ការស្នើសុំ​រៀបចំឥណទាន​ឡើងវិញ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញបង្ហាញតួលេខថយចុះ


ចំនួនអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ ដែលបានស្នើសុំធ្វើការរៀបចំឥណទានឡើងវិញ ព្រោះតែរងផលប៉ះពាល់ពីមេរោគកូវីដ-១៩នោះ បានបង្ហាញពីសញ្ញាថយចុះជាងមុនគួរឲ្យកត់សម្គាល់ ខណៈដែលបច្ចុប្បន្ន ចំនួនអ្នកដែលបានស្នើសុំរៀបចំឥណទានឡើងវិញ សរុបមានប្រមាណជាង ២៦,៦ម៉ឺននាក់ ក្នុងចំណោមនោះ គឺមានអតិថិជនជាង ២៥ ម៉ឺននាក់ហើយទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់កម្ចីសរុប ១.២៣២លានដុល្លារ។ នេះបើតាមការអះអាងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ធនាគារក៏ជាកូនបំណុល ដូចអ្នកខ្ចីប្រាក់ពីធនាគារ និង មីក្រូហិរញ្ញវត្ថុដែរ !

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឲ្យ​ដឹងថា ក្នុងចំណោម​អតិថិជន​ដែល​សម្រេច​ទទួល​បាន​ការរៀប​ចំ​ឥណទាន​សាឡើង​វិញ​ជាង២៥ ម៉ឺននាក់នេះ​ គឺមាន​ទំហំ​ឥណទាន​សរុប​ជាង ១​ពាន់​ដុល្លារ ប៉ុន្តែ គិតមកដល់​បច្ចុប្បន្ន​ចំនួន​អតិថិជន​អ្នកស្នើសុំ​ឥណទាន​ឡើងវិញ​នេះ បានបង្ហាញ​ពីតួលេខ​ធ្លាក់ចុះ​គួរឲ្យ​កត់​សម្គាល់។

លោក​បញ្ជាក់ថា ក្នុងអំឡុង​ពេល​នៃវិបត្តិ​ជំងឺ​កូវីដ-១៩ វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​ គឺទទួល​រងផល​ប៉ះពាល់ ប៉ុន្តែស្ថិត​នៅក្នុង​កម្រិត​ទាប​ជាងការ​រំពឹង​ទុក​កាលពី​ដើមឆ្នាំ ដែលចាត់​ទុកថា វិស័យនេះ ស្ថិតនៅក្នុង​កម្រិត​មួយ​ល្អប្រសើរ​ដដែល​នោះទេ។ លោក វ៉ាន់ឌី បន្ថែមថា ​អតិថិជន​ដែល​រងផល​ប៉ះពាល់​ដោយសារ​កូវីដ-១៩ ក្នុងអំឡុង​ពេល​ពី​ពាក់កណ្តាល​ខែមិថុនា និង​បាន​មក​ស្នើសុំ​ឥណទាន​ឡើងវិញ​មានការ​ធ្លាក់ចុះ​រហូតដល់ ៥០% ពីចំនួន​អ្នកស្នើសុំ​ជាង​២ម៉ឺន​នាក់ក្នុង​១ខែ​មកនៅ​ត្រឹមជាង ១ម៉ឺននាក់វិញ ដែលនេះ​ជាសញ្ញាល្អ​សម្រាប់​អតិថិជន​ដែលរងផល​ប៉ះពាល់។

នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​រូបនេះ បន្តថា បើទោះបី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អប្រសើរ​ក៏ដោយចុះ តែចំនួន​អតិថិជន​ថ្មីដែល​បានស្នើ​សុំឥណទាន​ក្នុងអំឡុង​វិបត្តិ​កូវីដ-១៩ នេះ ដែលរាប់​ចាប់ពី​ខែមីនា រហូតមកដល់ខែ កក្កដា ចំនួនអតិថិជន​អ្នកស្នើសុំ​ថ្មី​មានការ​ធ្លាក់ចុះ​ជិត ៥០ភាគរយ ដែរ។ ប៉ុន្តែ ចំពោះ​ឥណទាន​ដែលប្រឈម​នឹងហានិភ័យ​ដែលអតិថិជន​មិនអាច​សង​តាមការ​កំណត់​បាន​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​មានការ​កើនឡើង​ដល់​អត្រា ០,២​% គិតពី​ខែមេសា​មក ខណៈកន្លងមក​មាន​អត្រា​ត្រឹមតែ ០,១%ប៉ុណ្ណោះ។

គិតត្រឹមឆមាសទី១ កម្ចីឥណទាន​សរុបពីគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​មាន​រហូតដល់ ៧.២០០​លានដុល្លារ ជាមួយនឹង​អតិថិជន​ជាង ២,១លានគណនី​ ខណៈប្រាក់​សន្សំ​មាន​រហូត​៣.៦០០​លានដុល្លារ ដែលក្នុងនោះ​ចំនួន​គណនី​សន្សំ​ ២,៨លាន​គណនី។

លោកវ៉ាន់ឌីបញ្ជាក់ថា ចំនួននេះ​គឺមានការធ្លាក់ចុះ​បន្តិច​បើធៀប​នឹងត្រីមាសមុន ដោយហេតុថា សមាជិក សមាគម​មីក្រូហិរញ្ញវត្ថុ​ធំៗ​ចំនួន២ បានកម្លាយ​ខ្លួន​ទៅជាធនាគារ​មិនត្រូវ​បានដាក់​បញ្ចូល​នៅក្នុង​សមាជិក​ទៀត​នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ព័ន្ធធនាគារអេស៊ីលីដា ទទួលបានប្រាក់ចំណេញមុនបង់ពន្ធ ៨១,៣ លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
ធនាគារ អេស៊ីលីដា ត្រូវបានគេស្គាល់ច្បាស់ថា ជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា។ យ…

វៀតណាមនាំចេញអង្ករកើនឡើង ខណៈតម្លៃបានថ្លៃខ្ពស់ជាងអង្ករថៃទៅទៀត!

ព័ត៌មាន
នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ វៀតណាម សម្រេចការនាំចេញអង្ករជាង ៤លានតោន គិតជាទឹកប្រាក់សរុបជិត ២ពាន់លានដុល្លារអាមេរិក ដែលមានកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ