មេដឹកនាំជប៉ុន

តើលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន អាចក្លាយជាមេដឹកនាំជប៉ុនទី៨ ដែលអាចកាន់តំណែងបានយូរដែរឫទេ?


លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានអ្នកវិភាគលើកឡើងថា អាចនឹងចាប់យកសហអាម៉េរិក និងសម្ព័ន្ធមិត្តនៅបស្ចិមប្រទេសធ្វើជារបៀបវារៈការទូត ដើម្បីបន្តតំណែង និងពង្រឹងសមាហរណកម្មការពារជាតិរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៤ ឱ្យកាន់តែស៊ីជម្រៅ។ បច្ចុប្បន្នលោក គីស៊ីដា អាចជាបេក្ខជនមេដឹកនាំជប៉ុនទី៨ ដែលអាចដឹកនាំប្រទេសជប៉ុន លើសពី ២ឆ្នាំ ៩ ខែ។ តើលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន អាចក្លាយជាមេដឹកនាំជប៉ុនទី៨ ដែលអាចកាន់តំណែងបានយូរដែរឫទេ?
មេដឹកនាំជប៉ុន
ដោយ

លោក ហ្វូមីអូ គីស៊ីដា ដែលបានដឹកនាំប្រទេសជប៉ុន បាន​២ឆ្នាំ៦ខែ នៅក្នុងតំណែងជានាយករដ្ឋមន្រ្តី ត្រូវបានអ្នកវិភាគលើកឡើងថា លោកអាចក្លាយជាមេដឹកនាំជប៉ុនថ្មីមួយរូបទៀត ដែលអាចកាន់តំណែងនាយករដ្ឋមន្រ្តីបានយូរ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៤៥ មក ជប៉ុនមាននាយករដ្ឋមន្រ្តី១០០រូប ហើយក្នុងចំណោមនាយករដ្ឋមន្រ្តីទាំងនោះ មាននាយករដ្ឋមន្រ្តីខ្លះអាចកាន់តំណែងបានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក៏ត្រូវចុះចេញពីតំណែង។

ចាប់តាំងពីចាញ់សង្រ្គាមលោកលើកទី២មក មានតែមេដឹកនាំជប៉ុន ៧នាក់ប៉ុណ្ណោះ ដែលអាចកាន់តំណែងជានាយករដ្ឋមន្រ្តីបានលើសពី ២ឆ្នាំ៩ខែ ខណៈដែលលោក ហ្វូមីអូ គីស៊ីដា ត្រូវបានអ្នកវិភាគលើកឡើងថា អាចជាមេដឹកនាំទី៨ ដែលអាចកាន់ដំណែងនេះបាន។

ជុំវិញបញ្ហានេះ អ្នកវិភាគបានលើកឡើងថា លោក គីស៊ីដា ពិតជាបានដឹងអំពីបញ្ហាប្រឈមនៃនយោបាយផ្ទាល់ខ្លួនរបស់លោក ចំពេលមានការរំពឹងទុកថា លោកនឹងដឹកនាំជប៉ុនឈានទៅរកការបោះឆ្នោតមុនពេលសភាបច្ចុប្បន្នត្រូវបញ្ចប់អណត្តិនៅថ្ងៃទី២៣ ខែមិថុនា ខាងមុខពោលគឺ ៦ថ្ងៃមុនពេលលោកដឹកនាំប្រទេសជប៉ុនឈានដល់គម្រប់ ថ្ងៃទី១ពាន់របស់លោកនៅការិយាល័យនាយករដ្ឋមន្រ្តី ។

ទោះបីជាមានការវាយតម្លៃទាបអស់រយៈពេលជាច្រើនខែ ដោយសាររឿងអាស្រូវពាក់ព័ន្ធមូលនិធិនយោបាយ នាយករដ្ឋមន្ត្រីទី១០០ របស់ប្រទេសជប៉ុនរូបនេះ មានទំនុកចិត្តថា ក្រោយពីឆ្នាំនៃការអនុវត្តគោលនយោបាយមូលធននិយមថ្មីរបស់លោក ជប៉ុននឹងអាចមើលឃើញពន្លឺនៅចុងបញ្ចប់នៃអណត្តិរបស់លោក។

លោក គីស៊ីដា មានហេតុផលប្រកបដោយសុទិដ្ឋិនិយមថា បន្ទាប់ពីរយៈពេល​៣ទសវត្សរ៍ដែលសេដ្ឋកិច្ចជប៉ុន ស្ថិតនៅក្នុងសភាពទ្រឹង នៅត្រីមាសទី១នៃឆ្នាំ២០២៤ ជប៉ុនបានចាប់ផ្តើមឃើញទីផ្សារភាគហ៊ុននៅក្នុងប្រទេសកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈដែលសហជីពកម្មករ កំពុងតែរីករាយនឹងការដំឡើងប្រាក់ឈ្នួល ស្របពេលដែលធនាគារកណ្តាលជប៉ុនបានផ្លាស់ប្តូរគោលនយោបាយ ដែលធ្លាប់តែអវិជ្ជមាន អស់រយៈពេលមួយទសវត្សរ៍មកនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃអនុម័តវិធានការថ្មីៗដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលអាចរុញច្រានកំណើនសេដ្ឋកិច្ចឱ្យឈានដល់លើស៤%ក្នុងឆ្នាំនេះ

ព័ត៌មាន
ថៃអនុម័តវិធានការថ្មីៗដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលអាចរុញច្រានកំណើនសេដ្ឋកិច្ចឱ្យឈានដល់លើស៤%ក្នុងឆ្នាំនេះ។ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តវិធាន…

តើមានកត្តាអ្វីខ្លះធ្វើឱ្យសិង្ហបុរីបាត់បង់ពន្លឺក្នុងការធ្វើជាមូលដ្ឋានសម្រាប់សាជីវកម្មពហុជាតិនៅតំបន់អាស៊ីអាគ្នេយ៍?

ព័ត៌មាន
តើមានកត្តាអ្វីខ្លះធ្វើឱ្យសិង្ហបុរីបាត់បង់ពន្លឺក្នុងការធ្វើជាមូលដ្ឋានសម្រាប់សាជីវកម្មពហុជាតិនៅតំបន់អាស៊ីអាគ្នេយ៍?ប្រទេសសិង្ហបុរី បានបាត់បង់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ