មេដឹកនាំវៀតណាម

តើលោក តូ ឡឹម ប្រធានាធិបតីវៀតណាម អាចក្លាយជាអ្នកមានឥទ្ធិពលបំផុតនៅវៀតណាមដែរ ឬទេ?


សារព័ត៌មានបរទេសធំៗកំពុងដាក់ការសង្ស័យថា លោក តូ ឡឹម ប្រធានាធិបតីវៀតណាម ទំនងជាអាចក្លាយជាអ្នកដ៏មានសក្តានុពលបំផុតរបស់ប្រទេសដែលមានប្រជាជនជាង១០០លាននាក់មួយនេះ បន្ទាប់ពីលោក ឃ្វៀន ភូជុង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ចូលនិវត្តន៍នាពេលខាងមុខ។ បច្ចុប្បន្នការងារដឹកនាំសំខាន់ៗរបស់បក្សដែលគ្រប់គ្រងប្រទេសវៀតណាមនេះ កំពុងកាន់កាប់ភាគច្រើនដោយលោក តូ ឡឹម រួចស្រេចទៅហើយ។
មេដឹកនាំវៀតណាម
ដោយ

ស្របពេលដែលលោក ឃ្វៀន ភូជុង បង្ហាញខ្លួនជាសាធារណៈកាន់តែតិច បានធ្វើឱ្យគេមានការសង្ស័យថា លោកអាចកំពុងមានជំងឺ ដែលអាចធ្វើឱ្យការតស៊ូអំណាចនៅក្នុងបក្សមានការកើនឡើង ស្របពេលដែលការងារមួយចំនួនធំត្រូវបានគេដឹងថា កំពុងដឹកនាំដោយលោក តូ ឡឹម ក្នុងនាមជាជនទី២របស់បក្ស និងកំពុងកាន់តំណែងជាប្រធានាធិបតី។ តំណែងប្រធានាធិបតីវៀតណាម បានរង្គោះរង្គើរជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគេជឿជាក់ថា នៅក្រោមរជ្ជកាលនៃការដឹកនាំរបស់លោក តូ ឡឹម ដំណែងនេះនឹងមានស្ថិរភាព ហើយលោកក៏កំពុងតែរៀបចំខ្លួនដើម្បីឈានទៅគ្រងតំណែងកំពូលជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជំនួសលោក ឃ្វៀន ភូជុង ផងដែរ។

ការិយាល័យនយោបាយរបស់គណបក្សបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីតម្រូវការសម្រាប់លោក ឃ្វៀន ភូជុង ដែលត្រូវការព្យាបាលបញ្ហាសុខភាព។ ការប្រកាសនេះបានធ្វើឱ្យកិច្ចការសំខាន់ៗនៅក្នុងបក្សត្រូវបានស្ថិតក្រោមការដឹកនាំរបស់លោក តូ ឡឹម ក្នុងនាមជាជនទី២របស់បក្ស។ លោក តូ ឡឹម ត្រូវបានគេដឹងថា ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈរហូតដល់ខែឧសភា ហើយ បានដើរតួយ៉ាងសំខាន់ក្នុងការបង្រ្កាបអំពើពុករលួយដែលដាក់ចេញដោយលោក ឃ្វៀន ភូជុង បន្ទាប់ពីការចាកចេញរបស់លោក វូ វាន់ថុង (Vo Van Thuong ) កាលពីខែមីនា ដោយសារបំពានច្បាប់គណបក្ស។

លោក តូ ឡឹម កើតថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧ ជាប្រធានាធិបតីវៀតណាមទី១៣ ដោយមុនពេលកាន់តំណែងនេះ នៅក្នុងខែឧសភា ឆ្នាំ២០២៤ លោកជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ តាំងពីឆ្នាំ២០១៦។ លោកគឺជាជនបង្គោលមួយនៅក្នុងយុទ្ធនាការកម្ចាត់អំពើពុករលួយនៅក្នុងប្រទេស។ លោកបានក្លាយជាសមាជិកគណបក្សកុម្មុយនីស្តវៀតណាមតាំងពីឆ្នាំ១៩៨១។ លោកមានសាវតាជាមន្រ្តីប៉ូលិស និងសន្តិសុខសាធារណៈដ៏ជំនាញរបស់វៀតណាម រហូតបានក្លាយជាសមាជិកការិយាល័យនយោបាយនៅក្នុងឆ្នាំ២០១៦៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មនានានៅថៃ បាត់បង់ទំនុកចិត្តដូចទឹកបាក់ទំនប់ ខណៈរោងចក្រកាន់តែច្រើនបិទទ្វារជាបន្តបន្ទាប់

ព័ត៌មាន
អាជីវកម្មនានានៅក្នុងប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានបាត់បង់ទំនុកចិត្តខ្លាំងដូចទឹកបាក់ទំនប់…

តើចិនពិតជាពិបាកក្នុងការផ្តល់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាដល់វិនិយោគិនបរទេសមែនឫ?

ព័ត៌មាន
គណបក្សកុម្មុយនិស្តចិន បានដាក់ចេញវិធានការសេដ្ឋកិច្ចមួយចំនួន ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើងដោយវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះ ប៉ុន្តែទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ