វិបត្តិការងារ

ប្រទេសនៅអឺរ៉ុប ចំនួន២១ កំពុងជួបវិបត្តិការងារ ដោយសារពលរដ្ឋខ្វះជំនាញ


ក្រុមនិយោជកប្រហែល៧៥% នៅតាមបណ្តាប្រទេសអឺរុប ចំនួន២១ មិនអាចជ្រើសរើសកម្មករនិយោជិតដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវបាននោះទេ កាលពីឆ្នាំ២០២៣ ដោយតួលេខនេះបានកើនឡើង៣៣% បើធៀបនឹងតួលេខ៤២% នៅក្នុងឆ្នាំ២០១៨។មកទល់ពេលនេះមិនមានសញ្ញាណាមួយបង្ហាញថា តួលេខនេះនឹងធ្លាក់ចុះមកវិញក្នុងពេលឆាប់ៗនៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិបត្តិការងារ
ដោយ

ការស្ទង់មតិមួយបានបង្ហាញថា កង្វះជំនាញវិជ្ជាជីវៈកំពុងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់និយោជកនៅទូទាំងទ្វីបអឺរ៉ុប។ ការស្ទង់មតិកាលពីឆ្នាំ២០២៣ បង្ហាញថា អត្រា ៥៤%នៃសហគ្រាសធុនតូច និងមធ្យម(SMEs) នៅសហភាពអឺរ៉ុបបានរាយការណ៍ថា បានជួបការលំបាកក្នុងការស្វែងរកបុគ្គលិកមានជំនាញត្រឹមត្រូវ ដែលជាបញ្ហាដ៏លំបាកមួយក្នុងចំណោមបញ្ហាលំបាកបំផុតរបស់ពួកគេ។

ក្រុមហ៊ុន Manpower Group ជាក្រុមហ៊ុនដោះស្រាយកម្លាំងពលកម្មសកលមួយបានរកឃើញ ថា និយោជក៣នាក់ ក្នុងចំណោម៤នាក់ នៅក្នុងប្រទេសចំនួន២១ នៅអឺរ៉ុប មិនអាចជ្រើសរើសអ្នកមានជំនាញបានតាមសេចក្ដីត្រូវការរបស់ពួកគេនោះទេ។ កាលពីឆ្នាំ២០១៨ និយោជកមិនអាចរកបានកម្មករត្រូវតាមជំនាញមាន៤២% ហើយតួលេខនេះបានកើនឡើង៣៣% ដោយឡើងដល់៧៩% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ការស្ទង់មតិដែលបានចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២៣ បានបង្ហាញថា កង្វះជំនាញការងារ គឺជាបញ្ហាប្រឈមសកលដ៏សំខាន់មួយ។ លោកស្រី ម៉ារ៉ា ស្តេហ្វេន (Mara Stefan) ជាបុគ្គលិកជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន Manpower Group បាននិយាយថា តួលេខក្នុងការស្ទង់មតិស្ដីពីកង្វះជំនាញវិជ្ជាជីវៈប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះបានកើនឡើងយ៉ាងខ្លាំង ខណៈដែលតម្រូវការសម្រាប់កម្មករមានជំនាញកំពុងជួបការលំបាកកាន់តែខ្លាំងឡើង។

លោកស្រី ម៉ារ៉ា បាននិយាយថា កត្តាជំរុញឱ្យការអត់ការងារធ្វើកើនឡើងនោះ គឺដោយសារកម្មករខ្វះជំនាញគ្រប់គ្រាន់ដើម្បីបំពេញការងារ ដែលមានស្រាប់ ឬការងារថ្មីគួបផ្សំនឹងអឺរ៉ុបមានចំនួនប្រជាជនចាស់កើនឡើង ហើយអត្រាកំណើតសកលបានធ្លាក់ចុះ ដែលរួមចំណែកបន្ថែមទៀតដល់គម្លាតជំនាញការងារ ដែលគេកំពុងជួបប្រទះសព្វថ្ងៃនេះ៕

អត្ថបទ៖ ព្រាប ស

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មុនបញ្ចប់ទស្សនកិច្ចនៅចិន រដ្ឋមន្ត្រីរតនាគារអាម៉េរិក ព្រមានបណ្ដាក្រុមហ៊ុនចិន កុំឱ្យផ្ដល់ការគាំទ្រដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

ព័ត៌មាន
មុនបញ្ចប់ដំណើរទស្សនកិច្ច៥ថ្ងៃ នៅប្រទេសចិន រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានព្រមានក្រុមហ៊ុននានានៅក្នុងប្រទេសចិន កុំ…

តើនៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ វិស័យធនាគារសម្រេចបានលទ្ធផល និងជួបព្យុះភ្លៀងអ្វីខ្លះ?

ព័ត៌មាន
សមាគមធនាគារនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជា ក្រោមមូលបទ៖ «…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ