ភពផែនដីនឹងឡើងកំដៅ

UN ថា ភពផែនដីនឹងឡើងកំដៅ ២,៩ អង្សាសេបន្ថែមទៀតត្រឹមឆ្នាំ២១០០


អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ការសន្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសធំៗនៅលើពិភពលោកនៅតែមិនអាចទប់ផែនដីពីការកើនឡើងកម្តៅ២,៩អង្សាសេនៅក្នុងសតវត្សរ៍នេះ ដែលលើសពីគោលដៅដែលបានកំណត់។ អង្គការសហប្រជាជាតិបានជំរុញឱ្យក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ ឬG2០ កាត់បន្ថយបន្ថែមទៀតនូវការបំភាយឧស្ម័នទៅកាន់បរិយាកាស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AFP។
ភពផែនដីនឹងឡើងកំដៅ
ដោយ

របាយការណ៍ចេញដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ស្តីពីគម្លាតនៃការបំភាយឧស្ម័នប្រចាំឆ្នាំ(UNEP)នេះ ត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំស្តីពីអាកាសធាតុ (COP28) នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឆ្លើយតបនឹងភាពបរាជ័យក្នុងការទប់ស្កាត់ការឡើងកម្តៅផែនដីរហូតមកដល់ពេលនេះ។ យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ពិភពលោកកំពុងជួបប្រទះនឹងល្បឿនដ៏លឿនទាំងចំនួន និងទំហំនៃបម្រែបម្រួលអាកាសធាតុ។

ដោយផ្តោតលើប្រទេសស្ថិតក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ បានព្រមានថា ភពផែនដីស្ថិតនៅលើផ្លូវឆ្ពោះទៅរកមហន្តរាយកម្តៅកើនឡើងពី២,៥អង្សាសេទៅ២,៩អង្សាសេ នៅឆ្នាំ២១០០។ បើតាម UNEP នេះគ្រាន់តែផ្អែកលើគោលនយោបាយ និងការខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័ន ដែលមានស្រាប់ផង។ យ៉ាងណា របាយការណ៍របស់ UNEP បន្ថែមថា ពិភពលោកនៅតែបន្តកើនឡើងនូវកម្រិតឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស ដោយកើនឡើង១,២% ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដោយកត្តាធំនោះ គឺបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល និងដំណើរការឧស្សាហកម្មលើពិភពលោក។

យ៉ាងណាមិញប្រធានកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោក អ៊ីនហ្ក័រ អេនដឺសុន (Inger Andersen) បាននិយាយថា ក្រុមប្រទេស G2០ ដែលជាមប្រទេសបំភាយឧស្ម័នផ្ទះកញ្ចប់ច្រើនជាងគេបំផុតប្រមាណ៨០%របស់ពិភពលោក គឺត្រូវទទួលខុសត្រូវដឹកនាំការកាត់បន្ថយ ប៉ុន្តែលោកមើលឃើញថា ប្រទេសមួយចំនួនកំពុងឋិតក្នុងភាពអសកម្ម។ UNEP បាននិយាយថា សីតុណ្ហភាពសកលបានឡើងលើសពី១,៥អង្សាសេ អស់រយៈពេលជាង៨០ថ្ងៃរួចហើយនៅឆ្នាំនេះ បើទោះបីជាកម្រិតកម្តៅនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ត្រូវបានវាស់ជាមធ្យមក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខក៏ដោយ។

គួរជម្រាបថា ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីអាកាសធាតុឆ្នាំ២០១៥ ប្រទេសជាសមាជិក១៩៦ប្រទេសលើពិភពលោក បានយល់ព្រមកាត់បន្ថយការឡើងកម្តៅផែនដីនៅក្រោម២អង្សាសេ ឬឱ្យនៅក្រោម១,៥អង្សាសេរឹតតែល្អបើអាចធ្វើបាន។ ទោបីជាយ៉ាងណា កាលពីសប្តាហ៍មុន អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា កម្រិតនៃឧស្ម័នផ្ទះកញ្ចក់សំខាន់ៗចំនួនបី គឺកាបូនឌីអុកស៊ីត មេតាន និងអុកស៊ីដនីត្រាតសុទ្ធតែបានបំបែកកំណត់ត្រាបំភាយរួចបាត់ទៅហើយកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកអនុម័តថវិកា ១៦៣ លានដុល្លារ សម្រាប់កម្ពុជាដើម្បីជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ពលរដ្ឋ

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជានៅក្…

អាមេរិករងការខាតបង់ ២,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែជ្រូកព្រៃបំផ្លិចបំផ្លាញផលដំណាំ

ព័ត៌មាន
បើតាមក្រសួងកសិកម្មអាមេរិក បានឲ្យដឹងថា ផលប៉ះពាល់ដែលបង្កឡើងដោយ សត្វជ្រូកព្រៃនៅក្នុងវិស័យកសិកម្មអាមេរិក បានកើនឡើងដល់ប្រមាណ ២,៥ពាន់លានដុល្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ