តើកំពូលមហាសេដ្ឋីទាំង៥រូបរបស់ថៃ ប្រចាំឆ្នាំ២០២៤ ជានរណា និងមានទ្រព្យសម្បត្តិប៉ុន្មាន?

តើកំពូលមហាសេដ្ឋីទាំង៥រូបរបស់ថៃ ប្រចាំឆ្នាំ២០២៤ ជានរណា និងមានទ្រព្យសម្បត្តិប៉ុន្មាន?


ទស្សនាវដ្ដី ហ្វប (Forbes) របស់សហរដ្ឋអាម៉េរិក បានចុះបញ្ជីកំពូលមហាសេដ្ឋីរបស់ប្រទេសថៃមួយចំនួននៅក្នុងឆ្នាំ២០២៤ ដែលមានទ្រព្យសម្បត្តិសរុបចំនួន៤៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ខែមីនា។ តើកំពូលមហាសេដ្ឋីថៃរូបណាខ្លះបានជាប់នៅក្នុងបញ្ជីឈ្មោះនៃកំពូលមហាសេដ្ឋីនេះ? ទស្សនាវដ្ដី ហ្វប របស់អាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានបង្ហាញមុខកំពូលមហាសេដ្ឋីថៃចំនួន៥រូប ដែលមានទ្រព្យច្រើនជាងគេនៅក្នុងឆ្នាំ២០២៤នេះ។
មហាសេដ្ឋីថៃ
ដោយ

កំពូលមហាសេដ្ឋីទាំងនោះរួមមានទី១, លោក ដានីន ជារ៉ាវ៉ាណុន (Dhanin Chearavanont) អាយុ៨៤ឆ្នាំជាប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនចំណីសត្វ និងបសុសត្វនៃក្រុមហ៊ុន ចារ៉ឺន ផូកផាន គ្រុប (Charoen Pokphand Group)។ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសុទ្ធចំនួន១២,៥ពាន់លានដុល្លារ ហើយលោកបានជាប់ចំណាត់ថ្នាក់មហាសេដ្ឋីទី១៥៦នៅក្នុងពិភពលោក។

ទី២, គឺលោក ចារ៉ឺន សិរីវ៉ាថាណាផាកឌី (Charoen Sirivadhanabhakdi) អាយុ៧៩ ជាស្ថាបនិកក្រុមហ៊ុនភេសជ្ជៈថៃ (Thai Beverage) ដែលផលិតស្រាបៀឆាងដ៏ល្បីល្បាញរបស់ប្រទេសថៃ។ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បតិ្តសុទ្ធចំនួន១១,៣ពាន់លានដុល្លារ។ ទី៣, លោក សារ៉ាត រ៉ាតាណាវ៉ាឌី (Sarath Ratanavadi) អាយុ៥៨ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលឈូងសមុទ្រ (Gulf Energy Development)។ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសុទ្ធចំនួន១០,៧ពាន់លានដុល្លារ។

ក្រុមហ៊ុន Gulf Energy មានការបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រដ្ឋ PTT ដើម្បីសាងសង់ស្ថានីយ និងកំពង់ផែឧស្ម័នធម្មជាតិរាវ (LNG) ក្នុងតម្លៃ១,៣ពាន់លានដុល្លារនៅឆ្នេរសមុទ្រខាងកើតរបស់ប្រទេសថៃ។

ទី៤, លោក ស៊ូម៉េត ជារ៉ាវ៉ាណុន (Sumet Chearavanont) អាយុ៨៩ឆ្នាំ ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន ចារ៉ឺន ផូកផាន គ្រុប (Charoen Pokphand Group)។ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសុទ្ធចំនួន៥,៥ពាន់លានដុល្លារ។ និងទី៥, លោក ចារ៉ាន ជារ៉ាវ៉ាណុន (Jaran Chearavanont) អាយុ៩៣ឆ្នាំជាស្ថាបនិកនៃក្រុមហ៊ុន ចារ៉ឺន ផូកផាន គ្រុប (Charoen Pokphand Group)។ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសុទ្ធចំនួន៥,៤ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អចលនទ្រព្យរបស់កម្ពុជា ស្ថិតក្នុងគោលដៅកំពូលទាំង១០របស់ប្រជាជនសិង្ហបុរី

ព័ត៌មាន
អចនទ្រព្យរបស់កម្ពុជា បានស្ថិតក្នុងគោលដៅទីផ្សារកំពូលទាំង១០របស់ប្រជាជនសិង្ហបុរី នៅក្នុងឆ្នាំ២០២៤ នេះ ដែលជាសញ្ញាល្អប្រសើរមួយសម្រាប់វិស័យអចលនទ្…

ហេតុអ្វីលោក ដូណាល់ ត្រាំ ថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងបញ្ចប់ប្រសិនបើគាត់ចាញ់ការ

ព័ត៌មាន
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក និងជាបុគ្គលទីមួយនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិកនៅ២ទស្សវត្ស៍ចុងក្រោយ ដែលចាញ់ម្តងហើយ រួចប៉ុនប៉ងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ