ចំណងមិត្តភាពកម្ពុជា-ចិន

ជំនួយឥតសំណងជាង ២៧០លានដុល្លារអាមេរិក ត្រូវបានមហាមិត្តចិនផ្ដល់ជូនកម្ពុជាអំឡុងដំណើរទស្សនកិច្ចឯកឧត្តម វ៉ាង យី


នៅក្នុងអំឡុងដំណើរទស្សនកិច្ច ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ ១ថ្ងៃទី១៣ ខែកញ្ញា ភាគីកម្ពុជាចិនក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ ដោយក្នុងនោះ ចិនបានផ្ដល់ជំនួយយ៉ាងច្រើនមកកាន់កម្ពុជារួមទាំងជំនួយសម្ភារ និងថវិកាប្រមាណជាង ២៧០លានដុល្លារអាមេរិក ខណៈដែលភាគីចិនក៏សន្យានឹងផ្ដល់ជូនវ៉ាក់សាំងចំនួន៣លានដូសបន្ថែមទៀតសម្រាប់កម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន០៦
ដោយ

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម វ៉ាង យី ក៏​មានការ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង​ដែរ ដោយ​ពហុ​កីឡដ្ឋាន​នេះ បាន​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ជិត​១៦០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​នោះ ក៏​មាន​ជំនួយ​ថវិកា​ឥត​សំណង​ពី​ខាង​រដ្ឋ​ភិ​បាល​ចិន​សម្រាប់​ការ​សាងសង់​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​-​ទទួល​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ប្រទេស​ចិន គឺជា​មិត្ត​ដែកថែប របស់​កម្ពុជា ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ សម្ដេច​តេ​ជោ បាន​ចាត់​ទុក​សមិទ្ធផល​ថ្មី ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ គឺជា​ការ​ទទួលផល​ដើមរដូវ ជាមួយ​ចំណងមិត្តភាព​កម្ពុជា​-​ចិន​។ ត្រង់​ចំណុច​នេះ សម្ដេច ហ៊ុន សែន ចង់​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន នៅ​តែ​បន្ត​យូរអង្វែង តទៅ​ទៀត ដែល​កន្លង​មក​ភាគី​ចិន តែង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​។ ក្នុង​ឱកាស​នោះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា បើ​គ្មាន​ទំនាក់ទំនង​កម្ពុជា​-​ចិន នោះ​ទេ សូ​ម្បី​សម្ដេច​ផ្ទាល់ ក៏​មិន​នឹក​ស្មានថា នឹង​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​ដែរ​។

បន្ទាប់​ពី​សម្ពោធ​ឱ្យ​ប្រើប្រាស់​នូវ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ សម្ដេច ហ៊ុន សែន ក៏​រំពឹង​ថា វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិន នឹង​មាន​វត្តមាន​ជា​បន្តបន្ទាប់ ក្នុង​ការ​សម្ពោធ​នូវ​ផលិតផល​ផ្សេង​ៗ ជា​ច្រើន​ទៀត  ដែល​ជា​ចំណងមិត្តភាព​រវាង​កម្ពុជា​-​ចិន​។ សម្ដេច បាន​បញ្ជាក់​ថា កម្ពុជា មិនមែន​បង្កើត​ចំណងមិត្តភាព​ជាមួយ​ចិន​ត្រឹម​រយៈពេល​ខ្លី​នោះ​ទេ គឺ​មាន​ទំនាក់ទំនង​យូរអង្វែង​ទៅ​មុខ​ទៀត​។

សូម​បញ្ជាក់​ថា ឯកឧត្តម វ៉ាង យី មានដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ដោយ​ឯកឧត្តម នឹង​ត្រូវ​ចាក​ចេញពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​។

កីឡដ្ឋាន​លំដាប់​អន្តរជាតិ​ដែល​ត្រូវ​បាន​ភាគី​ចិន​ប្រគល់​ជូន​កម្ពុជា ត្រូវ​បាន​សាងសង់​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​របស់​ចិន ដែល​អាច​ចាត់ទុកជា​កីឡដ្ឋាន​ល្អ​ដាច់​គេ​មួយ​នៅ​តំបន់​អាស៊ាន​។ គម្រោង​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​កំពុង​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង​៨៥​ហិ​កតា​នេះ គឺ​ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (SEA Games) លើក​ទី​៣២ នៅ​ឆ្នាំ   ២០២៣​ខាង​មុខ​នេះ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅ​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​ខ្នាត​អន្តរជាតិ​មួយ​នេះ ក៏​មាន​គម្រោង​«​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​»(WorldBridge Sport Village) ដ៏​ធំ​ស្កឹមស្កៃ​មួយ បាន​និង​កំពុង​សាង់សង់​យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ ដើម្បី​ត្រៀម​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍  និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ក្នុង​ឆ្នាំ​២០២៣​។ ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ ដែល​ជា​សមិទ្ធផល​ចាប់ដៃ​រួម​គ្នា​រវាង​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ជាមួយ​រាជរដ្ឋាភិបាល​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​៦​ហិ​កតា ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកាណាឌីយ៉ា ក.អ ! ឈ្នះ! ឈ្នះ! រង្វាន់​យ៉ាង​ច្រើន​សន្ធឹក សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់​ជាង ៥០០​លាន​រៀល គ្រាន់តែ​បើក​គណនី​សំច័យ និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ!

ព័ត៌មាន
ដើម្បីប្រារព្ធខួប ៣០ឆ្នាំ របស់ធនាគារកាណាឌីយ៉ា ធនាគារបានផ្តល់ជូនកាដូ យ៉ាងពិសេសសម្រាប់ អតិថជន​ដែល​មាន​គម្រាង​បើក​គណនីសំច័យ និងធ្វើប្រ...

ឥទ្ធិពលចិនមកលើកម្ពុជា រួមទាំងអាស៊ានមានការវិវត្តយ៉ាងណាខ្លះ?

ព័ត៌មាន
មហាយក្សចិន ត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក និង កំពុងឈានទៅដណ្ដើមយកតំណែងសេដ្ឋកិច្ចលេខ១ក្នុងលោក ពីអ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ