អាមេរិក-ចិន-តៃវ៉ាន់

មេចារកម្មអាមេរិកថា បើចិនឈ្លានពានតៃវ៉ាន់ ហើយការផលិតបន្ទះឈីបផ្អាក សេដ្ឋកិច្ចសាកលនឹងរងគ្រោះខ្លាំង


មន្ត្រីចារកម្មកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់អាចផ្អាកការផលិតបន្ទះគ្រឿងអេឡិចត្រូនិកទំនើប ដោយសហគ្រាសតៃវ៉ាន់ដែលមានកម្រិតខ្ពស់បំផុតរបស់ពិភពលោក ហើយបើករណីនេះកើតមានមែន វានឹងលុបបំបាត់ពាណិជ្ជកម្មទំហំ ១ ទ្រីលានដុល្លារក្នុងមួយឆ្នាំ ពីសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង។
មេចារកម្មអាមេរិកថា បើចិនឈ្លានពានតៃវ៉ាន់ ហើយការផលិតបន្ទះឈីបផ្អាក សេដ្ឋកិច្ចសាកលនឹងរងគ្រោះខ្លាំង

នាយិកាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក លោកស្រី អេវ្រីល ហេនីស (Avril Haines) បានបង្ហាញនូវអ្វីដែលលោកស្រីហៅថា«ការប៉ាន់ស្មានជាទូទៅ»ក្នុងអំឡុងពេលដែលលោកស្រីផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកសេវាកម្មយោធា។

លោកស្រីបានកត់សម្គាល់ថា បន្ទះគ្រឿងចម្លងអគ្គិសនីល្អិតៗនិងទំនើបៗ ដែលផលិតដោយសហគ្រាស តៃវ៉ាន់ សឺមីខនដាក់ធឺ (Taiwan Semiconductor/TSMC) ត្រូវបានប្រើច្រើនលើសលុប ពោលគឺប្រហែល ៩០ ភាគរយនៃគ្រប់ប្រភេទឧបករណ៍អេឡិចត្រូនិកនៅជុំវិញពិភពលោក។

ប្រសិនបើការលុកលុយរបស់ចិនផ្អាកសហគ្រាស TSMC មិនឱ្យផលិតបន្ទះឈីបទាំងនោះ វានឹងមានផលប៉ះពាល់លើហិរញ្ញវត្ថុពិភពលោកយ៉ាងសម្បើម ដែលលោកស្រី អេវ្រីល ហេនីស គិតថាស្ថិតក្នុងចន្លោះពី ៦០០ ប៊ីលានដុល្លារ ទៅ ១ ទ្រីលានដុល្លារ ជាប្រចាំឆ្នាំសម្រាប់រយៈពេលពីរបីឆ្នាំដំបូង។

លោកស្រី ហេនីស បានបន្តទៀតថា វាក៏នឹងជះឥទ្ធិពលដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកដែរ ប្រសិនបើមានការលុកលុយតៃវ៉ាន់ដោយប្រទេសចិន ហើយផលិតកម្មរបស់សហគ្រាស TSMC ត្រូវគាំង។ លោកស្រីបានគូសបញ្ជាក់ថា វា​ក៏​អាចនឹង​មាន​ផល​ប៉ះ​ពាល់​ផង​ដែរ ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ប្រសិន​បើ​តៃវ៉ាន់​ឈប់​ផលិត​បន្ទះ​ឈីប៕




អត្ថបទបន្ទាប់


កម្ពុជា ចាប់ផ្ដើមកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក្រោយរង់ចាំជាង៦០ឆ្នាំ

ព័ត៌មាន
នៅទីបំផុត កម្ពុជា បាន ចាប់ផ្ដើមបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនមួយទៀតហើយ ដោយបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ដែលបានបើកជាផ្…

អង់គ្លេសនឹងចាប់ផ្តើមធ្វើពាណិជ្ជកម្មសេរីជាមួយនូវែលសេឡង់និងអូស្ត្រាលីនៅចុងខែឧសភា

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ចក្រភពអង់គ្លេសជាមួយប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី នឹងចូលជាធរមាននៅចុងខែឧសភានេះ។ នេះបើយោងតាមមេដឹកន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ