ការរៀបចំឥណទានឡើងវិញ

ប្រាក់កម្ចីបានរៀបចំឥណទានឡើងវិញកើនដល់ជិត៥ពាន់លានដុល្លារហើយ!


ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងកាន់តែខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ ពិសេសក្រោយពេលមានផ្ទុះរាលដាលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក។ ជាក់ស្ដែង គិតមកត្រឹម៥ខែដើមឆ្នាំ២០២១នេះ ចំនួនអ្នកទទួលបានការរៀបចំឥណទានឡើងវិញពីសំណាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សរុបមានប្រមាណជាង៣៤ម៉ឺនគណនីហើយ ដោយសរុបទំហំប្រាក់កម្ចីមានប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពីសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានផ្ដល់ឲ្យខេមបូណូមីសនាពេលថ្មីៗនេះ។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ដោយ

បើតាមការអះអាងរបស់លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ចាប់តាំងពីចុងខែមីនា ឆ្នាំ២០២០  ដែលធនាគារជាតិ បានណែនាំទៅកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យ រៀបចំឥណទានឡើងវិញសម្រាប់អតិថិជនជួបការលំបាកដោយសារកូវីដ-១៩មក ក្នុងរយៈពេល៩ខែក្រោយការអនុញ្ញាតនេះ គេសង្កេតឃើញថា ការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនដោយគ្រឹះស្ថានធនាគារ មានប្រមាណតែ ២៥ម៉ឺនគណនីប៉ុណ្ណោះ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ៣.៦០០លានដុល្លារអាមេរិក។ ប៉ុន្ដែ ចូលមកដល់ឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងប្រមាណជិត ៥០%បន្ថែមទៀត ពោលគឺកើនពី២៥ម៉ឺនគណនីដែលមាននៅឆ្នាំ២០២០ មកដល់ ៣៤ម៉ឺនគណនី គិតត្រឹម៥ខែដំបូងឆ្នាំ២០២១នេះ ដោយក្នុងនោះទំហំទឹកប្រាក់ឥណទានដែលត្រូវបានរៀបចំឡើងវិញបានកើនដល់ ៤.៧០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា នាពេលកន្លងទៅ ក៏បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ។ ពាក់ព័ន្ធនឹងការបន្ដឲ្យមានការរៀបចំឥណទានឡើងវិញនេះដែរ លោក ហេង កូយ បានបញ្ជាក់ថា វាគឺជាមធ្យោបាយតែមួយគត់ ដែលជួយស្រោចស្រង់ដល់ប្រជាពលរដ្ឋ ក៏ដូចជាធនាគារពីវិបត្តិកូវីដ១៩។ លោកបន្ថែមថា កំណើននៃការរៀបចំឥណទានឡើងវិញនាខែបន្តបន្ទាប់ទៀត អាចនឹងមានកំណើនកម្រិតណានោះ គឺអាស្រ័យទៅលើស្ថានភាពនៃការគ្រប់គ្រងកូវីដ-១៩នៅកម្ពុជា។

បើក្រឡេកទៅមើលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា សម្ទុះនៃការស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងយ៉ាងខ្លាំងកាលពីខែឧសភា ដោយបានកើនឡើងប្រមាណជាង ១០ដងបើធៀបនឹងខែមុនពេលមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផ្ទុះឡើង ។បើតាមអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានគូសបញ្ជាក់ថា ចាប់តាំងពីខែមេសាមក កំណើនអ្នកស្នើសុំរៀបចំឥណទានឡើងវិញ កើនពីខ្ទង់រយនាក់ មករាប់ពាន់នាក់ ក្នុង១សប្តាហ៍ៗ។ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនេះ ក៏ត្រូវបានសមាគមមីក្រូហិរញ្ញវត្ថុរំពឹងថា អាចនឹងនៅតែបន្តកើនឡើងរហូតដល់ខែកក្កដា ប៉ុន្តែអាចនឹងថមថយបន្តិចវិញនៅខែសីហា បើសិនការរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្បើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារធានារ៉ាប់រងកម្ពុជា នៅរក្សាបានកំណើន២ខ្ទង់នៅត្រីមាសទី១ឆ្នាំ២០២១

ព័ត៌មាន
វិស័យធានារ៉ាប់រងនៅកម្ពុជាតែបន្ដជំនះឈ្មុសឈ្មុលបានលទ្ធផលទីផ្សារល្អក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងអូសន្លាយនៅកម្ពុជា ដោយនៅត្រី…

ធនាគារ ARDB បញ្ចេញទុនកម្ចី៥៥លានដុល្លារអស់ហើយ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជន និង កសិកម្ម (ARDB) បានអះអាងប្រាប់ ខេមបូណូមីសថា ដើមទុនកម្ចីរបស់រាជរដ្ឋាភិបាលជាង ៥០លានដុល្លារអាមេរិកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ