អាមេរិក-ចិន

អាមេរិកចោទចិន កំពុងរៀបចំ និងត្រួតត្រាប្រព័ន្ធផ្សព្វផ្សាយពិភពលោក


សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ ខែកញ្ញា បានចោទប្រកាន់ប្រទេសចិនថា កំពុងរៀបចំប្រព័ន្ធផ្សព្វផ្សាយពិភពលោកតាមរយៈការចាប់ពិរុទ្ធ ការប្រមូលទិន្នន័យ និងការទិញដោយសម្ងាត់បណ្តាញសារព័ត៌មានបរទេស។ ទីក្រុងវ៉ាស៊ីនតោនព្រមានថា និន្នាការនេះអាចនាំឱ្យទៅរកការធ្លាក់ចុះសេរីភាពនៃការបញ្ចេញមតិជាសកល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិមួយចំនួន។
អាមេរិក-ចិន
ដោយ

យោងតាមរបាយការណ៍មួយចេញដោយក្រសួងការបរទេសអាមេរិក ទីក្រុងប៉េកាំងបានចំណាយប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ លើការរៀបចំ និងគ្រប់គ្រងព័ត៌មាន និងទិញភាគហ៊ុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសតាមរយៈ «មធ្យោបាយសាធារណៈ និងមិនមែនសាធារណៈ»។ តាមរបាយការណ៍នោះ រដ្ឋាភិបាលចិន បានឧបត្ថម្ភអ្នកមានឥទ្ធិពលលើអ៊ីនធឺណិត និងធានាកិច្ចព្រមព្រៀងចែកចាយមាតិកាណាដែលលើកកម្ពស់រដ្ឋាភិបាលចិន។

ទោះយ៉ាងណា ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនទាន់ឆ្លើយតបទៅកាន់អ្នកសារព័ត៌មានភ្លាមៗចំពោះការចោទប្រកាន់នោះទេ។ ប៉ុន្ដែ រឿងហេតុក៏បានកើតឡើងស្រដៀងគ្នាកាលពីខែកក្កដា ដែលសេច្តីថ្លែងការណ៍រួមមួយរបស់អង្គការណាតូ ចោទចិនថា បានផ្សព្វផ្សាយព័ត៌មានមិនពិត និងគោលនយោបាយបង្ខិតបង្ខំ។ នៅគ្រានោះ ទីក្រុងប៉េកាំងបានឆ្លើយតបវិញថា សេចក្តីថ្លែងការណ៍ណាតូនោះ មិនឆ្លុះបញ្ជាំងពីមូលដ្ឋានការពិត ហើយមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះចិន និងបំភ្លៃគោលនយោបាយខ្លួន។

មែនទែនទៅ ការចេញរបាយការណ៍ក្រសួងការបរទេសអាមេរិកកើតឡើង ចំពេលមានភាពចម្រូងចម្រាស់របស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើការពង្រីកការបោះជំហានជាសកលលើប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។

ជាពិសេសនៅពេលដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកាន់តែមានភាពតានតឹង មេដឹកនាំចិនបានព្យាយាមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយរូបភាពអវិជ្ជមានចំពោះប្រទេសចិន ដើម្បីឱ្យពិភពលោកបានដឹង។

ក្នុងនោះរបាយការណ៍ក៏បានឱ្យដឹងទៀតថាទីក្រុងប៉េកាំងបានបង្កើតប្រព័ន្ធអេកូព័ត៌មានផ្ទាល់ខ្លួន ដោយសហការគ្នាជាមួយឥស្សរជននយោបាយបរទេស និងអ្នកសារព័ត៌មាននៅក្នុងប្រទេសនោះ។ ចិនព្រមទាំងបានវិនិយោគលើបណ្តាញផ្កាយរណប និងសេវាទូរទស្សន៍ឌីជីថលនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ដែលផ្តល់អាទិភាពដល់ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យឯកជន ស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ថៃ

ព័ត៌មាន
អ្នករកស៊ីនៅក្នុងវិស័យឯកជន ស្នើឱ្យរាជរដ្ឋាភិបាលបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ ដើម្បីរក្សាបាននូវនិរន្តរភាព និងស្ថិរភាពនៃកា…

យុទ្ធនាការ «ពិភពលោករួមគ្នា» របស់ក្រុមហ៊ុនហ៊ិននីគែន នាំមកនូវការប្រមូលផ្តុំសហគមន៍ និងការដាំដើមឈើទៅតំបន់អេកូទេសចរណ៍ និងតំបន់អភិរក្សតាមសហគមន៍នៅខេត្តក្រចេះ

ព័ត៌មាន
នាពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះបានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ