អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន មេគង្គ លែន និង ធនាគារ ប្រេដ បានចុះកិច្ចសហប្រតិបត្តិការផ្តល់នូវកម្ចីឥណទានលំនៅឋានពិសេសបំផុតដល់អតិថិជន


នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) (BRED Bank Cambodia) បានសម្រេចចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ជាកម្ចីហិរញ្ញប្បទាន ក្នុងការទិញផ្ទះជូនអតិថិជនរហូតដល់ទៅ ៨០% និងអាចរំលស់រហូតដល់ ២០ឆ្នាំ ជាមួយនឹងការប្រាក់ទាបបំផុតត្រឹមតែ ៦.៦៦% តែប៉ុណ្ណោះនៅក្នុងឆ្នាំទីមួយ។
ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន មេគង្គ លែន និង ធនាគារ ប្រេដ ក្នុងការផ្តល់នូវកម្ចីឥណទានលំនៅឋានពិសេសបំផុត
ដោយ

ពិធីចុះកិច្ចសហប្រតិបត្តិការនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក​នៃក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និង លោក Guillaume Perdon នាយកប្រតិបត្តិនៃ​ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ។​

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផ្ទាល់ លោក Guillaume Perdon នាយកប្រតិបត្តិ​នៃ​ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានមានប្រសាសន៍ថា៖ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា)  មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះភាពជាដៃគូលើ ហិរញ្ញប្បទានផ្ទះជាមួយក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.កក្រោមលក្ខខណ្ឌពិសេសបំផុតដល់អតិថិជន ។ យើងបាន សម្រិតសម្រាំងជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីធ្វើជាដៃគូហិរញ្ញប្បទានផ្ទះរបស់យើងខ្ញុំ។ 

ដោយមើលឃើញថា ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏រឹងមាំ តាមរយៈស្ថាបត្យកម្ម គុណភាពសំណង់ ដែលមានទីតាំង និងបរិយាកាសល្អ ដើម្បីបំពេញតម្រូវការ និងលក្ខខណ្ឌរស់នៅដ៏ស៊ីវិល័យរបស់ អតិថិជន។ ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកជូនយើងទាំងអស់គ្នានូវអត្ថប្រយោជន៍សម្រាប់ទាំងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ទាំងក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និងអតិថិជន” ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូន ៖ ផែនការអភិវឌ្ឍន៍ឌីជីថលដែលមិនទុកចោលអ្នកណាម្នាក់

ព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា មិត្តហ្វូន បានប្រកាសថា ផែនការអភិវឌ្ឍន៍ឌីជីថលគ្រប់ជ្រុងជ្រោយនិងប្រកបដោយបរិយាប័ន្នបំផុតដែលខ្លួនប្ដេជ្ញ…

កម្ពុជាប្រជុំអាស៊ានប្រព្រឹត្តដោយរលូន ទោះគ្មានវត្តមានមេដឹកនាំភូមា

ព័ត៌មាន
ប្រទេសអាស៊ានទាំង៩រួមមាន ទាំងកម្ពុជា បានចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨-៣៩ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ