អត្ថបទពាណិជ្ជកម្ម

វេរលុយឲ្យក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅក្រៅប្រទេស បានយ៉ាងស្រួល និងសុវត្ថិភាពខ្ពស់ តាមរយៈ អាស៊ី វេរលុយ អេប


ស្របពេលដែលវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើប ការទូទាត់ ឬការផ្ទេរលុយ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថលកាន់តែច្រើនដែលជួយសន្សំសំចៃពេលវេលា ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។ តួយ៉ាង ការវេរលុយទៅក្រៅប្រទេសសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ លែងជាបញ្ហាលំបាកទៀតហើយនៅពេលនេះ ដោយគ្រាន់តែលោកអ្នកមាន អាស៊ីវេរលុយ អេប នៅក្នុងទូរសព្ទដៃ នោះលោកអ្នកអាចវេរលុយបានភ្លាមៗ ជាមួយនឹងតម្លៃសេវាសមរម្យ។
វេរលុយឲ្យក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅក្រៅប្រទេស បានយ៉ាងស្រួល និងសុវត្ថិភាពខ្ពស់ តាមរយៈ អាស៊ី វេរលុយ អេប
ដោយ

ថ្មីៗនេះក្រុមហ៊ុនផ្តល់សេវាវេរលុយធំមួយនៅកម្ពុជា (អាស៊ី វេរលុយ) បានដាក់ឱ្យដំណើការនូវសេវាថ្មីរបស់ខ្លួនគឺការផ្ញើលុយទៅក្រៅប្រទេសធំៗជាដៃគូបន្ថែមពីសេវាកម្មដែលមានបច្ចុប្បន្ន នេះបើតាមកាឱ្យដឹងពីលោក ទៀង សុភា ជានាយកប្រតិបត្តិក្រុមហ៊ុន។

ក្រុមហ៊ុន អាស៊ីវេរលុយជាក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់តាមទូរស័ព្ទដៃ ការផ្ទេរលុយដាក់ និងដកលុយ ទៅវិញមកនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះ បានចាប់ដៃគូសហការជាមួយដៃគូ និងបណ្ដាធនាគារ​នៅក្រៅប្រទេស​​រាប់រយធនាគារ ដើម្បីផ្ដល់ជូននូវសេវា​​វេលុយទៅក្រៅប្រទេស​បានភ្លាមៗប្រកបដោយ​សុវត្ថិភាព និងចំណាយថ្លៃសេវាទាប។

បច្ចុប្បន្ន បណ្ដាប្រទេស ជាដៃគូរបស់អាស៊ីវេរលុយ ដែលលោកអ្នកអាចធ្វើការ​វេរលុយរួមមាន ប្រទេសជប៉ុន ដែលមានធនាគារជាដៃគូប្រមាណជាង ១៣០ធនាគារ, ប្រទេសកូរ៉េខាងត្បូង​ជាង ២០ធនាគារ, ម៉ាឡេស៊ីជាង ៥០ធនាគារ, ថៃជាង ៣០ធនាគារ និង វៀតណាមប្រមាណជាង ៣០០កន្លែងនៅទូទាំងប្រទេស។

ការបន្ថែមនូវមុខងារថ្មី គឺការវេរលុយទៅក្រៅប្រទេស​របស់ អាស៊ី វេរលុយគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពី​ការប្តេជ្ញាចិត្ត​ខ្ពស់របស់ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ ក្នុងការផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុ​ឌីជី​ថល​កាន់តែទំនើប និងទាន់សម័យ​សម្រាប់​​បំពេញតម្រូវការ​​​របស់អ្នកប្រើប្រាស់​នៅក្នុងយុគសម័យបច្ចេកវិទ្យា។

ក្រៅពីការផ្ដល់នូវសេវាវេរលុយ ដាក់ និងដកលុយ ​ជាមួយ អាស៊ី វេរលុយ អេប បច្ចុប្បន្នក្រុមហ៊ុនមានការផ្ដល់ជូននូវសេវា​កម្ម​​ហិរញ្ញវត្ថុ​យ៉ាងសម្បូរបែបសម្រាប់​​អ្នកប្រើប្រាស់ រួមមាន ការបញ្ចូលលុយ ទូរស័ព្ទទាំងក្នុងស្រុក និងក្រៅស្រុក, សេវា​ប្រាក់បៀវត្ស​បុគ្គលិក, ទូទាត់វិកយបត្រ និងសេវាកម្ម​ផ្សេងៗទៀត។

លោកអ្នកអាចទាញយក app របស់ អាស៊ី វេរលុយ ដែលមាននៅលើ App Store តាមរយៈ Link ខាងក្រោមនេះ ៖
https://itunes.apple.com/app/id1441088082
សម្រាប់ព័ត៌មានបន្ថែម: 098 6666 78 | 099 6666 78 | 071 6666 078

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឫទ្ធី បង្កើតកន្លែងជិះឡូរីប្រវែងជិត១០គីឡូម៉ែត្រ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ព័ត៌មាន
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានសាងសង់ផ្លូវរត់ឡូរី ប្រើប្រាស់ថាមពលកកើតឡើងវិញប្រវែងជិត១០គី…

តើទីផ្សារអភិវឌ្ឍន៍អគារការិយាល័យនៅកម្ពុជា បច្ចុប្បន្នឈានដល់ចំណុចឆ្អែត ហើយឬនៅ?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកបានរងភាពរង្គោះរង្គើ និងប៉ះពាល់យ៉ាងដំណំដោយការឆ្លងរាតត្បាតនៃជំងឺក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ