សេចក្តីប្រកាសព័ត៌មាន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ


ក្រុមហ៊ុន Vietjet រីករាយក្នុងការប្រកាសប្រូម៉ូសិនពិសេសសម្រាប់សំបុត្រយន្តហោះអន្តរជាតិរៀងរាល់ថ្ងៃសុក្រ! នេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមដំណើរកម្សាន្តក្នុងក្តីស្រមៃរបស់ពួកគេនៅឆ្នាំនេះ ជាមួយការបញ្ចុះតម្លៃបន្ថែម។
ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ
ដោយ
អំពី VietJet Air

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ភ្ញៀវអាចកក់សំបុត្រយន្តហោះអន្តរជាតិដោយតម្លៃចាប់ពី 65 ដុល្លារក្នុងមួយជើង (រួមទាំងពន្ធ និងថ្លៃសេវា) តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់គ្រប់ជើងហោះហើរអន្តរជាតិរវាងប្រទេសវៀតណាម និងគោលដៅផ្សេងៗទៀត រួមទាំងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ហុងកុង តៃវ៉ាន់ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ជាមួយនឹងការហោះហើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ( លើកលែងតែថ្ងៃឈប់សម្រាក រដូវកាលមមាញឹក)។

ស្វែងរកគោលដៅដ៏អស្ចារ្យជាមួយនឹងពេលវេលាហោះហើរដ៏ងាយស្រួល និងរីករាយជាមួយការសន្សំសំចៃលើថ្លៃសំបុត្រមិនគួរឱ្យជឿ។ មិនថាអ្នកចង់ទទួលបានបទពិសោធន៍កម្សាន្តដ៏រីករាយជាមួយរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ឬនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅ ភូកុក, ដាណាង, ញ៉ាត្រាង, បាលី, ភូកេត ជាដើម ស្វែ​ងយល់ពីទីក្រុងល្បីៗរបស់អូស្ត្រាលីក្នុងរដូវស្លឹកឈើជ្រុះ ដូចជា ស៊ីដនី, មែលប៊ន, ប្រ៊ីសបេន ឬរីករាយនឹងដំណើរកម្សាន្តដ៏អស្ចារ្យនៅទីក្រុងតូក្យូ អូសាកា សេអ៊ូល។ ទីក្រុងប៊ូសាន សៀងហៃ និង ឆេងឌូ ឬរីករាយក្នុងពិធីបុណ្យនៅប្រទេសឥណ្ឌា និងប្រទេសនានាជាច្រើនទៀត ដែល Vietjet ផ្តល់ជូនអ្នក!

ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ឱកាសសម្រាប់អ្នកដំណើរឱ្យទទួលបានសំបុត្រដែលមានតម្លៃទាបជាងធម្មតា ក្នុងការធ្វើដំណើររវាងប្រទេសវៀតណាម និងកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីផ្លូវរវាងខេត្តសៀមរាប (SAI) និងហាណូយ (HAN) ដែលបានបានបើកដំណើរការកាលពីចុងឆ្នាំមុន ជាមួយនឹងជើងហោះហើរត្រឡប់មកវិញជារៀងរាល់ថ្ងៃ និងចំណាយពេលត្រឹមតែ 1 ម៉ោង 45 នាទីក្នុងមួយជើង។

ចាប់ផ្តើមការធ្វើដំណើររបស់អ្នក និងអបអររដូវកាលបុណ្យនានាជុំវិញពិភពលោកជាមួយនឹងការផ្សព្វផ្សាយដ៏គួរឱ្យទាក់ទាញរបស់យើង។ ទទួលបានបទពិសោធន៍ដំណើរកម្សាន្តនៅលើយន្តហោះដ៏ទំនើប និងប៉ះពាល់បរិស្ថានតិចតួច អមដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងខិតខំប្រឹងប្រែងរបស់យើង។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ផ្តល់ជូននូវអាហារឆ្ងាញ់ៗដែលមានម្ហូបវៀតណាម រួមទាំងម្ហូបពិសេស ដូចជា គុយទាវហ្វឺ និង Banh Mi ជាដើម។

ដើម្បីសុវត្ថិភាពនៃការធ្វើដំណើររបស់អ្នក ក្រុមហ៊ុន Vietjet ផ្តល់ការធានារ៉ាប់រង SkyCare ឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់។ សមាជិកនៃ Vietjet SkyJoy អាចទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជា អាហារ ភេសជ្ជៈ និងផលិតផលម៉ាកល្បីៗផ្សេងៗជាច្រើនទៀត។

តោះ! កុំអោយឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ! ធ្វើដំណើរទូទាំងពិភពលោកជាមួយក្រុមហ៊ុន Vietjet ដែលធានាប្រាកដបាន និងទទួលយកបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្រកាសគាំទ្រឡាវជាប្រធានអាស៊ានប្តូរវេន និងបានផ្តល់ថវិកា១លានដុល្លារសម្រាប់រៀបចំកិច្ចប្រជុំនានា

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសគាំទ្រឡាវជាប្រធានអាស៊ានប្តូរវេន និងគាំទ្រតួនាទីបេសកជនពិសេសរបស់ប្រធានអាស៊ានទទួល…

កម្ពុជា-ប្រេស៊ីល កំពុងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នា ខណៈប្រេស៊ីលនឹងបង្កើតស្ថានទូតនៅកម្ពុជា

ព័ត៌មាន
កម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសប្រេស៊ីល ដែលគ្រោងបង្កើតស្ថានទូតនៅកម្ពុជា ក្នុងឱកាសខួប៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ