មេដឹកនាំថៃ

តើរដ្ឋាភិបាលរបស់កូនស្រីលោក ថាក់ស៊ីន ប្រឈមនឹងបញ្ហាស្មុគស្មាញអ្វីខ្លះក្នុងការស្តារសេដ្ឋកិច្ចថៃ?


នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងប្រឈមនឹងបញ្ជីការងារដ៏ស្មុគស្មាញជាច្រើនក្នុងការស្តារសេដ្ឋកិច្ចថៃ ខណៈក្រុមធុរកិច្ច និងអ្នកសេដ្ឋកិច្ចបានជំរុញឱ្យរដ្ឋាភិបាលរបស់លោកស្រី ដោះស្រាយបញ្ហាសេដ្ឋកិច្ចរយៈពេលខ្លី និងតាមរចនាសម្ព័ន្ធនៅក្នុងពេលដំណាលគ្នា។ តើរដ្ឋាភិបាលរបស់កូនស្រីលោក ថាក់ស៊ីន ប្រឈមបញ្ហាស្មុគស្មាញអ្វីខ្លះក្នុងការស្តារសេដ្ឋកិច្ចថៃ?
មេដឹកនាំថៃ
ដោយ

ក្រុមមេដឹកនាំធុរកិច្ច និងសេដ្ឋវិទូ បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ត្រូវដោះស្រាយបញ្ហាអាទិភាពចំនួន៣ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ប្រសិនបើចង់ជំរុញកំណើនសេដ្ឋកិច្ច។ បញ្ហាអាទិភាពទាំងនេះ រួមមាន ទី១. គឺការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញឱ្យបានទូលំទូលាយ, ទី២. ត្រូវដាក់ចេញវិធានការមួយចំនួនដើម្បីជួយអ្នក​ដែលមានប្រាក់ចំណូលកម្រិតទាប ​និងទី៣ គឺការការពារសហគ្រាសធុនតូច និងមធ្យម ដើម្បីទប់ទល់នឹងការប្រកួតប្រជែងពីបរទេសមិនយុត្តិធម៌ ជាពិសេសការធ្វើពាណិជ្ជកម្មតាមអ៊ីនធឺណិត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានប្រកាសពីគោលនយោបាយមួយចំនួននៅក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយសង្កត់ធ្ងន់លើវិធានការបន្ទាន់ចំនួន១០ ដែលផ្តោតសំខាន់លើការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនថៃ ប្រាក់ចំណូលរដ្ឋ និងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញឱ្យបានទូលំទូលាយ។

រដ្ឋាភិបាលថៃ ក៏គ្រោងនឹងដាក់ចេញវិធានការកាត់បន្ថយតម្លៃថាមពល និងថ្លៃសេវាសាធារណៈ ដោយកែសម្រួលរចនាសម្ព័ន្ធតម្លៃថាមពល ខណៈបច្ចុប្បន្នរដ្ឋបាលរបស់កូនស្រីលោក ថាក់ស៊ីន កំពុងចែកចាយប្រាក់ដល់ប្រជាពលរដ្ឋតាមរយៈកម្មវិធីកាបូបលុយឌីជីថលរបស់គណបក្សភឿថៃ និងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈការលើកលែងទិដ្ឋាការ។

លោក វ៉ូរ៉ាផូល សូកាទីយ៉ានូរ៉ាក់ (Vorapol Sokatiyanurak) សេដ្ឋវិទូម្នាក់នៅប្រទេសថៃ បាននិយាយថា គោលនយោបាយសេដ្ឋកិច្ចបន្ទាន់ទាំងនេះ ពិតជាចាំបាច់សម្រាប់កាត់បន្ថយការលំបាករបស់ប្រជាជនមែនហើយ ប៉ុន្តែក៏មិនត្រូវមើលរំលងឡើយចំពោះដំណោះស្រាយរយៈពេលវែងចំពោះបញ្ហារចនាសម្ព័ន្ធរបស់ប្រទេសនេះ ដែលមានការធ្លាក់ចុះ និងបានធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះក្នុងរយៈពេល២០ឆ្នាំមកនេះ។

លោក វ៉ូរ៉ាផូល បានបន្ថែមថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហារយៈពេលខ្លី និងបញ្ហាសេដ្ឋកិច្ចតាមរចនាសម្ព័ន្ធក្នុងពេលដំណាលគ្នា ដោយសារកំណើនសេដ្ឋកិច្ចថៃ នៅ២ទសវត្សរ៍ចុងក្រោយនេះបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ ជាពេលដែលសេដ្ឋកិច្ចថៃ មានកំណើនជាមធ្យម៨%៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចិននឹងប្រកាន់គោលជំហរបែបណា ដើម្បីប្រឆាំងនឹងសង្រ្គាមពាណិជ្ជកម្មថ្មីៗជាមួយបស្ចិមប្រទេស?

ព័ត៌មាន
បស្ចិមប្រទេសត្រូវបានគេរំពឹងថា នឹងកញ្ជ្រោកសង្រ្គាមពាណិជ្ជកម្មជាមួយចិន ឲ្យកាន់តែក្តៅគគុកនៅពេលអនាគត ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ចិនប្រហែលជាមិ…

តើចិន ពិតជាធ្វើឲ្យកោះហុងកុង លែងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅអាស៊ីមែនឫ?

ព័ត៌មាន
កោះហុងកុង កំពុងប្រឈមមុខនឹងការបាត់បង់ភាពប្រកួតប្រជែង និងឧត្តមភាពក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ី ដោយសារចិន នៅតែស្ថិតនៅក្នុងហានិភ័យន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ