អចលនទ្រព្យសិង្ហបុរី

តើសិង្ហបុរីបានដាក់ចេញនូវវិធានការអ្វីខ្លះ ដើម្បីបន្ថយកម្ដៅទីផ្សារអចលនទ្រព្យដែលកំពុងកើនឡើង?


ប្រទេសសិង្ហបុរីបានប្រកាសដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានមានសមភាពធម្មតាឡើងវិញ ខណៈបច្ចុប្បន្នទីផ្សារនៅក្នុងប្រទេសនេះ កំពុងមានមានកំណើនកើនខ្ពស់។ យ៉ាងណាមិញ វិធានការដែលរដ្ឋាភិបាលសិង្ហបុរី ប្រកាសដាក់ចេញនោះរួមមាន ការបង្កើនពន្ធប្រថាប់ត្រា និងការរឹតបន្តឹងកម្រិតប្រាក់កម្ចីជាដើម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
វិធានការសិង្ហបុរី លើការបន្ថយកំដៅទីផ្សារអចលនទ្រព្យ

វិធានការដែលសិង្ហបុរីបានដាក់ចេញទាក់ទង់នឹងការបង្កើនពន្ធប្រថាប់ត្រា និងការរឹតបន្តឹងកម្រិតប្រាក់កម្ចីចំពោះ​វិស័យ​អចលនទ្រព្យ នឹងចូលជាធរមាននៅថ្ងៃទី ១៦ ខែធ្នូនេះហើយ។ ក្នុងចំណោមវិធានការនេះ រដ្ឋាភិបាលនឹងដំឡើងពន្ធប្រថាប់ត្រាបន្ថែម​ចំពោះ​​អ្នកទិញអចលនវត្ថុ​ដែលជា​ជនបរទេសពីអត្រាពន្ធ ២០% នាពេលបច្ចុប្បន្ន មកដល់ ៣០%វិញ។

ចំពោះ ពលរដ្ឋ​សិង្ហបុរីវិញ សម្រាប់​អ្នកដែលទិញផ្ទះទី២ នឹងត្រូវដំឡើងពន្ធប្រថាប់ត្រាបពី ១២% ដល់ ១៧% ខណៈអ្នកទិញផ្ទះទីបីដំឡើងពីអត្រាពន្ធ ១៥% នាពេលបច្ចុប្បន្ន មកដល់ ២៥%វិញ។

រីឯ អ្នកដែល​តាំងទីលំនៅអចិន្ត្រៃយ៍​នៅសិង្ហបុរីវិញ សម្រាប់​ការទិញផ្ទះ​ទី២ រដ្ឋាភិបាលនឹង​កំណត់ពន្ធប្រថាប់ត្រាដល់២៥% ខណៈពីមុន​មានតែអត្រា​១៥%ប៉ុណ្ណោះ ចំពោះការទិញផ្ទះទី៣វិញ ត្រូវបង់ពន្ធប្រថាប់ត្រា៣០% ខណៈពីមុនមានតែ១៥%ប៉ុណ្ណោះ។

លើសពីនេះទៀត រដ្ឋាភិបាល​សិង្ហបុរី ក៏នឹងរឹតបន្តឹងកម្រិតអនុបាតសេវា​បំណុល​ចំពោះ​ការទិញអចលនទ្រព្យ​ផងដែរ ពៅលគឺនឹងបន្ថយពី ៦០% មកនូវ​៥៥%វិញ។ មានន័យថា បើចង់ទិញអលនទ្រព្យ ពួកគេអាច​ចំណាយ​បង់ប្រចាំខែច្រើនបំផុត​​ត្រឹមតែ ៥៥% នៃប្រាក់ចំណូល​ប្រចាំខែរបស់ពួកគេមានប៉ុណ្ណោះ។ ជាមួយគ្នានេះ រដ្ឋាភិបាល​សិង្ហបុរី ក៏គ្រោង​នឹងបង្កើនការផ្គត់ផ្គង់លំនៅឋានសាធារណៈ និងឯកជនបន្ថែមទៀតផងដែរ។

រដ្ឋាភិបាលសិង្ហបុរី​បានគូសបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីផ្សារលក់លំនៅដ្ឋានឯកជន និងលំនៅឋានសាធារណៈមានសន្ទុះខ្លាំង ទោះបីជាមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជាក់ស្ដែង តម្លៃផ្ទះឯកជនបានកើនឡើងប្រហែល ៩% ចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំ ២០២០ ខណៈពេលដែលតម្លៃលំនៅដ្ឋានសាធារណៈសម្រាប់លក់បន្តបានកើនឡើងប្រហែល ១៥% ។

សន្ទុះទីផ្សារលក់លំនៅដ្ឋាននៅសិង្ហបុរីមានការកើនឡើង នេះដោយសារតែ សិង្ហបុរី ជាកន្លែងវិនិយោគប្រកបដោយសុវត្ថិភាពសម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិ។ ទន្ទឹមនេះ សិង្ហបុរីតែតែងតាមដានតម្លៃអចលនទ្រព្យ ដើម្បីធានាថាលំនៅដ្ឋាននៅតែមានតម្លៃសមរម្យសម្រាប់ពលរដ្ឋក្នុងស្រុក និងស្ថិតក្នុងនៅជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីបានជាចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូកយ៉ាងខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភដល់ការនាំចេញរបស់អាមេរិក?

ព័ត៌មាន
ហេតុអ្វីបានជាចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូកយ៉ាងខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភដល់ការនាំចេញរបស់អាមេរិក? រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន…

វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី៣ មានប្រសិទ្ធភាព ៩៤% ប្រឆាំងមេរោគ អូមីក្រុង

ព័ត៌មាន
ក្រោយពីការសិក្សាមួយបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី២ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ផ្តល់នូវការការពារមិនគ្រប់គ្រាន់ប្រឆាំងនឹងមេរោគអូមីក្រុង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ