វិស័យហិរញ្ញវត្ថុ

រុស្ស៊ី ព្រមានលោកខាងលិចនឹងបាត់បង់ទ្រព្យសម្បត្តិជិត៣០០ពាន់លាន់ដុល្លារ បើហ៊ានរឹបអូសទ្រព្យសម្បត្តិខ្លួន


ឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីលោកខាងលិច បានបញ្ជាក់ជំហរថា ពួកគេបើកចំហចំពោះគំនិតរឹបអូសទ្រព្យសម្បត្តិបង្កកទុករបស់រុស្ស៊ីចំនួន៣០០ពាន់លានដុល្លារអាម៉េរិក ដើម្បីយកទៅជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ តើលោកខាងលិចពិតជាក្លាហានហ៊ានធ្វើបែបនោះដែរទេ ខណៈពេលនេះរុស្ស៊ី បានព្រមានទៅវិញថា បើហ៊ានរឹបអូសមែន លោកខាងលិចនឹងប្រឈមការបាត់បង់ទ្រព្យសម្បត្តិយ៉ាងតិចជិត៣០០ពាន់លានដុល្លារអាម៉េរិក។
វិស័យហិរញ្ញវត្ថុ
ដោយ

ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ខ្លួនបានគណនាឃើញថា លោកខាងលិចប្រឈមនឹងការបាត់បង់ទ្រព្យសកម្ម និងការវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងតិច២៨៨ពាន់លានដុល្លារអាម៉េរិក ប្រសិនបើពួកគេហ៊ានរឹបអូសទ្រព្យសម្បត្តិបង្កកទុករបស់រុស្ស៊ី ដើម្បីយកទៅជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ ព្រោះរដ្ឋាភិបាលក្រុងមូស្គូ នឹងសងសឹកវិញ។

គួររំលឹកថា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តបានដាក់បម្រាមមិនឱ្យធ្វើប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីនោះឡើយ និងបានបង្កកទុនបម្រុងអន្តរជាតិប្រមាណ៣០០ពាន់លានដុល្លារអាម៉េរិក របស់ប្រទេសរុស្ស៊ី ដែលរក្សាទុកនៅក្នុងប្រទេសលោកខាងលិច។

ក្រុមមន្ត្រីអាម៉េរិក និងអង់គ្លេស ក្នុងរយៈពេលប៉ុន្មានខែចុងនេះ កំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកទុកនៅក្នុងប្រទេសបែលហ្ស៊ិក និងបណ្ដាទីក្រុងផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប ដើម្បីយកទៅជួយកសាងប្រទេសអ៊ុយក្រែន ឡើងវិញ។

ក្រុមមន្ត្រីអាម៉េរិក និងអង់គ្លេសសង្ឃឹមថា ក្រុមមេដឹកនាំនៃប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក នឹងឈានដល់ការព្រមព្រៀងចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីគោលបំណងកាន់តែម៉ឺងម៉ាត់ទាក់ទិនការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី នៅពេលមេដឹកនាំទាំងនោះកោះប្រជុំនៅចុងខែកុម្ភៈ ខាងមុខ។ នេះបើយោងតាមប្រភពច្បាស់ការបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ។

រុស្ស៊ី បានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានព្យាយាមចាប់បង្ខំឱ្យបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប ដែលជាកន្លែងរក្សាទុកទ្រព្យសម្បត្តិរុស្ស៊ី ភាគច្រើនចុះហត្ថលេខាលើវិធានការស្រដៀងគ្នានេះ ហើយវិមានក្រឹមឡាំង បានព្រមានបកទៅវិញថា ក្រុងមូស្គូ ក៏នឹងរឹបអូសទ្រព្យសម្បត្តិរបស់សហរដ្ឋអាម៉េរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងៗទៀតជាការសងសឹក ប្រសិនបើលោកខាងលិច ហានរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីមែននោះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងបន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នា ខណៈបញ្ហាសេដ្ឋកិច្ចដាក់សម្ពាធលើតម្រូវការប្រេងសកល

ព័ត៌មាន
តម្លៃប្រេងបានបន្តធ្លាក់ចុះ២ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃចន្ទ ទី២២ ខែមករា នេះ ដោយសារបញ្ហាសេដ្ឋកិច្ចបានដាក់សម្ពាធលើទស្សនវិស័យតម្រូវការប្រេងសកល ខណៈម…

វិស័យទេសចរណ៍របស់ពិភពលោកបាត់ចំណូលដល់ទៅ១៣០ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះភ្ញៀវទេសចរចិន

ព័ត៌មាន
ភ្ញៀវទេសចរចិន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំលាយថា ជាភ្ញៀវចាយលុយធូរ និងចាយច្រើនបំផុតក្នុងពេលធ្វើដំណើរកម្សាន្តនៅបរទេស ប៉ុន្តែចាប់តាំងពីប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ