ការតភ្ជាប់ផ្លូវដែក

ចិន និងវៀតណាមគ្រោងជំរុញការតភ្ជាប់ផ្លូវដែក ពេលមេដឹកនាំកំពូលនៃប្រទេសទាំងពីរជួបគ្នាជាថ្មី


គម្រោងតភ្ជាប់ផ្លូវដែកវៀតណាម-ចិនទំនងជាក្លាយរបៀបវារៈកំពូលមួយក្នុងជំនួបរវាងលោក តូ ឡឹម ជាមួយលោក ស៊ី ជិនពីង ពេលមេដឹកនាំវៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសចិនសប្តាហ៍ក្រោយ។ បច្ចុប្បន្នវៀតណាម កំពុងរៀបចំផែនការពង្រីកបណ្តាញផ្លូវដែកដ៏ធំមួយ ដែលមានទំហំរហូតដល់៧០ពាន់លានដុល្លារឯណោះ។
ការតភ្ជាប់ផ្លូវដែក
ដោយ

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែលទើបតែជ្រើសតាំងថ្មីនឹងធ្វើដំណើរទស្សនៈកិច្ចផ្លូវការនៅប្រទេសចិននៅសប្តាហ៍ក្រោយនេះ ក្នុងនោះការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរត្រូវបានគេមើលឃើញថា ទំនងក្លាយជារបៀបវារៈកំពូលមួយក្នុងជំនួបពិភាក្សាការងាររវាងមេដឹកនាំវៀតណាមជាមួយលោក ស៊ី ជិនពីង។ សារព័ត៌មានធំៗបានចុះផ្សាយថា នៅពេលនេះវៀតណាមកំពុងស្វះស្វែងរកកញ្ចប់មូលនិធិដែលមានតម្លៃរហូតដល់ទៅ៧០ពាន់លានដុល្លារ ដើម្បីជំរុញ និងពង្រីកសក្តានុពលដឹកជញ្ជូនតាមផ្លូវដែកចម្ងាយ១ពាន់៥រយគីឡូម៉ែត្ររបស់ខ្លួន។

បច្ចុប្បន្នវៀតណាមត្រូវបានគេដឹងថា មានបណ្តាញផ្លូវដែកពីរ ដែលតភ្ជាប់ពីភាគខាងត្បូងប្រទេសចិនទៅកាន់រដ្ឋធានីហាណូយ និងមួយខ្សែរទៀតទៅមជ្ឈមណ្ឌលឧស្សាហកម្មភាគខាងជើង ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលវៀតណាមកំពុងប្រើ គឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបានបន្សល់ទុកតាំងពីសម័យ អាណានិគមនិយមបារាំង។

ពាក់ព័ន្ធនឹងផ្លូវដែកនេះ នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក ស៊ី ជិនពីង ទៅកាន់ទីក្រុងហាណូយ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីររួចហើយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក ដូច្នេះនៅពេលដែលលោក តូ ឡឹម ចេញទៅចិនលើកនេះ មានការទស្សន៍ទាយថា លោកនឹងយកឱកាស នៃដំណើរទស្សនៈកិច្ចលើកទី១នៅបរទេសចាប់តាំងពីក្លាយជាមេដឹកនាំកំពូលវៀតណាមនៅដើម ខែសីហា នេះ ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងឈានទៅសម្រេចបាននូវលទ្ធផលកិច្ចសហប្រតិបត្តិការសំខាន់ៗថ្មីៗ ជាពិសេសក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមកដូចជាការតភ្ជាប់ផ្លូវដែកជាដើម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីនឹងខាតថវិកាជាង២ពាន់លានដុល្លារក្នុង១ឆ្នាំ ក្រោមផែនការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ

ព័ត៌មាន
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃសុក្រនេះថា មន្រ្តីរដ្ឋាភិបាលទាំងអស់នឹងទទួលប្រាក់ឧបត្ថម្ភបន្ថែម ដោយផែនការនេះគ្រ…

ក្រុមហ៊ុន TikTok ប្ដឹងជំទាស់ទៅតុលាការឧទ្ធរណ៍ជុំវិញការចោទប្រកាន់របស់អាម៉េរិកដែលថា ខ្លួនមានទំនាក់ទំនងជាមួយប្រទេសចិនដោយសម្ងាត់

ព័ត៌មាន
ក្រុមហ៊ុន TikTok បានប្រាប់តុលាការឧទ្ធរណ៍អាម៉េរិកថា ក្រសួងយុត្តិធម៌អាម៉េរិកបាននិយាយខុសពីការពិតចំពោះទំនាក់ទំនងរវាងកម្មវិធី TikTok ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ