កម្ពុជា-ចិនបង្កើតកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR Code

ធនាគារជាតិចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនធំមួយ ពង្រីកការទូទាត់សងប្រាក់ឆ្លងដែនតាម QR Code


ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត»កាលពីពេលថ្មីៗ ដើម្បីផ្តល់នូវក្របខ័ណ្ឌជាក់លាក់ និងលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគងជាមួយបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay International។
ធនាគារជាតិចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនធំមួយ ពង្រីកការទូទាត់សងប្រាក់ឆ្លងដែនតាម QR Code
ដោយ

តាមរយៈភាពជាដៃគូនេះ អនុញ្ញាតឱ្យទេសចរចិនអាចធ្វើការទូទាត់តាមរយៈ KHQR នៅគ្រប់កន្លែងនៅកម្ពុជា ហើយទេសចរកម្ពុជាទៅប្រទេសចិនក៏អាចប្រើ KHQR ដើម្បីទូទាត់លើគ្រប់ QR របស់ក្រុមហ៊ុន Union Pay រួមទាំងក្រុមហ៊ុន Wechat និង AliPay ផងដែរ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថា តាមរយៈយន្តការនេះ វារួមចំណែកជួយបង្កភាពងាយស្រួលមួយកម្រិតទៀតសម្រាប់ការទូទាត់របស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ ពិសេសអាចបង្កើនការចំណាយរបស់ភ្ញៀវទេសចរចិនដែលចូលមកកម្ពុជាផងដែរ។

ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជាជាមួយក្រុមហ៊ុន UnionPay International នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌជាក់លាក់ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ចិនតាមរយៈ KHQR នៃប្រព័ន្ធបាគងជាមួយនឹង QR Code របស់ក្រុមហ៊ុន UnionPay International។ តាមរយៈភាពជាដៃគូនេះ ភ្ញៀវទេសចរចិនដែលមកកម្សាន្តនៅកម្ពុជាអាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code សម្រាប់ទូទាត់ថ្លៃសេវាកម្ម និងទំនិញនានានៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនេះ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល ក៏អាចស្កេន QR Code របស់ពាណិជ្ជករ UnionPay ក្នុងប្រទេសចិន និងទូទាំងពិភពលោកផងដែរ។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយសម្រួលដល់ការទូទាត់សងប្រាក់រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងទាក់ទាញភ្ញៀវទេសចរផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា កន្លងមកភ្ញៀវទេសចរចិនដែលចូលមកកម្ពុជានៅពេលត្រូវការចំណាយ ពួកគេតែងតែសួររកការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធ QR Codeនេះ ប៉ុន្តែសម្រាប់កម្ពុជាការទូទាត់តាមរយៈប្រព័ន្ធ QR Codeនេះ ហាក់នៅមានកម្រិតនៅឡើយ។ ដូច្នេះតាមរយៈកិច្ចសហការរវាងធនាគារជាតិ ជាមួយក្រុមហ៊ុន UnionPay International នេះ វានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ចិនកាន់តែមានភាពជិតស្និទ្ធ និងងាយស្រួលទាំងវិស័យភ្ញៀវទេសចរ ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ សម្រាប់វិស័យទេសចរណ៍ទៀតសោត អ្នកជំនាញរូបនេះអះអាងថា នៅពេលដែលអាចទូទាត់ឆ្លងដែនតាមរយៈ QR Code បែបនេះ វាក៏អាចជម្រុញឱ្យការចាយវាយរបស់ភ្ញៀវទេសចរចិនមានការកើនឡើងបន្ថែមទៀតផងដែរ តួយ៉ាងដូចជាការចង់ពន្យាពេលទស្សកិច្ចនៅកម្ពុជា គឺពួកគេមិនបារម្ភរឿងការគ្មានប្រព័ន្ធទូទាត់ចំណាយ ហើយពួកគេក៏មិនចាំបាច់ដាក់ប្រាក់តាមខ្លួនច្រើននោះដែរ។

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ជំរុញឲ្យគ្រប់ទីតាំងទាំងអស់ដែលបម្រើដល់ទីផ្សារជនជាតិចិន គឺត្រូវចូលរួមគាំទ្រ និងដាក់ឱ្យប្រើប្រាស់ការស្កេន QR Code ឆ្លងដែននេះឱ្យបានច្រើនផងដែរ ទើបអាចឱ្យភ្ញៀវទេសចរទាំងនោះ អាចប្រើប្រាស់បានលឿន និងទាន់ពេលវេលាដោយមិនចាំបាច់ទៅដល់ធនាគារផ្ទាល់៕




អត្ថបទបន្ទាប់


កិច្ចសហការប្រតិបត្តិការលើមធ្យោបាយទូទាត់រវាងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី (ភីភីអាយ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (អេ អឹម ខេ) បានច…

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១៧០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណនៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
ស្ថានីយ និង ដេប៉ូប្រេងឥន្ធនៈចំនួន១៧០កនែ្លងក្នុងចំណោម ៨០៥ស្ថានីយ-ដេប៉ូប្រេងឥន្ទនៈត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ