លោក ដូណាល់ ត្រាំ

ហេតុអ្វីលោក ដូណាល់ ត្រាំ ថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងបញ្ចប់ប្រសិនបើគាត់ចាញ់ការ


លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក និងជាបុគ្គលទីមួយនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិកនៅ២ទស្សវត្ស៍ចុងក្រោយ ដែលចាញ់ម្តងហើយ រួចប៉ុនប៉ងកាន់ដំណែងនេះជាថ្មី បាននិយាយថា លទ្ធិប្រជាធិបតេយ្យរបស់អាម៉េរិកនឹងបញ្ចប់ប្រសិនបើលោកចាញ់ការបោះឆ្នោតនៅអណត្តិនេះម្តងទៀត។ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើគាត់មិនឈ្នះការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខនេះទេ នោះវាមានន័យថា ជាការបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិក។
លោក ដូណាល់ ត្រាំ
ដោយ

លោក ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកក្នុងរដ្ឋអូហាយយោ( Ohio)បានអះអាងដោយគ្មានមូលដ្ឋានថា ការបរាជ័យក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ក្រោមថ្វីដៃរបស់លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ គឺជាលទ្ធផលនៃការលួចបន្លំការបោះឆ្នោត។

លោក ដូណាល់ ត្រាំ ដែលធ្លាប់ជាបុរសមាត់ដាចស្រាប់បានពោលពាក្យប្រមាថមួយចំនួន ហើយបានព្យាករណ៍ថា ប្រសិនបើគាត់មិនឈ្នះការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាទេ លទ្ធិប្រជាធិបតេយ្យរបស់អាម៉េ​រិកនឹងឈានដល់ទីបញ្ចប់ហើយ។លោក ត្រាំ អះអាងថា ប្រសិនបើលោកមិនឈ្នះការបោះឆ្នោតនេះ លោកមិនគិតថាពលរដ្ឋអាម៉េ​រិក នឹងមិនមានការបោះឆ្នោតមួយផ្សេងទៀតនៅក្នុងប្រទេសមហាអំណាចកំពូលនេះទេ។

លោក ត្រាំ បានឈ្នះក្នុងការបោះឆ្នោតក្នុងបក្ស ដើម្បីដណ្តើមតំណែងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋកាលពីសប្តាហ៍មុន ដើម្បីចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយឡែកលោក បៃដិន ក៏នឹងបន្តឈរឈ្មោះនៅក្នុងការបោះឆ្នោតផងដែរ។

បើតាមប្រវត្តិប្រធានាធីបតីអាម៉េ​រិក ការប៉ុនប៉ងរបស់លោក ដូណាល់ ត្រាំ ត្រឡប់មករកសេតវិមានវិញ គឺមិនមែនលោកជាជនទីមួយនោះទេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកំពូលមហាសេដ្ឋីទាំង៥រូបរបស់ថៃ ប្រចាំឆ្នាំ២០២៤ ជានរណា និងមានទ្រព្យសម្បត្តិប៉ុន្មាន?

ព័ត៌មាន
ទស្សនាវដ្ដី ហ្វប (Forbes) របស់សហរដ្ឋអាម៉េរិក បានចុះបញ្ជីកំពូលមហាសេដ្ឋីរបស់ប្រទេសថៃមួយចំនួននៅក្នុងឆ្នាំ២០២៤ ដែលមានទ្រព្យសម្បត្តិសរុបចំនួន៤…

សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការរាំតាមដងផ្លូវតាមស៊ីផ្លេឡាន និងការកែច្នៃស៊ីផ្លេឡានខុសបច្ចេកទេស

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យអាជ្ញាធរទប់ស្កាត់ការកែច្នៃស៊ីផ្លេបែបចង្វាក់ភ្លេងរបស់រថយន្តធំៗ និងទប់ស្កាត់ការរាំតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ