រថយន្តអគ្គិសនី

ការលក់រថយន្តអគ្គិសនីរបស់អាម៉េរិកនឹងកើនកម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ប៉ុន្តែនៅចាញ់ចិន និងអាល្លឺម៉ង់


ការលក់រថយន្តអគ្គិសនីដឹកអ្នកដំណើរនៅអាម៉េរិកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៩% នៅឆ្នាំនេះពោលគឺបានកើនឡើងពីកម្រិតជាង៧% នៅក្នុងឆ្នាំ២០២២។ ទោះយ៉ាងណា ទិន្នន័យនេះនៅតែទាបជាងការលក់រថយន្តអគ្គិសនីប្រភេទដូចគ្នានៅប្រទេសចិន និងអាល្លឺម៉ង់នៅឡើយ។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុនសា្រវជ្រាវពីគោលនយោបាយសាធារណៈ អេតឡាស (Atlas Public Policy)។
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនស្រាវជ្រាវ អេតឡាស បានព្យាករថា វានឹងក្លាយជាលើកដំបូងដែលរថយន្តអគ្គិសនីជាង១លានគ្រឿងត្រូវបានលក់នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកក្នុងពេលពេញមួយឆ្នាំ២០២៣ ហើយវាប្រហែលជានឹងឈានដល់ចន្លោះពីជាង១លាន៣សែនគ្រឿង ទៅដល់ជាង១លាន៤សែនគ្រឿង។ បើទោះបីជាតួលេខនេះបានបង្ហាញពីវឌ្ឍនភាពដ៏អស្ចារ្យមួយសម្រាប់រថយន្តអគ្គិសនីរបស់សហរដ្ឋអាម៉េរិកយ៉ាងណាក៏ដោយ ក៏ការលក់របស់អាម៉េរិកនៅតែមានកម្រិតទាបជាងការលក់រថយន្តដូចគ្នានៅប្រទេសមួយចំនួនដូចជាចិន អាល្លឺម៉ង់ និងន័រវែសជាដើម។

បើតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg ដែលចេញផ្សាយកាលពីខែមិថុនា បានបង្ហាញថា ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន បានឈានដល់៣៣% ហើយការលក់នៅប្រទេសអាល្លឺម៉ង់មានចំនួន៣៥% ខណៈដែលការលក់នៅប្រទេសន័រវែស បានកើនឡើងដល់៩០% នៅក្នុងឆមាសទីមួយឆ្នាំ២០២៣ ដូចគ្នា។ កត្តាដែលជំរុញបង្កើនការលក់រថយន្តអគ្គិសនី នៅក្នុងប្រទេសទាំង៣នេះមានដូចជាការកំណត់គោលដៅនៃការបំភាយឧស្ម័នសូន្យរបស់រដ្ឋាភិបាល ដែលមានមហិច្ឆតាខ្ពស់ ការលើកទឹកចិត្តពន្ធលើយានយន្ត និងការឧបត្ថម្ភធន និងជម្រើសតម្លៃសមរម្យជាដើម។

ចំណែកនៅសហរដ្ឋអាម៉េរិកវិញ ក៏មានកត្តាមួយចំនួនដែលជួយជំរុញបង្កើនការលក់រថយន្តអគ្គិសនីនេះដែរ ប៉ុន្តែកត្តាដ៏សំខាន់មួយនោះ គឺការលក់បញ្ចុះតម្លៃតែម្ដង។ ជាក់ស្ដែងក្រុមហ៊ុនរថយន្ត Tesla ដែលឈានមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាម៉េរិក បច្ចុប្បន្នបានលក់បញ្ចុះតម្លៃរថយន្ត ដ៏ពេញនិយមរបស់ខ្លួនជាច្រើនលើករយៈពេលពេញមួយឆ្នាំនេះ ជាហេតុបង្ខំឱ្យក្រុមហ៊ុនរថយន្តដទៃទៀតព្យាយាមធ្វើតាមដូច្នេះដែរ។ ហើយឥឡូវនេះក្រុមហ៊ុនរថយន្តមួយចំនួនកំពុងតែផ្តល់ការលើកទឹកចិត្តកាន់តែច្រើនចំពោះម៉ូដែលរថយន្តអគ្គិសនីរបស់ពួកគេ ហើយក្រុមហ៊ុនចែកចាយ ក៏កំពុងបញ្ចុះតម្លៃកាន់តែខ្លាំងដែរ ខណៈដែលការផ្គត់ផ្គង់រថយន្តអគ្គិសនីកើនឡើងនៅតាមសាខាលក់ចែកចាយរបស់ពួកគេ។

កត្តាជំរុញដ៏សំខាន់មួយទៀតគឺច្បាប់ស្ដីពីការកាត់បន្ថយអតិផរណាដែលរដ្ឋាភិបាលនៅអាម៉េរិកបានបង្កើតដើម្បីបង្កើនឥណទានពន្ធសម្រាប់ការទិញរថយន្តអគ្គិសនីថ្មី និងមួយទឹកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជួយបន្ថយចំណាយរបស់អ្នកទិញរថយន្តអគ្គិសនីបានជាង៣ពាន់ទៅជាង៧ពាន់ដុល្លារ ដោយអាស្រ័យលើតម្រូវការជាក់ស្ដែងផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាស៊ានកំពុងមានភាពស្រពិចស្រពិលនៅឆ្នាំ២០២៤ ចំពេលមានការព្រួយបារម្ភអំពីការនាំចេញ

ព័ត៌មាន
អ្នកវិភាគសេដ្ឋកិច្ចបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាចប្រសើរឡើងនៅឆ្នាំក្រោយ ប៉ុន្តែស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលកំ…

អបអរសាទរអ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនរៀលទាំង ៣០នាក់ ពីការចាប់រង្វាន់កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មាន
អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ