វិស័យធនាគារ

ប្រធានធនាគារកណ្តាលអាម៉េរិក អះអាងថា ការកាត់បន្ថយអត្រាការប្រាក់បានបង្ហាញសញ្ញាកាន់តែប្រសើរ


ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផូវែល (Jerome Powell ) បានផ្តល់សក្ខីកម្មនៅស្ថាប័ននិតិបញ្ញត្តិកាលពីថ្ងៃអង្គារ ថា ផ្ទាំងពពកខ្មៅនៃអតិផរណាដ៏អាក្រក់បំផុតដែលបានកើតមាននៅសហរដ្ឋអាម៉េរិកកំពុងរសាត់កាន់តែឆ្ងាយ ហើយពេលវេលានៃការប្រកាសកាត់បន្ថយអត្រាការប្រាក់ក៏កាន់តែជិតចូលដល់។ លោកបានអះអាងថា របាយការណ៍ស្តីពីអត្រាអតិផរណានៅត្រីមាសដំបូងពិបាកទទួលយកបាន ប៉ុន្តែតួរលេខថ្មីៗដែលទើបចេញផ្សាយហាក់មានភាពប្រសើរ និងកាន់តែល្អបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
វិស័យធនាគារ
ដោយ

ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូមី ផូវែល (Jerome Powell) បានប្រាប់គណៈកម្មាធិការធនាគារព្រឹទ្ធសភាថា ធនាគារកណ្តាលរបស់សហព័ន្ធបានមើលឃើញពីស្ថានភាពនៃការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងនូវអត្រាអតិផរណាដ៏អាក្រក់បំផុតដែលអាមេរិកបានជួបក្នុងរយៈពេល៤ទសវត្សរ៍។ លោក ផូវែល អះអាងថា អត្រាអតិផរណាបានធូរស្រាលគួរឱ្យកត់សម្គាល់ ទោះបីវានៅមិនទាន់ដល់គោលដៅ២% ដែលធនាគារកណ្តាលចង់បានក៏ដោយ។

គួរបញ្ជាក់ថា ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ ធនាគារកណ្តាលអាម៉េរិក បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់ទៅ១១ដង រហូតអត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ គឺឡើងដល់៥,៣% ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលបានកើនឡើងដល់ទៅ៩,១% នៅឆ្នាំ២០២២។

ជុំវិញបញ្ហានៃការកើនឡើងនៃអត្រាអត់ការងារធ្វើដែលកើនដល់៤% កាលពីខែមិថុនា លោក ផូវែល បានប្រាប់ព្រឹទ្ធសមាជិកអាម៉េរិកថា ទីផ្សារការងារមិនមែនជាប្រភពនៃសម្ពាធអតិផរណាទូលំទូលាយសម្រាប់សេដ្ឋកិច្ចអាម៉េរិកឡើយ ហើយលោកក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តណាមួយរបស់ធនាគារកណ្តាល គឺមិនពាក់ព័ន្ធនឹងនយោបាយ ក៏ដូចជាដំណើរការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនោះទេ។

លោកបានលើកឡើងថា ការសម្រេចចិត្ត គឺចាំបាច់ត្រូវមានទស្សនវិស័យវែងឆ្ងាយ លើគោលនយោបាយអត្រាការប្រាក់ និងអតិផរណា ហើយការបង្កើនការចំណាយលើការខ្ចីប្រាក់ ដើម្បីព្យាយាមបន្ថយការឡើងថ្លៃទំនិញ ជារឿយៗជារឿងនយោបាយ​ដែល​មិ​នពេញ​និយម ហើយអ្នកសេដ្ឋកិច្ចបានជឿជាក់ជាយូរមកហើយថា ការធានានូវឯករាជ្យភាពរបស់ធនាគារកណ្តាលពីសម្ពាធនយោបាយ គឺជាការចាំបាច់ក្នុងការចាត់វិធានការត្រឹមត្រូវសម្រាប់សេដ្ឋកិច្ច៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម បើកចំហទីផ្សារមជ្ឈមណ្ឌលទិន្នន័យ និងកម្មវិធីក្លោត ចំពោះក្រុមហ៊ុនបរទេសទាំងអស់

ព័ត៌មាន
វៀតណាម សម្រេចអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចធ្វើជាម្ចាស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដោយផ្ទាល់នៅក្នុងប្រទេសខ្លួន បន្ទាប់ពីច្បាប់ស្ដីពីការគ្រប់គ្រងទិ…

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung កំពុងរងគ្រោះដោយការធ្វើកូដកម្មគ្មានដែនកំណត់

ព័ត៌មាន
សហជីពតំណាងឱ្យកម្មករនៅក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung Electronics នៅកូរ៉េខាងត្បូងបានអំពាវនាវឱ្យសមាជិករបស់ខ្លួនប្រហែល៣ម៉ឺននាក់ ចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ