ឆ.បោកតាមអនឡាញ

ត្រឹម៦ខែពលរដ្ឋសិង្ហបុរី ខាតបង់ថវិកាអស់២៩៥លានដុល្លារ ដោយសារករណីឆ.បោកតាមប្រព័ន្ធអនឡាញ


អាជ្ញាធរសិង្ហបុរី រកឃើញថា ត្រឹមរយៈពេល៦ខែឆ្នាំនេះ សិង្ហបុរីមានករណីឆបោកតាមប្រព័ន្ធអនឡាញកើនឡើងរហូតដល់ជាង២ម៉ឺន៦ពាន់ករណី កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ករណីឆបោកទាំងនេះបានធ្វើឱ្យពលរដ្ឋសិង្ហបុរី ខាតបង់ថវិកាប្រមាណ២៩៥លានដុល្លារ។ ករណីទំាងនេះបានកើតឡើងក្រោមរូបភាពធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការស្វែងរកការងារធ្វើ និងការក្លែងបន្លំផ្សេងៗដោយរួមទាំងជាមន្រ្តីរដ្ឋាភិបាល។
ឆ.បោកតាមអនឡាញ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times យ៉ាងហោយណាស់ពលរដ្ឋសិង្ហបុរីបានខាតបង់ថវិកាអស់ប្រមាណ២៩៥លានដុល្លារ ដោយសារករណីឆបោកតាមប្រព័ន្ធអនឡាញជាង២ម៉ឺន៦ពាន់ករណី ដែលបានកើតឡើងនៅឆមាសទី១ឆ្នាំនេះ។ ការព្យាករមួយបានព្រមានថា ទំហំនៃការខាតបង់ដោយសារករណីឆបោកអាចឡើងដល់ជាង៥៩០លានដុល្លារ ត្រឹមដំណាច់ឆ្នាំនេះ។

សមត្ថកិច្ចសិង្ហបុរី បានអះអាងថា ទឹកប្រាក់ទាំងនេះ ត្រូវបានក្រុមឧក្រិដ្ឋជនបោកប្រាស់តាមរយៈការកេងចំណេញពីប្រតិបត្តិការដែលគ្មានសុវត្ថិភាពដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការវិនិយោគ និងការស្វែងរកការងារធ្វើតាមអនឡាញ និងការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាលជាដើម។

របាយការណ៍បានឲ្យដឹងថា ការបោកប្រាស់តាមការអន្ទងឱ្យបោះទុនវិនិយោគមានទំហំប្រមាណជា ១២,៥% នៃករណីទាំងអស់ ដែលបណ្តាលឱ្យមានការខាតបង់ទឹកប្រាក់ប្រមាណ១០២លានដុល្លារ ពោលគឺមួយករណីអាចមានទឹកប្រាក់ជាមធ្យមជាង៣ម៉ឺនដុល្លារ។

ដោយឡែកការបោកប្រាស់តាមទម្រង់រកការងារធ្វើ គឺមានរហូតដល់២១% នាំឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណជា៦៦លានដុល្លារ ដែលជាមធ្យម គឺជាង១ម៉ឺនដុល្លារក្នុងមួយករណី។ ជាមួយគ្នានេះ ការបោកប្រាសតាមរយៈការក្លែងខ្លួនជាមន្រ្តីរដ្ឋាភិបាលមានចំនួន ២,១៨% ដោយធ្វើឱ្យជនរងគ្រោះខាតបង់ថវិកាអស់ជិត៥២លានដុល្លារ ដោយមួយករណីមានទំហំជិត៩ម៉ឺនដុល្លារ។

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា មធ្យោបាយបោកប្រាស់ដែលឧក្រិដ្ឋជននិយមប្រើប្រាស់គឺ តាមបណ្តាញសង្គម ដែលមានតាំងពី Facebook, Instagram, Telegram, WeChat និង WhatsApp ជាដើម ខណៈក្រសួងមហាផ្ទៃ សិង្ហបុរី កំពុងសិក្សាអំពីវិធានការដែលត្រូវដោះស្រាយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរិះគន់ផែនការផ្តល់អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ម៉ាឡេស៊ី

ព័ត៌មាន
ផែនការផ្ដល់អាជ្ញាបណ្ណរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារឯកជនមួយចំនួនបានរងការរិះគន់ ខណៈដែលក្រុមហ៊ុនបច្ចេកវ…

ការសិក្សាបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍មានសក្ដានុពលក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្តអគ្គិសនីបន្ទាប់របស់ពិភពលោក

ព័ត៌មាន
តំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្តអគ្គិសនីបន្ទាប់របស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យរថយន្តអគ្គិសនីអាស៊ីអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ