្រីគ្នានៃយុទ្ធសាស្ត្រ រវាងសហគមន៍ធុរកិច្ចកូរ៉េ និងធនាគារ ស៊ិនហាន ដោយផ្តោតលើវិធីសាស្រ្តតាមបែបទំនើបកម្ម លើការបង្កើតថ្មី ឬនវានុវត្តន៍ និងឌីជីថលនីយកម្ម មានន័យថា រាល់ប្រតិបត្តិការអាជីវកម្មត្រូវបានដំណើរការដោយប្រព័ន្ធអេឡិចត្រូនិក ដូចជា កម្មវិធីទូរសព្ទដៃ SOL Mobile Banking និង កម្មវិធីទូរសព្ទដៃ Forte Life។

លោក Park Hee Jin ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពដែលបានចាប់ដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេនជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកល្អបំផុត គឺ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អុិនសួរឹនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍។ ទីផ្សារធានារ៉ាប់រងកម្ពុជានឹងបន្តរីកលូតលាស់ និងកាន់តែមានសារៈសំខាន់នាពេលអនាគត។ ដោយសារកត្តាដ៏ចម្បងនេះហើយ ជាហេតុដែលធនាគារ ស៊ិនហាន សម្រេចចិត្តចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេនជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អុិនសួរឹនស៍ និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ និងជាទីពេញចិត្តបំផុតរបស់អតិថិជន។ យើងជឿជាក់យ៉ាងមុតមាំថា ស្ថាប័នរបស់ពួកយើងអាចផ្តល់ជូនអតិថិជននូវសុភមង្គល និងទំនុកចិត្តខ្ពស់ តាមរយៈការផ្តល់ជូនផលិតផលដ៏សម្បូរបែប និងបទពិសោធន៍ថ្មីលើសេវាកម្ម ដោយផ្តោតលើអតិថិជនជាគោល។”

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អុិនសួរឹនស៍ (ខេមបូឌា) ម.ក បានសម្តែងនូវក្តីរំភើប និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អំពីយុទ្ធសាស្រ្តក្រោមកិច្ចសហការជាដៃគូរបស់ស្ថាប័នទាំងបី នឹងអនុញ្ញាតឱ្យបងប្អូនអតិថិជនទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃបន្ថែមមួយកម្រិតទៀត ជួយការពារដល់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមហ៊ុនប្រកបដោយសុវត្ថិភាព ហើយតំណាលគ្នានេះទៀតសោត ក៏បានជួយលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ តាមរយៈកាលានុវត្តភាពនៃអាជីវកម្ម។ លោកអគ្គនាយកបានបន្ថែមថា៖ “ផ្អែកតាមការច្របាច់បញ្ចូលគ្នានៃជំនាញដ៏ស៊ីជម្រៅរបស់ស្ថាប័នទាំងបីរបស់យើង កិច្ចសហការនេះនឹងអាចគាំទ្រឱ្យអតិថិជនរស់នៅប្រកបដោយភាពជឿជាក់។”

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។

ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com

អំពី ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

ធនាគារ ស៊ិនហាន (ខេមបូឌា)​​ ម.ក ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីខែតុលា ឆ្នាំ២០០៧ (សាខាធនាគារ ស៊ិនហាន នៃប្រទេសកូរ៉េ)។

ធនាគារ ស៊ិនហាន ដែលជាធនាគារបាននិងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួន ២០ ជុំវិញពិភពលោក គឺជាធនាគារដែលគិតគូដល់អតិថិជនជាចម្បង និងកំពុងបន្តខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាធនាគារជាទីពេញចិត្តរបស់អតិថិជននៅកម្ពុជា។ ធនាគារផ្តល់ជូននូវផលិតផល ព្រមទាំងដំណោះស្រាយសេវាធនាគារយ៉ាងសម្បូរបែប និងសមស្របបំផុតទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន និងសាជីវកម្ម។

ធនាគារ ស៊ិនហាន មានសេចក្តីសោមនស្សរីករាយ ដែលបានឈ្នះពានរង្វាន់ក្នុងនាមជា "ធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិតបំផុត" ក្នុងឆ្នាំ ២០២២ ពី Global Business Outlook ដែលលទ្ធផលដ៏ត្រចះត្រចង់នេះបានមកពីការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជនរបស់យើង។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.shinhan.com.kh/en

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិចាត់ទុកការសិក្សាពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្តសម្រាប់យុវជន

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានចាត់ទុកការយល់ដឹងពីប្រវត្តិសាស្ត្រទូទៅ ជាពិសេសប្រវត្តិសាស្ត្រផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជារឿងចាំបាច់…

កម្ពុជាទទួលបានភ្ញៀវបរទេសជិត១លាននាក់នៅ២ខែដើមឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរថៃ ឈរកំពូលតារាង

ព័ត៌មាន
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជិត១លាននាក់ មានការកើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ