WHO

WHO នឹងចាប់ផ្ដើមយកវ៉ាក់សាំងចិនទាំង២ប្រភេទ ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសនានាចាប់ពីខែក្រោយ


នៅទីបំផុត WHO នឹងចាប់ផ្ដើម យកវ៉ាក់សាំងចិនទាំង២ប្រភេទ ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសនានាចាប់ពីខែក្រោយនេះហើយ! បន្ទាប់បានប្រកាសទទួលស្គាល់វ៉ាក់សាំងចិនកូវីដ១៩ ទាំង២ប្រភេទរួចមក ថ្មីៗនេះWHO បានសម្រេចយល់ព្រមនឹងចាប់ផ្ដើមទទួលយកវ៉ាក់សាំងចិនទាំងពីរប្រភេទ គឺ Sinovac និង Sinopharm ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសនានាជាលើកដំបូងចាប់ពីខែក្រោយនេះហើយ ដោយក្នុងនោះ គ្រោងនឹងបញ្ជូន ចំនួន ១០០ លានដូស ដែលភាគច្រើននឹងផ្ដល់ទៅឲ្យតំបន់អាហ្វ្រិក និងអាស៊ី។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វ៉ាក់សាំងចិនទាំងពីរប្រភេទ គឺ Sinovac និង Sinopharm ដែលWHOចាប់ផ្ដើមទទួលយក
ដោយ

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​នឹង​ចាប់ផ្ដើម​ផ្គត់ផ្គង់​វ៉ាក់សាំង​ចិន​ចំនួន ១០០​លាន​ដូ​ស​ដល់​ប្រទេស​ផ្សេង​ៗ​ជា​ពិសេស​ប្រទេស​តំបន់​អាហ្វ្រិក និង អាស៊ី​។ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូ​ស​របស់​ចិន ពាក់កណ្តាល​ជា​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម និង​ពាក់កណ្តាល​ទៀត​ជា​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក ហើយ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទាំងនេះ​ទៅ​ឲ្យ​បណ្ដា​ប្រទេស​នានា​គ្រោង​ធ្វើ​ឡើង​ចាប់ពី​ខែកញ្ញា​ឆ្នាំ ២០២១​នេះ​។

ក្នុង​នោះ វ៉ាក់សាំង​របស់​ចិន​ទាំងនេះ នឹង​ត្រូវ​អង្គការ​សុខភាព​ពិភពលោក​បែងចែក​ទៅ​ឱ្យ​ប្រទេស​ចំនួន ៦០ ដែល​ភាគច្រើន​នៅ​ទ្វីបអាហ្វ្រិក​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​មួយ​ភាគ​បី​នៃ​ចំនួន ១០០ លាន​ដូ​ស​។ ខណៈ​បណ្តា​ប្រទេស​នៅ​អាស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​ចិន​ជាង ២៥ លាន​ដូ​ស​ដែល​ក្នុង​នោះ​ជិត ១១ លាន​ដូ​សនឹង​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​មួយ​នេះ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ចិន​ច្រើន​ជាងគេ​តាម​រយៈ​យន្តការ​កូ​វ៉ា​ក់ ។

ទោះបី WHO បាន​ចាប់​យក​វ៉ាក់សាំង​ចិន​ផ្គត់ផ្គង់​ឲ្យ​ប្រទេស​នានា​ក៏​ដោយ ប៉ុន្ដែ​ក៏​មិន​ប្រាកដ​ថា ប្រទេស​ទាំងអស់​សុទ្ធតែ​ចង់បាន​វ៉ាក់សាំង​ចិន​នោះ​ដែរ​។

តួយ៉ាង នៅ​អាហ្វ្រិក​ខាងត្បូង​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​កម្មវិធី​កូ​វ៉ា​ក់ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​របស់​ចិន​ច្រើន​ជាងគេ​បំផុត​នៅ​តំបន់​អាហ្វ្រិក​ជាមួយនឹង​ការ​ទទួល​បានការ​បែង​ចែង​វ៉ាក់សាំង​ចិន Sinovac ចំនួន ២​លាន​៥​សែន​ដូ​ស​។

ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​ម្នាក់​របស់​ប្រទេស​នេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Reuters ថា​បច្ចុប្បន្ន​អាហ្វ្រិក​ខាងត្បូង​មិន​អាច​ទទួលយក​វ៉ាក់សាំង​នេះ​បាន​ទេ​។ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខាភិបាល​អា​ហ្វ្រុ​ក​ខាងត្បូង លោក Nicholas Crisp និយាយ​ថា «​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដែល​បង្ហាញ​ថា​វ៉ាក់សាំង​ចិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​នោះ​ទេ​។

 លោក​បន្ថែម​ថា ប្រទេស​អាហ្វ្រិក​ខាងត្បូង​មិន​បាន​ទទួលយក​ជំនួយ​វ៉ាក់សាំង Sinovac ពី​កម្មវិធី​កូ​វ៉ា​ក់ ពីព្រោះ វ៉ាក់សាំង​នេះ មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ការ​វាយតម្លៃ និង​ដំណើរការ​ផែនការ​របស់​អាហ្វ្រិក​ខាងត្បូង​នៅឡើយ​ទេ​។

ទោះ​យ៉ាងណា ក៏​មាន​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ផ្សេង​ៗ​ទៀត​បាន​ទទួលយក​វ៉ាក់សាំង​ចិន​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ ជាក់ស្ដែង ប្រទេស Nigeria គឺជា​ប្រទេស​មួយ​ដែល​មានការ​ទទួលយក​វ៉ាក់សាំង​ចិន​ពី​កម្មវិធី​កូ​វ៉ា​ក់​ច្រើន​ជាង​គ ដោយ​នឹង​ទទួលយក​វ៉ាក់សាំង Sinopharm ជិត​៨​លាន​ដូ​ស​។ 

ការ​នាំ​ចេញ​វ៉ាក់សាំង​របស់​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​ជួយ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​វ៉ាក់សាំង​របស់​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ ខណៈ​កាលពី​ដើមខែ​នេះ បុរស​ខ្លាំង​រដ្ឋ​ចិន លោក ស៊ី ជី​ន​ពីង បាន​ប្រកាស​ថា ប្រទេស​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង ២​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ផ្សេង​ៗ ពិសេស​ប្រទេស​ក្រីក្រ​ដែល​កំពុង ត្រូវការ​វ៉ាក់សាំង​។

កម្មវិធី​កូ​វ៉ា​ក់​របស់​អង្គការ​សុខភាព​ពិភពលោក​រំពឹង​ថា​នឹង​ចែក​វ៉ាក់សាំង​ដល់​ប្រទេស​នានា​ប្រមាណ ៥០០​លាន​ដូ​ស គិត​ត្រឹម​ចុងខែ​កញ្ញា ខណៈ​ដែល​មក​ទល់​ពេល​នេះ​កម្មវិធី​នេះ ទើបតែ​បាន​បែងចែក​វ៉ាក់សាំង​បាន​ប្រមាណ ២១៥​លាន​ដូ​ស​ប៉ុណ្ណោះ ហើយ​ភាគច្រើន​បំផុត​ជា វ៉ាក់សាំង​ប្រភេទ​វ៉ាក់សាំង AstraZeneca៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុទទួលបានការបន្ធូរបន្ថយជាងមុន

ព័ត៌មាន
ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យភោជនីយដ្ឋាន និង អាហារដ្ឋានទាំងអស់នៅក្នុងខេត្តព្រះសីហនុ អាចបើកទទួលអតិថិជនឬភ្ញៀវ…

ពលរដ្ឋ​កម្ពុជា​នៅកូរ៉េ​និងជប៉ុន​ ឥឡូវនេះ អាច​ផ្ញើ​ប្រាក់​មក​​ស្រុក​ខ្មែរ​បាន​ភ្លាមៗ

ព័ត៌មាន
ដើម្បីជួយសម្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ធ្វើការនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេសជប៉ុន ឥឡូវនេះ ធនាគារ អេស៊ីលីដា បាន​ដាក់​ឲ្យប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ