ការបំផ្លិចបំផ្លាញផលដំណាំ

អាមេរិករងការខាតបង់ ២,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែជ្រូកព្រៃបំផ្លិចបំផ្លាញផលដំណាំ


បើតាមក្រសួងកសិកម្មអាមេរិក បានឲ្យដឹងថា ផលប៉ះពាល់ដែលបង្កឡើងដោយ សត្វជ្រូកព្រៃនៅក្នុងវិស័យកសិកម្មអាមេរិក បានកើនឡើងដល់ប្រមាណ ២,៥ពាន់លានដុល្លារ នៅក្នុងមួយឆ្នាំៗ ខណៈដែលចំនួនសត្វជ្រូកព្រៃក៏កំពុងកើនឡើងកាន់តែច្រើនដែរ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន USA Today។
9
ដោយ

បើគិតតាំងពីទសវត្សរ៍ឆ្នាំ១៥០០មក ចំនួនជ្រូកព្រៃបានកើនឡើងប្រហែល ៣ភាគ៤នៅទូទាំងសហរដ្ឋអាមេរិក។ តួយ៉ាងតាមរបាយការណ៍ពីក្រសួងកសិកម្មអាមេរិកបង្ហាញថា ចំនួនសរុបរបស់សត្វជ្រូកព្រៃនេះ បានកើនឡើងដល់ជាង ៩លានក្បាលបើគិតមកទល់ពេលនេះ។

ចំនួនសត្វជ្រូកព្រៃ មានការកើនឡើងច្រើននៅក្នុងភាគខាងលិច និងខាងជើង នៃសហរដ្ឋអាមេរិក ដូចជានៅរដ្ឋ កាលីហ្វ័រញ៉ា, ហាវៃ និងមីឈីហ្គេន ដែលជារដ្ឋមានជ្រូកព្រៃរស់នៅច្រើន។

ក៏ប៉ុន្ដែ រដ្ឋដែលមានមានរងការប៉ះពាល់ខ្លាំងបំផុតដោយសារការបំផ្លិតបំផ្លាញកសិកម្ម ដោយសារជ្រូកព្រៃនោះ គឺរដ្ឋ ហ្វ័រីដា, ចរចា និងតិចសាស់។

របាយការណ៍ពីសេវាត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ របស់អាមេរិកបានឲ្យដឹងថា យ៉ាហោចណាស់មានពូជរុក្ខជាតិ និងសត្វព្រៃប្រហែល ៣០០ប្រភេទ នៅអាមេរិកកំពុងមានការធ្លាក់ចុះ ដោយសារតែផលរំខាននៃសត្វជ្រូកព្រៃ និងមានជាច្រើនប្រភេទផ្សេងទៀតកំពុងប្រឈមនឹងហានិភ័យ។

មែនទែនទៅសត្វជ្រូកព្រៃនេះ ក៏មានផ្ទុកនូវមេរោគ បាកតេរី និងជំងឺ ជាច្រើនដែលអាចបង្ក ការឆ្លងដល់មនុស្ស និងសត្វស្រុកផ្សេងទៀតផងដែរ។

ស្ថាប័ន ភាពជាដៃគូលុបបបំបាត់សត្វជ្រូកព្រៃ Missouri Feral បានឲ្យដឹងថា កាលពីឆ្នាំ២០២១ គេបានសម្លាប់សត្វជ្រូកព្រៃប្រមាណជិត ១ម៉ឺនក្បាល ដោយបានធ្វើឲ្យចំនួនជ្រូកព្រៃដែលត្រូវបានសម្លាប់គិតតាំងពីឆ្នាំ២០១៦មក បានកើនដល់ ៥ម៉ឺន៤ពាន់ក្បាល។ នៅសហរដ្ឋអាមេរិក ក៏មានការបើកឲ្យមានការបរបាញ់ជាសាធារណៈ ចំពោះសត្វជ្រូកព្រៃនេះដែរ ហើយវាក៏ជាវិធីសាស្ត្រមួយ ជួយកាត់បន្ថយការកើនឡើងនៃចំនួនសត្វជ្រូកព្រៃ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN ថា ភពផែនដីនឹងឡើងកំដៅ ២,៩ អង្សាសេបន្ថែមទៀតត្រឹមឆ្នាំ២១០០

ព័ត៌មាន
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ការសន្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសធំៗនៅលើពិភពលោកនៅតែមិនអាចទប់ផែន…

ឯកអគ្គរដ្ឋទូតអាមេរិកអះអាង នឹងជំរុញទេសចរ និងអ្នកវិនិយោគអាមេរិកមកកម្ពុជាបន្ថែម

ព័ត៌មាន
ឯកអគ្គរដ្ឋទូតអាមរិកប្រចាំកម្ពុជា ឯកឧត្តម Partick Murphy បានអះអាងនៅចំពោះមុខឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ