ផ្សារភាគហ៊ុនជប៉ុន

ភាគហ៊ុននៅក្នុងប្រទេសជប៉ុនបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ


ឥឡូវនេះ យើងបន្ដមកមើលភាគហ៊ុននៅក្នុងប្រទេសជប៉ុនវិញ ឃើញថាតម្លៃភាគហ៊ុននៅក្នុងប្រទេសនេះ គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ដោយសារតែមានក្ដីរំពឹងខ្ពស់ចំពោះការងើបឡើងវិញនៃប្រាក់ចំណូលសាជីវកម្ម និងកំណើនសេដ្ឋកិច្ច។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ភាគហ៊ុននៅក្នុងប្រទេសជប៉ុន (រូបភាព៖ The Guardian)
ដោយ

សន្ទស្សន៍ផ្សារហ៊ុន​ Nikkei របស់ជប៉ុន​បាន​កើនឡើងជាង១% ក្នុងនោះ តម្លៃភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ក្នុងវិស័យ​ថាមពល និងសុខាភិបាល​គឺមានការកើន​ខ្ពស់ជាងគេ។ ជាមួយគ្នានោះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែលបាន​រាយការណ៍​ថាមាន​ប្រាក់ចំណូល​វិជ្ជមាន​ ក៏មានការកើនឡើងដែរ ដោយ​វិនិយោគិន​ផ្សារភាគហ៊ុន​បន្ដ​ជឿជាក់​ទៅលើ​វិស័យ​ដែល​រំពឹងថា​នឹង​មាន​ដំណើរការ​ល្អ​ស្របពេលដែល​សេដ្ឋកិច្ច​សកល​មានការ​ងើបឡើងវិញ​ពីជំងឺរាតត្បាត។

ប្រទេសជប៉ុន រំពឹងថា​នៅក្នុង​សប្ដាហ៍នេះ នឹង​ចាប់ផ្ដើម​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដែលវា​ត្រូវបាន​គេជឿជាក់ថា ជាកត្តាមួយ​កំពុងជួយ​គាំទ្រ​ទៅដល់​ តម្លៃ​ភាគហ៊ុន​ឲ្យងើបឡើងផងដែរ។ ទោះយ៉ាងណា ភាគហ៊ុន​ក្រុមហ៊ុន​ក្នុងស្រុកជប៉ុន​ ក៏បាន​កើនឡើងដល់ទៅ ៨% គិតមកទល់​ខែកុម្ភៈនេះ ហើយក្រុមអ្នកវិភាគ​ក៏បាន​ព្រមាន​ផងដែរ អំពី​ការឡើងកម្ដៅ​នៃតម្លៃភាគហ៊ុននេះ។

អ្នកជំនាញ​ខ្លះថា តម្លៃភាគហ៊ុនជប៉ុន​បាន​ស្ទុះងើបឡើង​ខ្ពស់ណាស់ ដែលអាចនិយាយបាន​ថា ហួសល្បឿនកំណត់ហើយ។

ការកើនឡើងលឿន​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់ប្រទេសជប៉ុន​លើសការរំពឹងទុក​នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០​ក៏ត្រូវបាន​គេមើលឃើញថា ជាកត្តា​ជំរុញ​មួយ​ឲ្យតម្លៃ​ភាគហ៊ុនក្នុង​ប្រទេសនេះ ហក់ឡើង​លឿន​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភាគហ៊ុននៅអាស៊ីបន្ដហក់ឡើងខ្ពស់បំផុតជាងពេលណាទាំងអស់ខណៈតម្លៃប្រេងក៏កើនឡើងដែរ

ព័ត៌មាន
តម្លៃភាគហ៊ុននៅអាស៊ី នៅតែបន្ដកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ខណៈដែលតម្លៃប្រេងវិញក៏កំពុងតែហក់ឡើងកាន់តែខ្ពស់ដែរ នៅ…

LG នឹងវិនិយោគ ជាង៧០០លានដុល្លារបន្ថែមទៀត នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនផលិតអេក្រង់ទូរទស្សន៍ LG នឹងវិនិយោគបន្ថែមប្រមាណជាង៧០០លានដុល្លារអាមេរិកទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួននៅក្នុងខេត្តភាគខាងជើងនៃទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ