ករណីជំងឺអ៊ុតស្វា

ប្រទេសសិង្ហបុរី ជាប្រទេសតំបន់អាស៊ីគ្នេយ៍ដំបូងគេ រកឃើញករណីជំងឺអ៊ុតស្វា


ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីល្ងាចថ្ងៃអង្គារ ទី ២១ មិថុនាថា សិង្ហបុរីបានបញ្ជាក់ពីការរកឃើញករណីនាំចូលជំងឺអ៊ុតស្វា ជាករណីដំបូងគេ ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលមេរោគឆ្លងមួយប្រភេទនេះ បាននិងកំពុងផ្ទុះឆ្លងរាលដាលកាន់តែខ្លាំងឡើងនៅតំបន់ជាច្រើនទូទាំងពិភពលោក ពិសេសតំបន់អឺរ៉ុបតែម្ដង។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkie។
ប្រទេសសិង្ហបុរី ជាប្រទេសតំបន់អាស៊ីគ្នេយ៍ដំបូងគេ រកឃើញករណីជំងឺអ៊ុតស្វា

ក្រសួងសុខាភិបាលសិង្ហបុរី ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺដែល​បានធ្វើតេស្តវិជ្ជមាន​ជំងឺអុតស្វា គឺជាបុរសជនជាតិអង់គ្លេសអាយុ ៤២ ឆ្នាំ ដែលធ្វើការជាអ្នកបម្រើការលើយន្តហោះ ហើយបានហោះហើរចេញចូលក្នុងទឹកដី​សិង្ហបុរីកាលពីពាក់កណ្តាលខែមិថុនា ហើយបុរសនោះ ត្រូវបានគេធ្វើតេស្ដរកឃើញមេរោគនេះ នៅថ្ងៃទី២០ ខែមិថុនា។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលសិង្ហបុរី​បាននិយាយថា បច្ចុប្បន្ន បុរស ដែលឆ្លងជំងឺអុតស្វានោះ ស្ថិតក្នុងស្ថានភាពធម្មតា​ដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិ​សម្រាប់ជំងឺឆ្លង​ក្នុងប្រទេសសិង្ហបុរី។

សេចក្តីថ្លែងការណ៍បានបន្ថែមថា មានមនុស្សប្រមាណ ១៣ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសនោះដែលត្រូវបានកំណត់អត្តសញ្ញាណ​គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហើយអ្នកទាំងអស់នោះនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក​រយៈពេល ២១ ថ្ងៃ គិតចាប់តាំងពី​ពួកគេមានទំនាក់ទំនងចុងក្រោយ ជាមួយអ្នកជំងឺអ៊ុតស្វានោះ។ ក្នុងនោះ ការតាមដានពីអ្នកមានទំនាក់ទំនងជិតស្និទជាមួយបុរស​មានផ្ទុកជំងឺ​អ៊ុតស្វាម្នាក់នេះ កំពុងបន្តរកបន្ថែម​សម្រាប់​ជើងហោះហើរ ដែលគាត់បានបម្រើការងារ និង រូបគាត់អំឡុងពេល​ស្នាក់នៅ​ក្នុងប្រទេសសិង្ហបុរី។

គួរកត់សម្គាល់ថា ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២០ ខែ ឧសភា ក៏បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាដំបូងរបស់ខ្លួនផងដែរ ខណៈមកទល់ពេលនេះប្រទេសនេះបានបញ្ជាក់អ្នកជំងឺអ៊ុតស្វាសរុបប្រមាណ១០នាក់ហើយ។

គួរបញ្ចាក់ថា មកទល់ពេលនេះមានប្រទេសជាង ៣៥ ដែលបាន​រាយការណ៍ពីការរកឃើញឆ្លងជំងឺអ៊ុតស្វា ខណៈករណីដែលបានបញ្ជាក់ឥឡូវនេះមានលើសពី ២ ពាន់ ៥ រយ នាក់ហើយ​នៅទូទាំងពិភពលោក៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដាក់តាំងបង្ហាញគម្រោងរបស់បុរី មេគង្គលែន និងការផ្តល់ជូនប្រូម៉ូសិនយក្ស នៅផ្សារទំនើប អ៉ីអនម៉ល ជាន់ផ្ទាល់ដី

ព័ត៌មាន
ឱកាសពិសេសបានមកដល់ទៀតហើយ ដោយមានការគាំទ្រនិងការចាប់អារម្មណ៍ ពីសំណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះប…

ប្រទេសភាគច្រើនក្នុងតំបន់អាស៊ានបានបើកទ្វារប្រទេសឡើងវិញ និងរំពឹងចំណូលពីភ្ញៀវទេសចរទ្រទ្រង់សេដ្ឋកិច្ច

ព័ត៌មាន
គិតមកទល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ទើរតែទាំងអស់ហើយ ដែលបានបើកទ្វារប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈដែលវិស័យនេះ ក៏ស្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ