វិស័យកាស៊ីណូ

កោះម៉ាកាវរកចំណូលពីវិស័យកាស៊ីណូបានជិត២៣ពាន់លានដុល្លារ នៅឆ្នាំ២០២៣


គ្រាន់តែកោះម៉ាកាវតែមួយ ដែលជាតំបន់រដ្ឋបាលពិសេសមួយស្ថិតក្រោមការគ្រប់គ្រងដោយចិន នៅក្នុងឆ្នាំ២០២៣ កន្លងទៅ អាចរកប្រាក់ចំណូលសរុបរហូតដល់ទៅជិត២៣ពាន់លានដុល្លារពីសេវាកម្មកម្សាន្ត និងឧស្សាហកម្មកាស៊ីណូ។ កម្រិតប្រាក់ចំណូលនេះ ត្រូវបានគេអះអាងថា មានការកើនឡើងរហូតដល់ទៅជិត៣៣៤% បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ។
វិស័យកាស៊ីណូ
ដោយ

កោះម៉ាកាវ ដែលមានប្រជាពលរដ្ឋសរុបជាង៦៨ម៉ឺននាក់ ដែលស្ថិតនៅក្រោមតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន អាចរកប្រាក់ចំណូលពីវិស័យឧស្សាហកម្ម និងសេវាកម្មកាស៊ីណូសរុបប្រមាណជិត២៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កើនឡើងជិត៣៣៤% បើធៀបនឹងឆ្នាំ២០២២។ កំណើនប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើតឡើងក្រោយប្រទេសចិនបានលើកលែងការរឹតត្បិតលើការរីករាលដាល នៃមេរោគកូវីដ-១៩ កាលពីដើមឆ្នាំ២០២២។

និយតករគ្រប់គ្រងកាស៊ីណូរបស់កោះនេះបានអះអាងថា ការិយាល័យអធិការកិច្ច និងសម្របសម្រួលកាស៊ីណូ ដែលជាស្ថាប័នទទួលខុសត្រូវផ្ទាល់លើសេវាកម្ម ក៏ដូចជាឧស្សាហកម្មនេះ បានអះអាងថា សេវាកម្មកម្សាន្តតាមកាស៊ីណូបានស្ទុះងើបខ្លាំងបំផុតទើបតែសម្រេចបាននៅក្នុងរង្វង់ចុងត្រីមាសទី៤ នៃឆ្នាំ២០២៣ ប៉ុណ្ណោះ។

ស្ថាប័ននេះ ក៏បានរាយការណ៍ផងដែរថា ក្រៅពីសេវាកម្មកាស៊ីណូ សេវាកម្មក៏ដូចជាការចំណាយរបស់អ្នកទេសចរក្រៅរង្វង់កាស៊ីណូ ក៏មានកំណើនដែរ ប៉ុន្តែគេគ្រាន់តែរំលេចថា ភាគរយនៃចំណូលដែលកោះនេះទទួលបានមកពីសេវាកម្មនានាក្រៅរង្វង់កាស៊ីណូមានប្រមាណជា២០%។

កោះម៉ាកាវមានទំហំប្រមាណជា៣៣គីឡូម៉ែត្រការ៉េ ហើយកោះនេះជាទូទៅជាប្រភពសេវាកម្មទេសចរណ៍ ហើយសេវាកម្មសំខាន់បំផុតគឺកាស៊ីណូ។ កាស៊ីណូបានក្លាយជាសេវាកម្មស្របច្បាប់នៅលើកោះនេះតាំងតែពីឆ្នាំ១៩៦២ មកម្ល៉េះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិក និងសម្ព័ន្ធមិត្តរួមគ្នាព្រមានប្រើធម៌ក្ដៅ បើក្រុមឧទ្ទាមហូទី ហ៊ានធ្វើការវាយប្រហារថែមទៀតនៅសមុទ្រក្រហម

ព័ត៌មាន
ប្រទេសជាង១០បានរួមគ្នាព្រមានប្រើធម៌ក្ដៅលើក្រុមឧទ្ទាមហូទី (Houthi) មានមូលដ្ឋាននៅប្រទេសយេម៉ែន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ប្រសិនបើក្រុមនេះហ៊ាន…

ការប្រកាសក្ស័យធននៅអាម៉េរិក កើនឡើង១៨%ក្នុងឆ្នាំ២០២៣ ហើយអាចនឹងកើនឡើងទៀតក្នុងឆ្នាំ២០២៤

ព័ត៌មាន
ស្ថិតិបង្ហាញថា ការប្រកាសក្ស័យធននៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៣ បានកើនឡើង១៨% ហើយនៅក្នុងឆ្នាំ២០២៤ ការប្រកាសក្ស័យធនត្រូវបានព្យាករថានឹងបន្តកើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ