Evergrande លក់គម្រោងសងបំណុល

Evergrande លក់គម្រោងចំនួន ៤ ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ចិន ដើម្បីទូទាត់បំណុលជាង១ពាន់លានដុល្លារ


ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande បានប្រកាសពីការលក់សិទ្ធិលើគម្រោងអភិវឌ្ឍន៍ចំនួន ៤ ដល់ក្រុមហ៊ុនគាំទ្រដោយរដ្ឋចិន ខណៈដែលក្រុមហ៊ុនដែលកំពុងជួបវិបត្តិបំណុលជាង ៣០០ពាន់លានដុល្លារមួយនេះ កំពុងស្វែងរកឱកាសដើម្បីជំរុញលំហូរហិរញ្ញវត្ថុរបស់ខ្លួន។ កិច្ចព្រមព្រៀងលក់គម្រោងនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចជួយឲ្យក្រុមហ៊ុន Evergrande អាចទូទាត់បំណុលរបស់ខ្លួនបានមួយកម្រិតដែលបានជំពាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
Evergrande លក់គម្រោងសងបំណុល
ដោយ

ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនមានជំពាក់បំណុលប្រមាណ ៣០០ពាន់លានដុល្លារអាមេរិកនោះ បានសម្រេចលក់គម្រោងអភិវឌ្ឍន៍របស់ខ្លួនចំនួន៤ទៅឲ្យក្រុមហ៊ុនរដ្ឋចិន។ គម្រោងទាំងនោះ រួមមានខុនដូ និងសួនកម្សាន្ត នឹងត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធនធានរដ្ឋចិន China Minmetals និងក្រុមហ៊ុនរដ្ឋ China Everbright Group ខណៈក្រុមហ៊ុន Evergrande ក៏នឹងរក្សាបានសិទ្ធិកាន់កាប់ខ្លះៗនៅក្នុងគម្រោងនោះដែរ។

ក្រុមហ៊ុន Evergrande បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ ខ្លួនអាចទូទាត់បំណុលបានចំនួនជាង ១ពាន់លានដុល្លារ នៅក្នុងបំណុលដែលទាក់ទងនឹងគម្រោងនានា ហើយនិងទទួលបានមកវិញនូវការវិនិយោគដំបូងចំនួនជាង ៣០០លានដុល្លារអាមេរិកផងដែរ។

ក្រុមហ៊ុន Evergrande បានឱ្យដឹងទៀតថា ចំនួនវិភាគទានដែលប្រមូលបានមកវិញនឹផ្ដល់ភាពវិជ្ជមានទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមទាំងក្នុងការទូទាត់បំណុល និង ការធានាដល់ការប្រគល់អចលនទ្រព្យនៃគម្រោងផ្សេងទៀតទៅឲ្យអ្នកទិញផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុនបានផុងខ្លួនជាប់បំណុលវវ័ណ្ឌកមក ក្រុមហ៊ុននេះបានប្រឈមនឹងការពន្យារពេលក្នុងការប្រគល់អចលនទ្រព្យទៅឱ្យអ្នកទិញ និងបង់ថ្លៃសាងសង់ផងដែរ។

ចាប់តាំងពីបញ្ហាបំណុលរបស់ Evergrande បានកើតឡើង ក្រុមហ៊ុននេះបាននឹងកំពុងធ្វើការលើការលក់គម្រោង ដែលកំពុងដំណើរការ ដើម្បីដោះស្រាយវិបត្តិ។ សូមរំឭកថា ក្រុមហ៊ុននេះបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកវិនិយោគកំពូលរបស់ប្រទេសចិននៅក្នុងគម្រោងថ្មីៗជារៀងរាល់ឆ្នាំ ហើយជាលទ្ធផល ឥឡូវនេះមានគម្រោងជាច្រើនបានបញ្ចប់តែផ្នែកខ្លះតែប៉ុណ្ណោះ ហើយគម្រោងមិនទាន់សាងសង់រួចរបស់ក្រុមហ៊ុននេះ ក៏បាននៅសល់ រាយប៉ាយពាសពេញប្រទេសផងដែរ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៨ក្នុងឆ្នាំនេះ ស្របពេលមានសង្គ្រាមដ៏ក្តៅគគុកនៅអ៊ុយក្រែន

ព័ត៌មាន
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ នៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដែលបានក្លាយជាការធ្វើ តេស្ដមីស៊ីលជាលើកទី ៨ហើយ បន្ទ…

ខ្លះៗអំពីហេតុអ្វីអាមេរិកមិនបញ្ជូនទ័ពចូលជួយអ៊ុយក្រែន?

ព័ត៌មាន
ការវាយប្រហារដោយឥតញញើតរបស់រុស្ស៊ីលើអ៊ុយក្រែនបានតបស្នងមកវិញដោយការថ្កោលទោសជាសកលពីមហាអំណាចលោកខាងលិច។ ប៉ុន្តែការដាក់ទ័ពនៅលើដីនៅអ៊ុយក្រែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ