សិង្ហបុរី-ស្រីលង្កា

នៅទីបំផុត ប្រធានាធិបតីស្រីលង្កា ដាក់លិខិតសុំលាលែងពីតំណែងជាផ្លូវការហើយ ក្រោយពីបានភៀសខ្លួនទៅដល់ប្រទេសសិង្ហបុរី


នៅទីបំផុត ប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) បានដាក់លិខិតសុំលាលែងពីតំណែងជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែកក្កដា ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីលោកបានភៀសខ្លួនទៅដល់ប្រទេសសិង្ហបុរី។ ក្រោយការប្រកាសលាលែងជាផ្លូវការនេះ បានបង្កឱ្យមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនស្រីលង្កានៅក្នុងទីក្រុងកូឡុំបូ ដែលជាកន្លែងដែលក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅលេខាធិការដ្ឋានប្រធានាធិបតី ដោយប្រឆាំងឲ្យប្រធានាធិបតីចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
ប្រធានាធិបតីស្រីលង្កា សុំលាលែងពីតំណែងជាផ្លូវការ!
ដោយ

បើតាមអ្នកនាំពាក្យរបស់លោកប្រធានាធិបតីស្រីលង្កាបាននិយាយថា លោក Gotabaya Rajapaksa បានបញ្ជូនលិខិតលាលែងពីតំណែងរបស់លោក តាមរយៈអ៊ីមែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយសារលិខិតនេះ នឹងចូលជាធរមានផ្លូវការនៅថ្ងៃសុក្រ នៅពេលដែលឯកសារនេះត្រូវបានផ្ទៀងផ្ទាត់ស្របតាមច្បាប់សភា។​

គួរជម្រាបថា បើយោងប្រភពច្បាស់ការបានប្រាប់ឲ្យដឹងថា លោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវកាលពីថ្ងៃពុធ បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេស​សិង្ហបុរី​នៅថ្ងៃព្រហស្បតិ៍តាមជើងហោះហើររបស់ក្រុមហ៊ុន​អាកាសចរណ៍​អារ៉ាប៊ីសាអូឌីត។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ​បានបញ្ជាក់កាលពីល្ងាចថ្ងៃ​ព្រហស្បតិ៍ថា ប្រទេសខ្លួនបានបើកផ្លូវជាលក្ខណៈការទូត ដើម្បីទទួលយន្តហោះកងទ័ពអាកាស​ស្រីលង្កា ដែលដឹកប្រធានាធិបតី Gotabaya Rajapaksa និងភរិយារបស់លោក​នៅពេលហោះចូល​ក្នុងប្រទេសម៉ាល់ឌីវ។

លើសពីនេះ ក្រសួងការបរទេសសិង្ហបុរី​បាននិយាយដែរថា លោក Rajapaksa បានធ្វើដំណើរចូលប្រទេសខ្លួន​ក្នុងដំណើរទស្សនកិច្ច​ជាលក្ខណៈឯកជន ហើយមិនបានសុំសិទ្ធិជ្រកកោន​អ្វី​នៅឡើយទេ។

ទោះបីជាយ៉ាងណា មុនការផ្ទុះមហាបាតុកម្មទំលាក់​រដ្ឋាភិបាលរបស់ត្រកូល រ៉ាចាប៉ាសា ប្រទេសស្រីលង្កាបានចាប់ផ្តើមការពិភាក្ស​ជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អំពីការស្នើសុំមូលនិធិកម្ចីដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ ប៉ុន្តែវាត្រូវបានរំខានដោយ​សារអស្ថិរភាពនយោបាយនៅចុងក្រោយនេះ។

ក្នុងនោះដែរ អ្នកនាំពាក្យ IMF លោកហ្កើរី រ៉ាយស៍ (Gerry Rice) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រី IMF នៅតែទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាលស្រីសង្កា ដើម្បីពិភាក្សាអំពីរឿងនេះ ក៏ប៉ុន្តែលោកសង្ឃឹមថា យើងនឹងធ្វើឲ្យមានការវិវត្ត «ឱ្យបានឆាប់ជាងនេះ​តាមដែលអាចធ្វើទៅបាន»។

សូមរំលឹកថយក្រោយបន្តិចថា ក្រោយលោករ៉ាចាប៉ាកសាប្រកាសឲ្យ លោករ៉ានីល Ranil ធ្វើជាប្រធានាធិបតីស្ដីទីជំនួសរូបលោកមុនការលាលែងនោះ ក៏បានបង្កឱ្យមានការតវ៉ាកាន់តែច្រើនថែមទៀតដោយក្រុមបាតុករបានសម្រុកចូលសភា និងការិយាល័យ​នាយករដ្ឋមន្ត្រី ដោយនៅតែបន្ដទាមទារឱ្យមេដឹកនាំកំពូលទាំងពីរនាក់នេះ លាលែងពីតំណែងព្រមគ្នាតែម្តង។

ទោះយ៉ាងណា មកទល់នឹងថ្ងៃព្រហស្បតិ៍នេះតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា សកម្មភាពមហាបាតុកម្មហាក់​មានស្ងប់ស្ងាត់បន្ដិចវិញហើយ។​

គេមិនដឹងទេថា តើវាសនាប្រទេសកោះមួយនេះនឹងទៅជាយ៉ាងណា! តែគេអាចមានសង្ឃឹមដោយមើសឃើញថា សភាស្រីលង្កានឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដានេះ តាមរដ្ឋធម្មនុញ្ញ ហើយបេក្ខភាពប្រធានាធិបតីថ្មី​អាចជាមេដឹកនាំ​ដ៏លេចធ្លោ មកពីគណបក្ស​ប្រឆាំង ដែលមិនមែនជាសែស្រឡាយត្រកូលរ៉ាចាប៉ាសាទៀតឡើយ៕




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាលុបចោលការលើកលែងដល់ក្រុមហ៊ុនបរទេសពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រងរូបិយ បណ្ណបរទេស

ព័ត៌មាន
ប្រភពជាច្រើននៅធនាគារកណ្ដាលមីយ៉ាន់ម៉ាបាននិយាយថា ធនាគារកណ្តាលនៃប្រទេសនេះ បានសម្រេចផ្លាស់ប្តូរគោលជំហររបស់ខ្លួនចំពោះក្រុមហ៊ុនបរទេសដែលវិនិយ…

ធនាគារជាតិគ្រោងដាក់ចេញលក្ខខណក្នុងការផ្តល់កម្ចី ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
ស្របពេលពិភពលោកកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់លើបញ្ហាការប្រែប្រួលអាកាសធាតុ ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗបានរៀបចំវគ្គបណ្តុះបណ្តាលស្តី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ