ពលរដ្ឋសិង្ហបុរី

ជិតពាក់កណ្ដាលនៃពលរដ្ឋសិង្ហបុរី និយាយថា ខ្លួនគ្មានសង្ឃឹមអាចសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុនោះឡើយ


សិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្នាក់តំបន់ដ៏សំខាន់មួយ និងជាប្រទេសអ្នកមានដែលមានប្រាក់ចំណូលខ្ពស់មិនធម្មតាដែលយោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់ធនាគារពិភពលោកបង្ហាញថា ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅសិង្ហបុរី គឺប្រមាណ៨ម៉ឺន ៥ពាន់ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ការស្ទង់មតិមួយបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ជិតពាក់កណ្ដាលនៃពលរដ្ឋសិង្ហបុរី និយាយទាំងអស់សង្ឃឹមថា គ្មានថ្ងៃដែលពួកគេអាចសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុនោះឡើយ។
ពលរដ្ឋសិង្ហបុរី
ដោយ

ការស្ទង់មតិមួយបានរកឃើញថា ជិតពាក់កណ្ដាលនៃពលរដ្ឋសិង្ហបុរី ពោលគឺក្នុងចំណោមពលរដ្ឋសិង្ហបុរី៥នាក់ មានលើសពី២នាក់ហើយដែលនិយាយទាំងអស់សង្ឃឹមថា គ្មានថ្ងៃដែលពួកគេអាចសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុនោះឡើយ បើផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។

ក្នុងចំណោមមនុស្ស៣ពាន់នាក់ ដែលត្រូវបានស្ទង់មតិ មាន២៩% និយាយថា ពួកគេនឹងអាចទទួលបានសេរីភាពហិរញ្ញវត្ថុ ខណៈដែល២៧%ផ្សេងទៀតនិយាយថា ពួកគេបានទទួលបានសេរីភាពហិរញ្ញវត្ថុរួចហើយ ចំណែកឯ៤៤%ទៀតនិយាយថា ពួកគេនឹងមិនអាចទទួលបានសេរីភាពហិរញ្ញវត្ថុនោះឡើយ​។

ហេតុផលចម្បង៣ ដែលពួកគេលើកឡើងធ្វើឱ្យពួកគេមិនអាចទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ គឺប្រាក់ចំណូលមិនគ្រប់គ្រាន់ ស្ថានភាពផ្ទាល់ខ្លួន ឬស្ថានភាពសុខភាព ដែលមិនអាចដឹងមុន និងអសន្តិសុខការងារ។

លទ្ធផលនៃការស្ទង់មតិនេះ គឺជាផ្នែកមួយនៃសន្ទស្សន៍សេរីភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង Singlife។ លទ្ធផលនៃសន្ទស្សន៍នេះត្រូវបានប្រមូលតាមរយៈការស្ទង់មតិតាមអ៊ីនធឺណិតលើពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសនេះដែលមានអាយុពី១៨ឆ្នាំ ដល់៦៥ឆ្នាំ សរុបចំនួន៣ពាន់នាក់ចាប់ពីខែមេសា ដល់ខែមិថុនា ក្នុងឆ្នាំ២០២៤។

សេរីភាពហិរញ្ញវត្ថុ (Financial Freedom) មានន័យថា ការមានប្រាក់ចំណូលគ្រប់គ្រាន់រួមមានទាំងប្រាក់សន្សំ និងការវិនិយោគផង ដើម្បីរស់នៅក្នុងជីវិតសុខស្រួលដែលអ្នកចង់បានដោយមិនខ្វល់ពីរឿងខ្វះខាតលុយកាក់ និងដោយមិនពឹងផ្អែកលើការងារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនរថយន្តក្រុងនៅថៃ កំពុងរងការគំរាមកំហែងពីសេវាកម្មរថយន្តក្រុងខុសច្បាប់របស់ចិន

ព័ត៌មាន
សមាគមប្រតិបត្តិករដឹកជញ្ជូនថៃ បាននិយាយថា ប្រតិបត្តិកររថយន្តក្រុងថៃ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមប្រតិបត្តិកររថយន្តក្រុងរបស…

តើរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍គន្លឹះអ្វីខ្លះ ដើម្បីគ្រប់គ្រងបំណុលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព?

ព័ត៌មាន
ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពផុយស្រួយ និងប្រឈមនឹងការវិវត្តស្ថានការណ៍ភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ