វិស័យអប់រំ

សម្តេច ហ៊ុន ម៉ាណែត៖ ការកសាងធនធានមនុស្សជាការបង្កើនភាពក្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដ្បិតថា ធនធានមនុស្ស គឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ ជួយបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
វិស័យអប់រំ
ដោយ

ស្របពេលកម្ពុជាមានមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដូច្នេះកម្ពុជាត្រូវការធនធានមានសក្តានុពល និងមានសមត្ថភាព។

ថ្លែងនាពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មពិភពលោក ដូច្នេះហើយកម្ពុជា ត្រូវមានការប្រកួតប្រជែងជាមួយប្រទេសដទៃ ហើយដើម្បីអាចប្រកួតប្រជែងបាន គឺត្រូវការធនធានមនុស្សដែលមានគុណភាពដើម្បីអាចជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ស្របពេលដែលកម្ពុជាបានដាក់មហិច្ឆតាក្លាយទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ សម្តេចធិបតី បានអះអាងថា គ្មានអ្នកណាមួយអាចហាមកម្ពុជា មិនឱ្យមានមហិច្ឆតាធំដើម្បីការអភិវឌ្ឍនោះទេ ដ្បិតថាទាល់តែដាក់ទិសដៅខ្ពស់ ទើបខំប្រឹងអស់លទ្ធភាព ដើម្បីធានានូវភាពម្ចាស់ការរបស់ខ្លួនបាន ជាពិសេសតាមរយៈការកសាងនូវធនធានមនុស្សនេះតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា ធនធានមនុស្សនៅកម្ពុជាបច្ចុប្បន្ន គឺមានសមត្ថភាពខ្លាំង និងអាចប្រកួតប្រជែងជាមួយធនធានមនុស្សនៃប្រទេសដទៃបានផងដែរ ឱ្យតែមានការផ្តល់ឱកាស ។

តួយ៉ាងកាលពីពេលថ្មីៗ កម្ពុជាទើបទទួលបានពាន់រង្វាន់លេខមួយ មេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានប្រចាំឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ក្នុងកម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល (verify.gov.kh)។

សម្ដេចធិបតីបានបន្ថែមថា មុនមានកូវីដ-១៩ គឺ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម សេដ្ឋកិច្ចកម្ពុជា បានស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចដើរលឿនជាងគេទាំង១០នៅលើពិភពលោក ក្នុងអត្រាកំណើនរង្វង់៧%ក្នុងមួយឆ្នាំ ដែលនេះជាឧទាហរណ៍ជាក់ស្តែងបង្ហាញថា កម្ពុជាអាចបិទគម្លាតសេដ្ឋកិច្ចជាមួយប្រទេសដទៃ ប្រសិនកម្ពុជាមានឱកាស។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយមានយុទ្ធសាស្ត្រទី១ ផ្ដោតជាចម្បងលើការ អភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងភាពធន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យទីភ្នាក់ងារថាមពលអន្តរជាតិ នឹងបើកការិយាល័យនៅអាស៊ានជាលើកដំបូង?

ព័ត៌មាន
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) នឹងបើកការិយាល័យថ្នាក់តំបន់របស់ខ្លួននៅប្រទេសសិង្ហបុរី ដែលនឹងធ្វើការជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្…

ធនាគារពិភពលោក៖ កម្ពុជាគួរតែទទួលបានលទ្ធផលប្រសើរជាងមុន ពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ

ព័ត៌មាន
ធនាគារពិភពលោក បានលើកឡើងថា ប្រទេសកម្ពុជា គួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើនទៅលើវិស័យសង្គមកិច្ច ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ