កម្ពុជា-ចិន

ក្រុមហ៊ុន Worldbridge Group ចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនធំមួយ បង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងទីក្រុង Yiwu និងកម្ពុជា


ក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងអចលនទ្រព្យឈានមុខគេនៅ កម្ពុជា និង ក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលជាសហគ្រាសពាណិជ្ជកម្ម និងធុរកិច្ចកំពូលមួយរបស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររួមគ្នាកាលពីពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះ មានគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា ក្នុងបំណងបង្កើនការបំពេញបន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃនៃខ្សែសង្វាក់ពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ។
កម្ពុជា-ចិន ចាប់ដៃគ្នាបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា
ដោយ

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង ក្រុមហ៊ុនZhejiang Yiwu Small Commodity City Group ដែលកិច្ចសហប្រតិបត្តិការនេះវានឹងជួយកម្ពុជាក្នុងការលើកកម្ពស់បន្ថែមទៀតនូវយុទ្ធសាស្ត្រសម្រាប់ «ម៉ាកយីហោពាណិជ្ជកម្មសកល» (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត។

លោក Zhao Wenge ប្រធានក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group បានគូសបញ្ជាក់ថា លោកមានទំនុកចិត្តយ៉ាងប្រាកដថាកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ហើយភាគីទាំងពីរក៏អាចនឹងបង្កើតស្ថានភាព «ឈ្នះ ឈ្នះ» រួមគ្នាសម្រាប់កម្ពុជា ចិន និងទូទាំងពិភពលោកផងដែរ។ លោក Zhao Wenge បញ្ជាក់បន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជានិងចិន ហើយវានឹងជួយជំរុញដល់ការអភិវឌ្ឍន៍ នៃប្រទេសទាំងពីរផងដែរ។
តាមរយៈ កិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹងបន្ថែមនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យធុរកិច្ច និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន៕




អត្ថបទបន្ទាប់


កម្ពុជា-ហ្វីលីពីន ព្រមព្រៀងគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្ម និង SME

ព័ត៌មាន
អនុស្សរណៈយោគយល់គ្នារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romuald…

កម្មវិធី Change Make Her៖ មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ដើម្បីជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០ នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ

ព័ត៌មាន
នៅប្រទេសកម្ពុជា អង្គការកម្ចីខ្នាតតូច Kiva បានជួយសម្រួលដល់សហគ្រិនដោយផ្តល់ប្រាក់កម្ចីជាង ៦៨ លានដុល្លារអាមេរិកដល់អ្នកស្វែងរកប្រាក់កម្ចីជាង ២៤៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ