ទីភ្នាក់ងារម្ហូបអាហារ

សិង្ហបុរី បើកឲ្យពលរដ្ឋខ្លួនអាចទទួលទានពពួកសត្វល្អិតចំនួន១៦ប្រភេទ


សិង្ហបុរី ដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេស និងជាទីក្រុងដែលមានចំណាយខ្ពស់បំផុត និងមានស្តង់ដាជីវភាពរស់នៅខ្ពស់ជាងគេលើពិភពលោក និងតំបន់ នៅពេលនេះ បានប្រកាសអនុញ្ញាតឱ្យពលរដ្ឋខ្លួនអាចទទួលទាននូវពពួកសត្វល្អិត១៦ប្រភេទ។ ទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី បានអះអាងថា ពពួកសត្វល្អិតទាំងនោះ គឺរាប់តាំងពីចង្រិត កណ្តូប ដង្កូវនាង និងឃ្មុំជាដើម ស្របពេលដែលអាហារទាំងនេះប្រទេសជាច្រើននៅក្នុងតំបន់ ដោយរួមទាំងកម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ីជាដើម គឺសុទ្ធតែមានអ្នកដែលនិយមទទួលទាន។
ទីភ្នាក់ងារម្ហូបអាហារ
ដោយ

ប្រទេសសិង្ហបុរី កំពុងធ្វើពិពិធកម្មប្រភពអាហាររបស់ខ្លួន ដើម្បីលើកកម្ពស់ការរក្សាស្ថិរភាពសន្តិសុខស្បៀងនៅក្នុងប្រទេស ស្របពេលដែលអាហារទាំងនេះ បណ្តាប្រជាជាតិនានា នៅក្នុងតំបន់​កំពុងតែទទួលទាន។ សារព័ត៌មាន Nikkei បានរាយការណ៍ថា ទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី នៅសប្តាហ៍នេះ បានអនុម័តបើកទ្វារឲ្យមានការនាំចូលនូវប្រភេទសត្វល្អិតចំនួន១៦ប្រភេទ ដោយរួមទាំងចង្រិត កណ្តូប ដង្កូវនាង និងសត្វឃ្មុំជាដើម។

ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសារាចរណ៍ ដែលចេញផ្សាយកាលពីថ្ងៃចន្ទថា សិង្ហបុរីនឹងអនុញ្ញាតឱ្យមានការនាំចូលសត្វល្អិត ផលិតផលដែលផលិតពីសត្វល្អិត ដោយអាចមានក្នុងទម្រង់ជាគ្រឿងផ្សំ និងពពួកអាហារសម្រន់ ដោយអះអាងថា ពពួកសត្វល្អិតទាំង១៦ប្រភេទនោះ គឺជាប្រភពផ្គត់ផ្គងប្រូតេអ៊ីនដ៏មាននិរន្តរភាព។

ប្រភពដដែលបានបន្តថា ដើម្បីធានាបាននូវសុវត្ថិភាព គោលការណ៍ណែនាំថ្មីចែងថា អាជីវករត្រូវតែបញ្ជាក់ថា ពពួកសត្វល្អិតមិនត្រូវបានប្រមូលផលពីព្រៃធម្មជាតិ និងមានស្តង់ដាអនាម័យត្រឹមត្រូវ។

ក្នុងនាមជាប្រទេសតូចមួយដែលមានដី មានកម្រិតសម្រាប់ការធ្វើកសិកម្ម សិង្ហបុរីកំពុងស្វែងរកការពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន។ ការព្រួយបារម្ភលើបញ្ហានេះកាន់តែមានភាពលេចធ្លោក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោយពិភពលោកប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរដ្ឋាភិបាលគួរមានយន្តការពិសេសណាមួយ ដើម្បីទាក់ទាញអ្នកទេសចរបរទេសនៅក្នុងរដូវខ្សត់ភ្ញៀវ ដែរឬទេ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយមកនេះមានសាធារណមតិជាច្រើនបានជជែកវែកញែកយ៉ាងផុសផុលពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា ក្នុងនោះមតិខ្លះថា ការមិនសូវមានភ្ញៀវទ…

តើមានកត្តាអ្វីជំរុញឱ្យការនាំចេញកសិផលរបស់កម្ពុជា កើនឡើងខ្ពស់ជាង៥៧% នៅឆមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ បន្ថែមលើការនាំចេញទំនិញផ្សេងៗទៀត។ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ