អត្ថបទពាណិជ្ជកម្ម!

ធនាគារ អេស៊ីលីដាចាប់ដៃគូជាមួយហាង 7-Eleven ផ្ដល់សេវាទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជា បានចាប់ដៃគូជាមួយហាង 7-Eleven ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់តាមរយៈប្រព័ន្ធទូទាត់ឌីជីថលអេស៊ីលីដា KHQR នៅគ្រប់ហាង 7-Eleven ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបច្ចុប្បន្នមានចំនួន៤៨សាខា។
ធនាគារ អេស៊ីលីដាចាប់ដៃគូជាមួយហាង 7-Eleven ផ្ដល់សេវាទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR
ដោយ

លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សាររបស់ធនាគារអេស៊ីលីដាបាន មានប្រសាសន៍ថា 7-Eleven បានជ្រើសរើសធនាគារអេស៊ីលីដាជាដៃគូរបស់ខ្លួន ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលអេស៊ីលីដា KHQR ដើម្បីផ្តល់ជូនអតិថិជនរបស់ពួកគេនូវជម្រើសទូទាត់ឌីជីថលដ៏ងាយស្រួលនៅពេលពួកគេទិញទំនិញ។

លោកបានបន្តថា«ឥឡូវនេះ អតិថិជន 7-Eleven អាចទូទាត់ប្រាក់ដោយគ្រាន់តែស្កេន KHQR ពី អេស៊ីលីដា Mobile ដែលដំណើរការនៅគ្រប់ធនាគារទាំងអស់តាមរយៈប្រព័ន្ធអន្តរការី Bakong App។ការទូទាត់តាមប្រព័ន្ធអេស៊ីលីដា KHQR ស្កែនជួយសម្រួលដល់លំហូរសាច់ប្រាក់ និងការគ្រប់គ្រងប្រតិបត្តិការ ក៏ដូចជាកាត់បន្ថយចំណាយប្រតិបត្តិការ។ ប្រព័ន្ធទូទាត់ឌីជីថលដូចជា អេស៊ីលីដា KHQR រួមចំណែកដល់ការបង្កើតថ្មីនៃការទូទាត់ លើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់អន្តរធនាគារ។ វាក៏ពង្រឹងសុវត្ថិភាពនៃប្រព័ន្ធទូទាត់ក្នុងប្រទេសកម្ពុជា និងឆ្លងព្រំដែនផងដែរ»។

លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សាររបស់ធនាគារអេស៊ីលីដា

លោក ផល សុខចំរើនបានបន្ថែមថាកម្មវិធីអេស៊ីលីម៉ូលបាលរបស់ធនាគារ អេស៊ីលីដាមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកប្រើដោយគិតត្រឹមខែមីនា ឆ្នាំ២០២៣នេះមានចំនួនអ្នកប្រើប្រាស់ប្រមាណ ជិតបីលាននាក់។

លោកបានពន្យល់ថាការកើនឡើងនៃចំនួនកម្មវិធីអេស៊ីលីម៉ូបាល បង្ហាញថា មនុស្សកាន់តែច្រើនបានបង្កើនទំនុកចិត្តលើសុវត្ថិភាព និងភាពងាយស្រួលនៃបច្ចេកវិទ្យាធនាគារចល័តនេះ។

លោកបានបន្ថែមទៀតថា «ឥឡូវនេះ លើសពីនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃអាចប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ដើម្បីទូទាត់ប្រាក់តាមរយៈការស្កែន QR Code ហើយធនាគារនៅតែបន្តពង្រីកគម្រោងទូទាត់ឆ្លងដែននេះទៅកាន់បណ្តាប្រទេសអាស៊ានផ្សេងទៀតក្នុងពេលឆាប់ៗនេះ»។

យោងតាមធនាគារអេស៊ីលីដា ដៃគូអាជីវកម្មជាង២សែននៅទូទាំងប្រទេសកម្ពុជា ដែលតំណាងឱ្យអាជីវកម្មគ្រប់ប្រភេទ មិនថាតូចឬធំ កំពុងចាប់ដៃគូជាមួយធនាគារអេស៊ីលីដា ដើម្បីផ្តល់នូវការទូទាត់តាមឌីជីថលប្រកបដោយសុវត្ថិភាព និងងាយស្រួលបំផុត។

គួរបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារចំណាស់បំផុត និងធំបំផុតមួយរបស់កម្ពុជាដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន រួមមាន វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារអេស៊ីលីដា ឡាវ និងអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ខូអិលធីឌី ព្រមទាំងការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ធនាគារអេស៊ីលីដាមានសាខាសរុបចំនួន២៦៤នៅក្នុងប្រទេសកម្ពុជា៣៧សាខានៅប្រទេសឡាវ; និង ១៧ សាខាក្នុងប្រទេសមីយ៉ាន់ម៉ា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសជប៉ុនពិចារណាការនាំចេញសព្វាវុធទៅឱ្យប្រទេសមួយចំនួន ដែលត្រូវបានគេឈ្លានពាន

ព័ត៌មាន
ប្រទេសជប៉ុនកំពុងតែពិចារណាលើការនាំចេញសព្វាវុធទៅកាន់ប្រទេសមួយចំនួន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីបរទេសដូចជាប្រទេសអ៊ុយក្រែនជាដើ…

កម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះ ក្រោយចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧?

ព័ត៌មាន
បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយការចាកចេញនេះ ក៏ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ