ជាប្រវត្តិសាស្ត្រប្រធានសភាអាមេរិកត្រូវបានបោះឆ្នោតទម្លាក់តំណែង

សភាអាមេរិកធ្លាក់ចូលក្នុងភាពចលាចលជាថ្មី ក្រោយប្រធានសភាលោកម៉ាកាធី ត្រូវបានបោះឆ្នោតទម្លាក់ពីកៅអី


សមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតដកតំណែងប្រធានសភា ដែលមកពីបក្សសាធារណរដ្ឋជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក ២៣៤ឆ្នាំមកនេះ។
ជាប្រវត្តិសាស្ត្រប្រធានសភាអាមេរិកត្រូវបានបោះឆ្នោតទម្លាក់តំណែង
ដោយ

លោកខេវិន ម៉ាកាធី ប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ ត្រូវបានសភាជិកសភាសាធារណរដ្ឋខ្លួនឯងបោះឆ្នោតទម្លាក់ចេញពីកៅអី នៅពីរថ្ងៃ ក្រោយពេលដែលមានចោទប្រកាន់លោកថា បានក្បត់កាសន្យាចំពោះក្រុមសាធារណរដ្ឋ និងព្រមព្រៀងដោយសម្ងាត់ជាមួយបក្សប្រជាធិបតេយ្យ។ អវត្តមានប្រធានសភានៅក្នុងស្ថាប័ននីតិបញ្ញតិដ៏មានឥទ្ធិពលនេះ កំពុងធ្វើឱ្យគេចោទសួរថា នរណាជាអ្នកជំនួសបន្ទាប់ពីលោក និងក៏កំពុងរុញឱ្យមានចលាចលក្នុងជួរបក្សសាធារណរដ្ឋផង និងសភាតំណាងរាស្រ្តផង។

សារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយដោយកាលពីថ្ងៃអង្គារថា សមាជិកសភាស្តាំនិយមមកពីបក្សសាធារណរដ្ឋដឹកនាំដោយលោកម៉ាត ហ្កេតតំណាងរាស្រ្តមកពីរដ្ឋហ្វរីដា បានរួមគ្នាបោះឆ្នោតដកតំណែងលោកម៉ាកាធីភ្លាមៗ ក្នុងសម្លេង២១៦ទល់នឹង២១០សម្លេង។

លោកម៉ាកាធីបានប្រាប់អ្នកកាសែតថា លោកនឹងមិនកាន់តំណែងជាប្រធានសភាទៀតទេ។ មុននឹងឈានមកដល់ដំណាក់នេះ កាលពីថ្ងៃចន្ទតំណាងរាស្ត្រលោកម៉ាត ហ្កេតបានប្រកាសថា លោកនឹងដាក់ពាក្យសុំឱ្យដកតំណែងប្រធានសភាលោកម៉ាកាធី។ ហេតុផលនេះគឺថា លោកម៉ាកាធីបានក្បត់នឹងការសន្យាចំបក្សសាធារណរដ្ឋខ្លួនឯង និងបានគាំទ្រចេញច្បាប់បណ្តោះអាសន្នមួយ ដើម្បីផ្ដល់មូលនិធិចំណាយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ ច្បាប់នោះហើយ គឺជាដើមចមនៃការមិនចេញចិត្តរបស់ក្រុមសាធារណរដ្ឋដែលថា វាបានផ្តល់ប្រយោជន៍ដល់ក្រុមប្រជាធិបតេយ្យជាង។

យ៉ាងណា មកទល់នឹងពេលនេះគេមិនទាន់ដឹងថា នរណានឹងចូលមកជំនួសតំណែងកំពូលក្នុងស្ថាប័នសភានេះនៅឡើយទេ ហើយក៏កំពុងជំរុញឱ្យមានភាពចលាចលបន្ថែមទៀត។ តែយ៉ាងហោចណាស់លោកផាទ្រីក ម៉ាហេនរី ដែលជាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ និងជាដៃគូលោកម៉ានកាធី នឹងត្រូវបានតែងតាំងជាប្រធានសភាបណ្តោះអាសន្នសិន។ បច្ចុប្បន្ន កៅអីទាំង៤៣៥នៃសភាតំណាង គឺមានតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋចំនួន២២១នាក់ និងបក្សប្រជាធិបតេយ្យ២១២រូប។ នៅក្នុងស្ថានការបន្ទាប់បែបនេះ គេនឹងនៅរង់ចាំមើលបន្តទៀតចំពោះការដោះស្រាយនយោបាយបញ្ហាផ្ទៃក្នុងរវាងបក្សទាំងពីរ មុននឹងឈានដល់ការតែងតាំងប្រធានសភាថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ត្រៀមស្វាគមន៍ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក

ព័ត៌មាន
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា នឹងមានបណ្ដាក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងពេលឆាប់…

ក្រសួងសេដ្ឋកិច្ចស្នើ ៥ចំណុច ពាក់ព័ន្ធគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ គឺជាសមិទ្ធផលមួយដ៏សំខាន់ សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ