វិស័យទេសចរណ៍

កម្ពុជាទទួលបានភ្ញៀវបរទេសជិត១លាននាក់នៅ២ខែដើមឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរថៃ ឈរកំពូលតារាង


យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជិត១លាននាក់ មានការកើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ ភ្ញៀវទេសចរថៃ បានឈរកំពូលតារាង ដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ ហើយតាមពីក្រោយដោយភ្ញៀវទេសចរវៀតណាម និងចិន រួមជាមួយប្រទេសផ្សេងៗទៀត។
វិស័យទេសចរណ៍
ដោយ

ភ្ញៀវទេសចរអន្តរជាតិទាំងនេះភាគច្រើនចូលមកកម្សាន្តនៅខេត្តសៀមរាប ភ្នំពេញ និងខេត្តព្រះស្រីហនុ។ ភ្ញៀវទេសចរថអន្តរជាតិទាំងនេះ បានធ្វើដំណើរតាមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានជាង២៧ម៉ឺននាក់, អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានជាង១៤ម៉ឺននាក់ និងអាកាសយានដ្ឋានខេត្តព្រះសីហនុ មានជាង២ពាន់៦រយនាក់។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាន ៥សែននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងពេលមុនមានវិវបត្តិកូវីដ-១៩។ ទន្ទឹមនេះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ ជាង៣ពាន់លានដុល្លារ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ស៊ិនហាន ចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេនរយៈពេលវែងជាមួយនឹង​​ ហ្វតតេ អុិនសួរឹនស៍ និង​ ហ្វតតេ ឡាយហ្វ៍ ដើម្បីការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត

ព័ត៌មាន
ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ បានប្រកាសភាពជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេន ប្រកបដោយនវានុវត្តន៍ ជាមួ…

អ្នកជំនាញជឿជាក់ថា ការបើកជើងហោះហើរតាមខេត្តគោលដៅនឹងក្លាយជាចលករថ្មីនៃការស្ដារវិស័យទេសចរណ៍ឡើងវិញ

ព័ត៌មាន
ការបើកជើងហោះហើរតាមខេត្តគោលដៅនៅកម្ពុជា របស់ក្រុមហ៊ុន AirAsia Cambodia ដោយធ្វើការបញ្ចុះតម្លៃសំបុត្រយន្តហោះនៅក្នុងកម្រិតទាប ត្រូវអ្នកបានជំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ