វិស័យទេសចរណ៍

អ្នកជំនាញថា ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ គឺជាតួនាទីរបស់ពលរដ្ឋគ្រប់គ្នា មិនមែនសម្រាប់តែអាជ្ញាធរមានសមត្ថកិច្ចនោះទេ


ប្រទេសកម្ពុជា ពោរពេញទៅដោយតំបន់ទេសចរណ៍ដ៏សម្បូរបែបទាំងតំបន់ឆ្នេរសមុទ្រ អេកូទេសចរណ៍បែបធម្មជាតិ និងរមណីយដ្ឋានប្រវត្តិសាស្ត្រមិនចាញ់ប្រទេសនានានៅក្នុងតំបន់នោះទេ។ ប៉ុន្តែគេសង្កេតឃើញថា ពិភពលោកហាក់មិនទាន់បានស្គាល់ទូលំទូលាយពីតំបន់ទេសចរណ៍ដ៏មានសក្តានុពេលរបស់កម្ពុជា ទាំងនេះនោះទេ ដែលធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាមិនទាន់មានការរីកចម្រើនខ្លាំងខ្លាគួរឱ្យកត់សម្គាល់។
វិស័យទេសចរណ៍
ដោយ

យ៉ាងណាមិញអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា កម្ពុជាគួរបង្កើនការផ្សព្វផ្សាយទេសចរណ៍​ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក ពោលគឺចាប់ផ្តើមពីប្រជាជនគ្រប់រូប ដែលប្រជាជនម្នាក់ គឺជាទូតទេសចរណ៍ម្នាក់សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យសក្តានុពលមួយ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយវិស័យនេះ ក៏ជាចលករក្នុងការជួយជំរុញ និងទ្រទ្រង់វិស័យផ្សេងៗទៀតដែរ តួយ៉ាងនៅពេលវិស័យទេសចរណ៍មានការរីកចម្រើន វិស័យផ្សេងទៀតក៏មានការរីកចម្រើនតាមនឹងដែរ ទាំងវិស័យកសិកម្ម ឧស្សហកម្ម អចលនទ្រព្យ ការវិនិយោគ និងវិស័យផ្សេងៗទៀត។

បើតាមលោក ធួន ស៊ីណាន ដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជា អាចរីកចម្រើន និងលេចធ្លោបាននោះ គឺទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ហើយការផ្សព្វផ្សាយនេះទៀតសោត គឺមិនត្រូវពឹងផ្អែកតែទៅលើរាជរដ្ឋាភិបាល ឬក្រសួងទេសចរណ៍តែម្យ៉ាងនោះទេ តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពោលគឺប្រជាជនម្នាក់ គឺជាទូតទេសចរណ៍ម្នាក់ សម្រាប់បង្ហាញពីភាពអស្ចារ្យ និងសក្កានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា។

​ជាមួយគ្នានេះលោក ធួន ស៊ីណាន បានអះអាងថា កត្តាសំខាន់មួយទៀតដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននោះ គឺរាជរដ្ឋាភិបាលត្រូវគិតគូរអំពីការរៀបចំឱ្យមានព្រឹត្តិការណ៍កម្រិតអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ឱ្យបានច្រើន ពិសេសនៅតាមខេត្តដែលមានសក្កានុពលផងដែរ ជាជាងការរៀបចំឱ្យមានតែនៅរាជធានីភ្នំពេញ ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរផង និងភ្ញៀវជាធុរជន និងពាណិជ្ជករផង។ ម្យ៉ាងទៀត ស្របពេលដែលការវិវត្តរបស់បច្ចេកវិទ្យាកាន់តែទំនើបនោះ ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជាតាមរយៈបុគ្គលដែលមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមរបស់ប្រទេសផ្សេងៗនោះ ក៏ជាកត្តាសំខាន់ដែលធ្វើឱ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជាផងដែរ។

​សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង១លាន៥សែននាក់ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនេះ ភ្ញៀវទេសចរមកពីអឺរ៉ុបមានចំនួនជាង២១ម៉ឺននាក់ មានកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍អន្តរជាតិរបស់កម្ពុជា នៅឆ្នាំនេះនឹងអាចវិលទៅរកភាពល្អប្រសើរដូចមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ត្រីទី១កម្ពុជា លើកទឹកចិត្តដល់អ្នកផ្ដល់សេវាកម្មអាហារជួយគាំទ្រកសិផលខ្មែរ និងចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ

ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១របស់កម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមចលនាខ្មែរជួយខ្មែរ និងខ្មែរគា…

ចិនសម្រុកលក់ចេញមូលបត្របំណុលអាម៉េរិករហូតដល់ជាង១០០ពាន់លានដុល្លារ ក្នុងរយៈពេល១ឆ្នាំមកនេះ

ព័ត៌មាន
តួលេខថ្មីៗបង្ហាញថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានសម្រុកលក់ចេញសញ្ញាប័ណ្ណរតនាគារ ឬមូលបត្របំណុលអាម៉េរិក ក្នុងទំហំរហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ