មូលនិធិវ៉ាក់សាំងកូវីដ-១៩

មូលនិធិវ៉ាក់សាំងកូវីដ-១៩ របស់ធនាគារពិភពលោកកើនដល់ ២០ពាន់លានដុល្លារហើយ!


ធនាគារពិភពលោកបានប្រកាសពីការបង្កើនមូលនិធិសម្រាប់ទិញ និងអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៨ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យទំហំមូលនិធិ នេះ បានកើនដល់ ២០ពាន់លានដុល្លារហើយ។ ការបង្កើននេះ ធ្វើឡើងក្រោយពីមានតម្រូវការវ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមប្រទេសកំពុងអភិវឌ្ឍជាច្រើន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
WorldBank បង្កើនថវិកាវ៉ាក់សាំងកូវីដឲ្យដល់២០ពាន់លាន$
ដោយ

លោក ដេ​វី​ដ ម៉ា​ល ប៉ាស់ ប្រធាន​ធនាគារពិភពលោក​បាន​គូសបញ្ជាក់​ថា ធនាគារពិភពលោក កន្លង​មក​ធ្លាប់​បាន​ផ្តល់​ថវិកា​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​រួច​ហើយ​ឲ្យ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ប្រមាណ ៥១​ប្រទេស ដើម្បី​យក​ទៅ​បញ្ជា​ទិញ​វ៉ាក់សាំង និង ធ្វើការ​អភិវឌ្ឍ​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ហើយ​ធនាគារពិភពលោក​គ្រោង​នឹង​បន្ថែម​ថវិកា​ជា​ច្រើន​ពាន់​លាន​ដុល្លារ សម្រាប់​ប្រទេស​ជាង ២៥​ផ្សេង​ទៀត​។

ទន្ទឹម​នឹង​នេះ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ ដែល​មាន​ធនាគារពិភពលោក មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ជា​ថ្មី​ដល់​ក្រុម​ប្រទេស​អ្នកមាន G20 ឲ្យ​ទទួលយក​សំណើរ​របស់​សហគមន៍​អន្តរជាតិ ដោយ​ធ្វើការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​ត្រឹម​៤០% សិន គិត​ត្រឹម​ចុងឆ្នាំ​២០២១ និង​ស្នើ​ឲ្យ​ប្រទេស​ទាំង​មាន​ទាំងនោះ ចាក់​វ៉ាក់សាំង​ត្រឹម​៦០% នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២២ ដើម្បី​អាច​សេសសល់​វ៉ាក់សាំង​មួយ​ចំនួន សម្រាប់​ផ្តល់​ឲ្យ​ប្រទេស​ក្រី​ក្រី ដែល​រហូត​មក​ដល់​នឹង​ពេល​នេះ ឃើញ​ថា​មាន​គម្លាត​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​ឆ្ងាយ​ពី​គ្នា​មែនទែន​រវាង​ប្រទេស​អ្នកមាន និង ប្រទេស​អ្នកក្រ ពោល​គឺ​ប្រទេស​ក្រីក្រ​ខ្លះ​មាន​វ៉ាក់សាំង​ប្រើប្រាស់​តិចតួច​ខ្លាំង​។

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ ទាំង​បី រួម​មាន ធនាគារពិភពលោក មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ២០ ដែល​នឹង​ត្រូវ​មក​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស អ៊ី​តា​លី ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ អនុម័ត​ឲ្យ​បាន​ឆាប់រហ័ស​នូវ​គោលការណ៍ ចែករំលែក​វ៉ាក់សាំង​យ៉ាងតិច​១​ពាន់​លាន​ដូ​ស ដល់​ប្រទេស​ក្រីក្រ រួម​ទាំង    ព​ន្លឿ​ន​មូលនិធិ​វ៉ាក់សាំង​កូ​វី​ដ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ផង​ដែរ​។ 

គួរ​រំឭក​ថា កាលពី​ពេល​ថ្មី​នេះ​អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ចេញ​មក​ទទូច​ម្តង​ហើយ​ម្តងទៀត ឲ្យ​ប្រទេស​អ្នកមាន​ចែករំលែក​វ៉ាក់សាំង​ដ៏​ច្រើន​ហួស​តម្រូវការ​ដល់​ប្រទេស​ក្រីក្រ គ្រា​ដែល​មេរោគ​បំប្លែង​ខ្លួន ឌែ​លតា បន្ត​លុកលុយ​កាន់តែ​គ្រោះថ្នាក់​។

សូម​ជម្រាប​ថា មូលនិធិ​ខាងលើ​របស់ ធនាគារពិភពលោក​នឹង​ត្រូវ​ផ្តល់​ឲ្យ​ប្រទេស​ក្រីក្រ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​តាម​រយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក​។ គិត​មក​ដល់​ពេល​នេះ COVAX បាន​ផ្ដល់​ជូន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រមាណ​៩០​លាន​ដូ​ស​ហើយ ទៅ​កាន់​ប្រទេស​ចំនួន ១៣២ ដោយ​រាប់​គិត​ចាប់តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញធំៗ៖ យើងត្រូវរៀនរស់នៅជាមួយនឹងកូវីដ-១៩ មិនអាចត្រូវរង់ចាំទាល់តែវាចប់នោះទេ

ព័ត៌មាន
ស្របពេលដែល កម្ពុជាកំពុងប្រឈមកាន់តែខ្លាំងជាមួយវិបត្តិកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអ្នកជំនួញធំៗ បានបង្ហាញថា ការឆ្លងរាលដា…

វៀតណាមត្រៀមកញ្ចប់ថវិកាបន្ថែមជាង ១ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

ព័ត៌មាន
ប្រទេសវៀតណាម មានផែនការនឹងផ្ដល់កញ្ចប់ថវិកាជំនួយប្រមាណជាង ១ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយទៅដល់ពលរដ្ឋ ដែលរងគ្រោះដោយសារតែកូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ