អ៊ុយក្រែនរត់រកជំនួយពី IMF និង G7

អ៊ុយក្រែនរត់រកជំនួយពី IMF និង G7 ដើម្បីត្រៀមគិតគូរការស្ថារប្រទេសឡើងវិញក្រោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី


ប្រទេសអ៊ុយក្រែន នៅដើមសប្តាហ៍នេះកំពុងខ្នះខ្នែងរត់រកប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិ ឲ្យជួយផ្ដល់ធនធានថវិកាមួយចំនួនធំ ដើម្បីទុកជាទុនត្រៀមស្តារប្រទេសឡើងវិញ ពីភាពខ្ទេចខ្ទាំដែលបង្កឡើងដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទទី១៨មេសាថា លោកបានជួបនិយាយជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF រួចហើយ អំពីកញ្ចប់ថវិកាដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន និងផ្តោតលើការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។
អ៊ុយក្រែនរត់រកជំនួយពី IMF និង G7

ដោយឡែក ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចមួយរូបរបស់ប្រធានាធិបតី អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនក៏បានស្នើសុំទៅក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ G7 សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន៥០ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍ប្រទេសឡើងវិញ។ នេះបើយោងទៅតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។ 

ប្រធានាធិបតី អ៊ុយ​ក្រែ​ន លោក​ហ្សេ​លេ​ន​ស្គី បាន​បង្ហោះ​សារ​នៅ​លើ​គណនី Twitter របស់​លោក​ថា​៖ លោក​បាន​ពិភាក្សា​ជាមួយ​នាយក​គ្រប់គ្រង IMF គឺ​លោកស្រី​ហ្ស​ក​ហ្ស៊ី​វ៉ា (Georgieva) អំពី​បញ្ហា​នៃ​ការ​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​អ៊ុយ​ក្រែ​ន និង​ការ​ត្រៀម​រៀបចំ​សម្រាប់​ការ​កសាង​ប្រទេស​ឡើង​វិញ​ក្រោយ​សង្គ្រាម​ជាមួយ​រុ​ស្សី​។ លោក ហ្សេ​លេ​ន​ស្គី​បន្ថែម​ថា  អ៊ុយ​ក្រែ​ន​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ពេល​នេះ ក៏​ដូច​ជា​ចក្ខុវិស័យ​ទៅ​ថ្ងៃ​ខាង​មុខ​។ ហើយ​លោក​ហ្សេ​លេ​ន​ស្គី​ប្រាកដ​ថា កិច្ច​សហប្រតិបត្តិការ​រវាង IMF និង​អ៊ុយ​ក្រែ​ន​នឹង​បន្ត​ទទួល​បាន​ផ្លែផ្កា​។

នាយក​គ្រប់គ្រង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF លោកស្រី គ្រី​ស្តា​លី​ណា ហ្ស​ក​ហ្ស៊ី​វ៉ា បាន​ឆ្លើយ​តប​តាម​រយៈ​ការ​បង្ហោះ​សា​រលើ​បណ្តាញ Twitter ដូច​គ្នា​ថា​៖ «​សូម​អរគុណ សម្រាប់​ការ​ពិភាក្សា​គ្នា​ដ៏​មាន​ន័យ​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។ លោកស្រី​បន្ត​ថា ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​ការ​ចាំបាច់​ណាស់ ក្នុង​ការ​ចាក់​គ្រឹះ​កសាង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើង​វិញ​។ 


ការ​ជជែក​គ្នា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ធ្វើ​ឡើង​បន្ទាប់​ពី នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក ដេ​ន​នី ស្មី​ហាល់​(Denys Shmyhal) បាន​បង្ហើប​ថា លោក​នឹង​ចូលរួម​កិច្ចប្រជុំ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដោយ​រំពឹង​ថា នឹង​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែ​ន​។

នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​នរូ​ប​នេះ​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​ត្រូវការ​ប្រាក់​បន្ថែម​ទៀត​សម្រាប់​ការ​អនុវត្ត​កាតព្វកិច្ច​មនុស្សធម៌ និង សង្គម​។ បច្ចុប្បន្ន មាន​តែ​ពាក់កណ្តាល​នៃ​សេដ្ឋកិច្ច​របស់​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ដែល​កំពុង​ដំណើរការ ដូច្នេះ អ៊ុយ​ក្រែ​ន​ត្រូវការ​សុំ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​។

ជុំវិញ​បញ្ហា​ថវិកា​ជំនួយ​ដដែល​នេះ កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ទីក្រុង​កៀវ​គ្រោង​នឹង​ស្នើ​សុំ​ទៅ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​៧ ឬ​ស្គាល់​ថា G7 សម្រាប់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ចំនួន ៥០​ពាន់​លាន​ដុល្លារ​ហើយ​ក៏​កំពុង​ពិចារណា​ផង​ដែរ​ក្នុង​ការ​ចេញ​បណ្ណ​បំណុល ដើម្បី​យក​មក​ទូទាត់​ឱនភាព​ថវិកា​សម្រាប់​រយៈពេល​៦​ខែ​ខាង​មុខ​។  ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​៧  G7 ដែល​ក្នុង​នោះ​រួម​មាន សហរដ្ឋអាមេរិក កា​ណា​ដា បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី ជប៉ុន និង​ចក្រភព​អង់គ្លេស​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលថៃពង្រឹងវិធានការការពារដើម្បីទប់ស្កាត់កូវីដ-១៩ ក្រោយថ្ងៃបុណ្យសង្ក្រាន្ដបានបញ្ចប់

ព័ត៌មាន
ក្រសួង សុខាភិបាលថៃ បានស្នើឲ្យអង្គភាពអាជីវកម្មនៅគ្រប់វិស័យ ឱ្យនិយោជិតធ្វើការ ពីផ្ទះ រយៈពេលប្រាំពីរថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩…

ប្រទេសស្រីលង្កាត្រៀមខ្លួនចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិនៅសប្ដាហ៍នេះ

ព័ត៌មាន
រដ្ឋាភិបាលប្រទេសស្រីលង្កាដែលជំពាក់បំណុលគេ វណ្ឌកនឹងមានកិច្ចចរចានៅសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោនជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ