ពាណិជ្ជកម្ម

ពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបង្ហាញពីកំណើនល្អនៅដើមឆ្នាំនេះ


ការនាំចេញនាំចូលទំនិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ ដោយសម្រេចបានទំហំទឹកប្រាក់សរុបចំនួនជិត ៦៣០លានដុល្លារ កើនឡើងជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញ សេដ្ឋកិច្ចអះអាងថាការកើនឡើងនៃធុរកិច្ចនាំចេញនាំចូលនេះ គឺដោយសារតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបានក្រុមហ៊ុនវិនិយោគធំៗមកបណ្តាក់ទុនវិនិយោគនៅទីនោះជាបន្តបន្ទាប់។
ពាណិជ្ជកម្ម
ដោយ

នៅក្នុងរយៈពេល២ ឆ្នាំ២០២៤នេះ សហគ្រាសសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​សម្រេច​បានទំហំទឹកប្រាក់នៃការនាំចេញនាំចូលសរុបជិត ៦៣០លានដុល្លារ កើនឡើងជាង៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននិងកំពុងបន្តលើកកម្ពស់នូវការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ផ្តោតសំខាន់ទៅលើការទាក់ទាញ​គម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត សំបកកង់រថយន្ត និង ផ្សេងៗទៀត ។

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសហគ្រាសកំពុងវិនិយោគសរុបចំនួន១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក ដែលបានបង្ហាញពីកម្លាំងចលករអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់​តំបន់សេដ្ឋកិច្ចពិសេសដ៏ធំជាងគេរបស់កម្ពុជាមួយនេះ។ យ៉ាងណាមិញ ចាប់ពីឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានទាក់ទាញសហគ្រាសថ្មី​ចំនួន៨សហគ្រាស​បន្ថែមទៀតផងដែរ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា កត់សម្គាល់ឃើញថានៅរយៈពេល​២ខែដើម​ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិ ហាក់មាន​សម្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាពិសេសគឺការនាំចេញនូវផលិតផលវិនិយោគនៅ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុតែម្តង។

សម្រាប់អ្នកជំនាញរូបនេះ ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការនាំចេញ​ទំនិញ​ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល​ដែលបានដាក់ចេញនូវការសម្របសម្រួលជាច្រើនសម្រាប់ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ និងទទួលបានក្រុមហ៊ុនវិនិយោគធំៗជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមនេះ ឧកញ៉ា ស៊ិន ចន្ធី មានសុទិដ្ឋិនិយមខ្ពស់ និងជឿជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងទទួលបានការវិនិយោគបន្ថែមជាបន្តបន្ទាប់ទៀតផងដែរ។

សូមជម្រាបថា នៅរយៈពេល២ខែដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងអន្តរជាតិ មានទំហំទឹកប្រាក់សរុបជាង ៨ពាន់លានដុល្លារ ការកើនឡើងជាង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារ​អន្តរជាតិមានទំហំទឹកប្រាក់ជិត ៤ពាន់លានដុល្លារ កើនឡើងជាង២២% ខណៈការនាំចូលពីទីផ្សារ​អន្តរជាតិមកកម្ពុជាវិញមានចំនួនជាង ៤ពាន់លានដុល្លារ កើនឡើងជាង១៦%។ នេះបើយោងតាមរបាយការណ៍​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ…

និយ័តករមូលបត្រអះអាងថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC ត្រូវបានប្រមូលមកវិញបាន៩០%

ព័ត៌មាន
និយ័តករមូលបត្រកម្ពុជាថ្មីៗនេះបានចេញមកអះអាងថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC ដែលកំពុងស្ថិតនៅក្នុងរឿងដ៏ចម្រូងចម្រាស់នោះ ត្រូវបានប្រមូលមកវិញបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ