ប្រទេសសិង្ហបុរី

តើមានកត្តាអ្វីខ្លះធ្វើឱ្យសិង្ហបុរីបាត់បង់ពន្លឺក្នុងការធ្វើជាមូលដ្ឋានសម្រាប់សាជីវកម្មពហុជាតិនៅតំបន់អាស៊ីអាគ្នេយ៍?


តើមានកត្តាអ្វីខ្លះធ្វើឱ្យសិង្ហបុរីបាត់បង់ពន្លឺក្នុងការធ្វើជាមូលដ្ឋានសម្រាប់សាជីវកម្មពហុជាតិនៅតំបន់អាស៊ីអាគ្នេយ៍?ប្រទេសសិង្ហបុរី បានបាត់បង់ពន្លឺ នៃការធ្វើជាមូលដ្ឋានសម្រាប់សាជីវកម្មពហុជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោយក្រុមហ៊ុនសាជីវកម្មពហុជាតិជាច្រើនកំពុងស្វែងរកទីតាំងថ្មីសម្រាប់ទីស្នាក់ការកណ្ដាលរបស់ពួកគេ ដើម្បីចាកចេញពីប្រទេសនេះ។ មានមូលហេតុសំខាន់អ្វីខ្លះធ្វើឲ្យក្រុមហ៊ុនអាជីវកម្មទាំងនេះចង់ងាកចេញពីសិង្ហបុរីយ៉ាងដូច្នេះ?
ប្រទេសសិង្ហបុរី
ដោយ

ទីស្នាក់ការកណ្តាលក្រុមហ៊ុនជាច្រើននៅក្នុងតំបន់ កំពុងតែពិនិត្យមើលលទ្ធភាពក្នុងការធ្វើអាជីវកម្មនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលរួមមានឥណ្ឌា ថៃ វៀតណាម និង ឥណ្ឌូនេស៊ីផងដែរ ខណៈដែលប្រតិបត្តិការនេះអាចនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤ ឬ ដើមឆ្នាំ២០២៥។ ប្រទេសសិង្ហបុរី ដែលមានបំណងចង់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនពហុជាតិមួយនាពេលអនាគតនោះ បានបាត់បង់ពន្លឺដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនហើយ ខណៈដែលក្រុមហ៊ុនជាច្រើនចង់ចាកចេញពីប្រទេសនេះ។

បើតាមការស្ទង់មតិរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំប្រទេសសិង្ហបុរី បានបង្ហាញថា ចំនួនអ្នកឆ្លើយសំណួរ ៦៩% បាននិយាយថា ពួកគេមានឆន្ទៈផ្លាស់ប្តូរបុគ្គលិកមួយចំនួនចេញពីប្រទេសសិង្ហបុរី ដោយសារតែការចំណាយលើប្រតិបត្តិការរបស់ពួកគេបានកើនឡើង និងដោយសារតម្លៃទំនិញលើទីផ្សារនៅប្រទេសនេះថ្លៃខ្លាំងពេក។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនជប៉ុនជាច្រើននៅតែចាត់ទុកប្រទេសសិង្ហបុរីជាគោលដៅដ៏សំខាន់តែមួយគត់សម្រាប់ពួកគេ ទោះជាមានក្រុមហ៊ុនជប៉ុនមួយចំនួនតូចកំពុងស្វែងរកការបង្កើតទីតាំងថ្មីរបស់ខ្លួននៅខាងក្រៅប្រទេសនេះក៏ដោយ។

អង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន បានឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនជប៉ុនដែលមានទីស្នាក់ការកណ្តាលនៅសិង្ហបុរី គឺចំនួន៣១% បានផ្លាស់ប្តូរទីតាំងរបស់ពួកគេមួយផ្នែកទៅកាន់ប្រទេសមួយទៀត និង ខ្លះទៀតកំពុងពិចារណាធ្វើដូច្នេះដែរ។​

ការប្រកួតប្រជែងក្នុងតំបន់ក៏ជាបញ្ហាប្រឈមដ៏សំខាន់មួយ ដែលជំរុញឱ្យសិង្ហបុរីបាត់បង់រស្មីនៃការក្លាយខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនេះ។ ជាក់ស្ដែងប្រទេសម៉ាឡេស៊ី បានស្នើសុំបង្កើតការលើកទឹកចិត្តពន្ធនៅក្នុងថវិកាសារពើពន្ធឆ្នាំ២០២៤ ដើម្បីទាក់ទាញការបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់នៅទីនោះ រួមទាំងការអនុគ្រោះពន្ធលើប្រាក់ចំណូលចន្លោះពី៥% ទៅ១០% សម្រាប់រយៈពេលរហូតដល់មួយទសវត្សរ៍ផងដែរ។ ​

ប្រទេសថៃ ក៏ជាបេក្ខជនឈានមុខគេមួយសម្រាប់ការបង្កើតទីស្នាក់ការប្រចាំតំបន់ផងដែរ ហើយជារឿយ​ៗប្រទេសនេះបានបង្កើតផែនការ នៃការពង្រីកផលិតកម្ម និងការលក់ជាច្រើន និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងចំណោមក្រុមហ៊ុនជាច្រើន ដោយក្រុមហ៊ុនចំនួន ១៩ ចង់ទៅបង្កើតទីតាំងនៅទីនោះ ចំណែកក្រុមហ៊ុនចំនួន៥ចង់ផ្លាស់ប្តូរទៅម៉ាឡេស៊ី៕

អត្ថបទ៖ ព្រាប ស

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន អាចក្លាយជាមេដឹកនាំជប៉ុនទី៨ ដែលអាចកាន់តំណែងបានយូរដែរឫទេ?

ព័ត៌មាន
លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានអ្នកវិភាគលើកឡើងថា អាចនឹងចាប់យកសហអាម៉េរិក និងសម្ព័ន្ធមិត្តនៅបស្ចិមប្រទេសធ្វើជារបៀបវារៈក…

អាជ្ញាធរចិនបង្កើនការត្រួតពិនិត្យនិយ័តករសេដ្ឋកិច្ច និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចចិនឡើងវិញ

ព័ត៌មាន
អាជ្ញាធរចិន បង្កើនការត្រួតពិនិត្យនិយ័តករសេដ្ឋកិច្ច និងធនាគារនានា ដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចចិនឡើងវិញ។ ដើម្បីពង្រឹងយន្តការជំរុញសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ